ក្រសួងអប់រំ រកឃើញបេក្ខជន២ក្រុម បន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤

បន្ទាប់ពីការប្រកួតជម្រុះយ៉ាងស្វិតស្វាញកន្លងមក  ទីបំផុតទៅ ក្រសួងអប់រំ យុវជន និង​កីឡា បានរកឃើញបេក្ខជន​ចំនួន២ក្រុម ដើម្បីទៅ​កាន់ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ​រដូវកាលទី៥ ឆ្នាំ​២០២៤ ដែល​គ្រោងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៤ ខាងមុខ ក្រោមប្រធានបទ «ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»។

យុវជន​២ក្រុម ដែលឈានទៅ​ដល់​ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺក្រុមយុវជន មក​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី (ជាក្រុមស្រប) និង​ក្រុមយុវជន​មក​ពី​សាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ (ជាក្រុមបដិសេធ) ក្រោយ​ពីពួកគេ​បានឈ្នះ​ក្រុមយុវជន​ពីរក្រុមផ្សេង​ទៀត​នៅ​ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍​កន្លងទៅនេះ នៅ​មជ្ឈមណ្ឌល​ម៉ានី រាជធានីភ្នំពេញ។

កឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ​រដូវកាលទី៥ ឆ្នាំ​២០២៤ ជាឱកាសល្អក្នុងការរៀបចំផ្លូវសម្រាប់អនាគតយុវជនកម្ពុជា ដើម្បីត្រៀមខ្លួន ក៏ដូចជាសម្របខ្លួនទៅនឹងទិន្នាការប្រែប្រួលថ្មីៗឱ្យរឹតតែច្រើនឡើងថែមទៀត។ ទន្ទឹមគ្នានេះ ក៏ជាការប្រែក្លាយយុវជនកម្ពុជាទៅជាធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ផលិតភាព សម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។  

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា កម្មវិធីនេះ គឺជាសង្វៀនវោហាសព្ទ ផ្ដល់ឱកាសដល់យុវជនដែលកំពុងសិក្សាក្នុងកម្រិតវិទ្យាល័យ បណ្ដុះបណ្ដាលបំណិនក្នុងការស្រាវជ្រាវ, បំណិនក្នុងការនិយាយជាសាធារណៈ, បំណិនក្នុងការដោះស្រាយបញ្ហា, បំណិនក្នុងការធ្វើការងារជាក្រុម, បំណិនច្នៃប្រឌិត បំណិនវិភាគនិងសំយោគ បំណិនប្រាស្រ័យទាក់ទងល្អ អាចរស់ក្នុងសង្គមចម្រុះវប្បធម៌ និងបំណិនប្រើប្រាស់ឌីជីថល ស្របតាមគុណសម្បទាសតវត្សទី២១ ដើម្បីអាចក្លាយជាមូលធនកម្ពុជាដ៏មានសក្កានុពលសម្រាប់ថ្ងៃអនាគត។

យុវតី សាន មុន្នីរ័ត្ន ជាបេក្ខជនមក​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ខេត្តកំពង់ចាម

យុវតី សាន មុន្នីរ័ត្ន ជាបេក្ខជនមក​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តដែលរូបគេអាចសម្រេចគោលដៅរបស់ក្រុមដែលបានកំណត់រួមគ្នា។ ទន្ទឹមគ្នានេះ ការឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ គឺចាត់ទុកជាការបំបែកកំណត់ត្រាដ៏ល្អមួយសម្រាប់​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី ខេត្តកំពង់ចាម។

យុវតី សាន មុន្នីរ័ត្ន លើកឡើងដែរថា យុវជនជាសិស្សវិទ្យាល័យអាចមានឱកាសក្នុងការចូលរួមកម្មវិធីដែលអាចផ្ដល់ទាំងចំណេះដឹង ពង្រឹងសមត្ថភាព ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ យុវតី សាន មុន្នីរ័ត្ន បន្តថា បើទោះជាជួបឧបសគ្គ ឬការលំបាកបែបណាក៏ដោយសូមកុំបោះបង់ក្ដីស្រមៃរបស់ខ្លួន។ លើសពីនេះ ក្រុមរបស់ខ្លួនប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាពដើម្បីនាំកិត្តិយសជូនខ្លួនឯង សាលារៀន ក្រុមគ្រួសារ និងខេត្តកំពង់ចាម។

សូមជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ បានចាប់ផ្តើម​ការប្រកួតតាំងពីថ្ងៃទី១១ ខែមីនា ដោយមានការចូលរួមពីវិទ្យាល័យចំនួន ៣២ មកពី២៥រាជធានីខេត្ត។ ការរៀបចំកម្មវិធីនេះ គឺក្នុង​គោលបំណងបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យចេះប្រើវប្បធម៌សន្ទនា ហ៊ានដោះស្រាយបញ្ហាតាមរយៈការជជែកដេញដោល ព្រមទាំងជំរុញឱ្យយុវជនឱ្យ​ចេះប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ដោយភាពឈ្លាសវៃ និងស្មារតីវិជ្ជមាន ពង្រឹងជំនាញត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត និងជំនាញនិយាយជាសាធារណៈ ដើម្បីឱ្យធនធានយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​