បេក្ខជនឆ្នើម៤រូបទទួលបានមេដាយមាសក្នុងការប្រកួតវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣

ភ្នំពេញ – បេក្ខជនឆ្នើម៤រូប ត្រូវបានគណៈកម្មការប្រកាសទទួលបានជ័យលាភីឆ្នើមមេដាយមាសក្នុងវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ ក្រោមប្រធានបទចំនួនបួនផ្សេងគ្នា ។ ពិធីប្រគល់ជ័យលាភី បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោសក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងបរិស្ថាន សាស្រ្តាចារ្យ គ្រូបង្រៀន អាណាព្យាលបាលសិស្ស សិស្សានុសិស្ស ប្រមាណ៣០០អង្គ/នាក់នៅទីស្តីការក្រសួងបរិស្ថាន។

វេទិកាជើងឯកយុវជនជជែកពិភាក្សា​ស្តីពីបរិស្ថាន បានធ្វើ​ឡើង​កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៣កន្លងទៅនេះ ដោយ​ក្នុងនោះជ័យលាភីលេខ១ សម្រាប់ប្រធានបទ «ប្រែប្រួលអាកាសធាតុ» បានទៅលើយុវតី កែវ ច័ន្ទសុម៉ានី មកពីវិទ្យាល័យជាស៊ីមសាមគ្គី, ប្រធានបទ «គ្រប់គ្រងសំណល់រឹង» ជ័យលាភីលេខ១ បានទៅលើ កញ្ញា រឿន សុលីនដា មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, ប្រធានបទ «ការអភិរក្សជីវៈចម្រុះ» ជ័យលាភីលេខ១ បានទៅលើ យុវតី ហែម មុនិន្ទ័រាជ្យនី មកពីសាលារៀនវេស្ទឡាញន៍ និងប្រធានបទ «ទីក្រុង ទីប្រជុំជនប្រកបដោយចីរភាព» ជ័យលាភីលេខ១ បានទៅលើ យុវតី ទេព ធីតាវលក្ខណ៍ មកពីសាលាប៊ែលធីអន្តរជាតិ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន បានមានប្រសាសន៍ថា វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយ​មានគោលបំណងជំរុញចលនាយុវជនឱ្យស្រឡាញ់ និងចូលរួមការងារប្រតិបត្តិមេត្រីបរិស្ថាន តាមរយៈការផ្តល់ឱកាសដល់យុវជន ធ្វើការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ និងការជជែកពិភាក្សាដេញដោលស៊ីជម្រៅ ដែលមានថតជាវីដេអូ ដើម្បីយកទៅផ្សព្វផ្សាយបន្តតាមទូរទស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Youtube ឬតាមបណ្តាញសង្គមផ្សេងៗជាដើម សំដៅពង្រីកចំណេះដឹងបរិស្ថានដល់យុវជន និងសាធារណជនទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម​អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន បន្ថែមថា វេទិកានេះ មិនត្រឹមតែស្វែងរកយុវជនឆ្នើម ឬក្រុមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជាមធ្យោបាយក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនឱ្យមានឱកាសក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ឬអំណះអំណាងសមស្របមកធ្វើការបកស្រាយ ក្នុងន័យបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាមួយគ្នា វេទិកានេះក៏ជាមធ្យោបាយបញ្ជ្រាបចំណេះដឹងទៅដល់សាធាណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យបានយល់ដឹងអំពីបរិស្ថានដែលកើតមាន និងផលប៉ះពាល់ទៅដល់សុខភាពមនុស្ស និងលើកទឹកចិត្តក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការរស់នៅប្រកបដោយចីរភាព។

គួរជម្រាបជូនថា សម្រាប់បេក្ខជនម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ទទួលបានមេដាយមាស, បេក្ខជនជ័យលាភី២ ទទួលបានមេដាយប្រាក់ និងបេក្ខជនជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធិ ព្រមទាំងទទួលបណ្ណជ័យលាភី និងវិញ្ញាបនបត្រ ថវិកាឧបត្ថម្ភតាមប្រភេទពានរង្វាន់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍