ភ្នំពេញ- ដោយសង្កេតឃើញពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍ និងសាលារៀនខ្វះខាតផ្ទៃដីសម្រាប់ដាំដំណាំ សិស្សានុសិស្សគ្មានទីតាំងសម្រាប់អនុវត្តមុខវិជ្ជាកសិកម្ម បន្លែសព្វថ្ងៃគ្មានសុវត្ថិភាព ប្រជាពលរដ្ឋនៅទីប្រជុំជនគ្មានដីដាំដុះ ទើបយុវជនមួយក្រុមមកពីខេត្តក្រចេះ ផ្ដួចផ្ដើមគំនិតបង្កើតគម្រោងមួយឈ្មោះថា ”ផ្តើមជាមួយខ្ញុំ Hydroponics រំលេចក្នុងមូលដ្ឋាន ”។ គម្រោងមួយនេះ ក៏បានជាប់ជាជ័យលាភីឆ្នើមរងពីការប្រកួតវគ្គផ្ដាច់ព័ត្រកម្មវិធី ”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” កាលពីពេលកន្លងទៅថ្មីៗនេះ។
យុវសិស្ស ម៉ិល សំបូរ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែន ខេត្តក្រចេះ និងជាប្រធានក្រុម បានប្រាប់ឱ្យដឹងថា គម្រោង ”ផ្តើមជាមួយខ្ញុំ Hydroponics រំលេចក្នុងមូលដ្ឋាន” បង្កើតឡើងដើម្បីជួយផ្សព្វផ្សាយពីវិធីដាំបន្លែតាមបែបទំនើប Hydroponics ជាវិធីសាស្រ្តដាំបន្លែដោយមិនប្រើប្រាស់ដី ហើយជួយសមម្រួលដល់ប្រជាពលរដ្ឋដែលគ្មានដីសម្រាប់ដាំបន្លែ និងចង់បានបន្លែសុវត្ថិភាព។

“នៅពេលបានជាប់ជ័យលាភីឆ្នើមរងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ពួកខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងពីព្រោះថា ពួកខ្ញុំបានរួមចំណែកជួយដល់សហគមន៍ និងសិស្សានុសិស្សានៅក្នុងសាលាឱ្យពួកគាត់ទទួលបានចំណេះដឹងពីការដាំបន្លែលើប្រព័ន្ធទឹក (Hydroponics)”
យុវសិស្ស ម៉ិល សំបូរ
យុវសិស្សរូបនេះ បន្ថែមថា ក្រុមរបស់ពួកគេមានរយៈពេលចំនួន៦ខែនៅក្នុងការប្រកួត ក្នុងនោះរួមមាន ការសរសេរសំណើរគម្រោង និងការអនុវត្តគម្រោង។ ទន្ទឹមគ្នានេះ ពួកគេក៏ជួបនូវបញ្ហាមួយចំនួនផងដែរ ដូចជា ខ្វះបទពិសោធន៍ចំពោះដំណាំលើទឹក និងកត្តាពេលវេលា ព្រោះពួកគេគឺជាសិស្សថ្នាក់ទី១០ និងខ្វះខាតថវិការសម្រាប់អនុវត្តគម្រោង ។
យ៉ាងណាក៏ដោយ គម្រោងរបស់ពួកគេអាចជាប់ជ័យលាភីឆ្នើមរង ហើយលក្ខណៈពិសេសដែលនាំឱ្យក្រុមរបស់ខ្លួនអាចជាប់ក្នុងការប្រកួតនេះ គឺមានដូចជា ការស្វែងរកអ្វីដែលថ្មី និងមានប្រយោជន៍ដែលជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ យុវសិស្ស ម៉ិល សំបូរ ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យចូលរួមកម្មវិធីស្ម័គ្រឱ្យបានច្រើន ព្រោះការស័្មគ្រចិត្តបានផ្តល់បទពិសោធន៍ថ្មីៗប្លែកៗដែលយើងមិនបានធ្វើ ឬជួបប្រទះពីមុនមក។ ជាពិសេស សូមថ្លែងអំណរគុណដល់កម្មវិធី ”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ដែលបានផ្តល់ឱកាសឱ្យពួកយើងចូលរួមចំណែកជួយដល់សហគមន៍និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់យុវជននៅខេត្តស្ទឹងត្រែង រៀនជំនាញចំនួន ៩ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2026
សម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលចង់ទទួលបានជំនាញប្រចាំជីវិត ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2026
ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































