យោងតាមសេចក្តីជូនដំណឹងរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានឱ្យដឹងថា សាកលវិទ្យាល័យ Hubei University ដែលមានទីតាំងស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កំពុងប្រកាសជ្រើសរើសបេក្ខជនសម្រាប់អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៧-២០២៨។
អត្ថប្រយោជន៍អាហារូបករណ៍
-ថ្លៃសិក្សា ១០០%
-កន្លែងស្នាក់នៅ
-ប្រាក់ឧបត្ថម្ភប្រចាំខែ
-និងការធានារ៉ាប់រងសុខភាពទូទៅ។
លក្ខខណ្ឌ នៃការជ្រើសរើស
-ជាជនជាតិខ្មែរ និងគ្មានសញ្ជាតិចិន
-មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត
-មានប្រវត្តិរូបល្អ គោរពច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន
-អាយុ និងកម្រិតវប្បធម៌ ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងអាយុមិនលើសពី ៣៥ឆ្នាំ, ថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ អាយុមិនលើសពី ៤០ឆ្នាំ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ
១. លិខិតឆ្លងដែន
២. ពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលចិន
៣. សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ៖ ថ្នាក់អនុបណ្ឌិតត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ,ថ្នាក់បណ្ឌិត ត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ (ប្រែជាភាសាអង់គ្លេស)។
៤. វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា IELTS / TOEFL ឬ HSK
៥. លិខិតឧទ្ទេសនាមចំនួន ២ច្បាប់ ជាភាសាអង់គ្លេស ឬចិន។
៦. លិខិតពិនិត្យសុខភាព
៧. លិខិតថ្កោលទោស
៨. ផែនការសិក្សា ៖ សរសេរជាភាសាអង់គ្លេស ឬចិន យ៉ាងតិច ១០០០ពាក្យ។ សម្រាប់បេក្ខជនដាក់ពាក្យថ្នាក់បណ្ឌិត ផែនការស្រាវជ្រាវត្រូវមានហត្ថលេខារបស់សាស្រ្តាចារ្យជនជាតិចិន ដែលអ្នកមានគម្រោងសិក្សាជាមួយ។
៩. ឯកសារស្នាដៃ ៖ សម្រាប់បេក្ខជនដាក់ពាក្យជំនាញ សិល្បៈ រចនា និងជំនាញពាក់ព័ន្ធ ត្រូវដាក់ស្នាដៃគំរូ ដូចជា វីដេអូ ឬស្នាដៃសិល្បៈ។
ផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧
បេក្ខជនដែលចាប់អារម្មណ៍ សូមចុះឈ្មោះ និងបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញទាំងពីរឱ្យបានរួចរាល់មុនកាលបរិច្ឆេទផុតកំណត់ ៖
-ប្រព័ន្ធសាកលវិទ្យាល័យ Hubei ៖ https://hubu.at0086.cn/student
-ប្រព័ន្ធក្រុមប្រឹក្សាអាហារូបករណ៍ចិន ៖ http://www.csc.edu.cn/studyinchina
(ប្រើកូដស្ថាប័ន Agency Code: 10512 និងជ្រើសរើសប្រភេទអាហារូបករណ៍ Type-B)
សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមរួសរាន់រៀបចំឯកសារ និងដាក់ពាក្យឱ្យបានទាន់ពេលវេលាកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន (ACSC) តាមរយៈលេខទូរស័ព្ទ៖ (+855) 99 985 987៕






























