អ្នកជំនាញផ្លូវចិត្ត៖ ជំងឺចិត្តកាយវិបល្លាស ពិបាកផ្លូវចិត្តតែឈឺផ្លូវកាយ

ភ្នំពេញ – ជំងឺចិត្តកាយវិបល្លាស ឬនិយាយឱ្យស្រួលស្តាប់គឺ ជំងឺពិបាកចិត្ត ឈឺកាយ (Somatoform Disorder or Unexplained Somatic Complaint), ជំងឺនេះគឺជាការត្អូញត្អែររបស់អ្នកជំងឺ ហើយការត្អូញត្អែរនេះអាចមានមួយ ឬអាចមានច្រើនប្រភេទ ប៉ុន្តែមានលក្ខណៈមិនច្បាស់លាស់ ឬមិនធម្មតា។ ជួនកាលការឈឺចាប់រត់ពីកន្លែងមួយទៅកន្លែងមួយនៃរាងកាយ មិននៅកន្លែងណាមួយពិតប្រាកដឡើយ។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតជំងឺផ្លូវចិត្ត។

កញ្ញា ហ៊ ធារី ដែលជាបុគ្គលិកស្ថាប័នមួយរូបបានបញ្ជាក់ថា​

“ខ្ញុំតែងតែឈឺទ្រូង ពិបាកដកដង្ហើម ចេះតែឈឺនេះនោះមករហូត! ប៉ុន្តែពេលទៅពេទ្យពិនិត្យមើល គេថាខ្ញុំមិនបានឈឺអ្វីនោះទេ ប៉ុន្តែមកពីខ្ញុំគិតច្រើនពេកទើបវាបែបនេះ”

កញ្ញាវ័យ២៥ឆ្នាំរូបនេះបន្តថា នៅពេលនោះ នាង​ក៏សម្រេចចិត្តទៅជួបគ្រូពេទ្យផ្លូវចិត្ត រួច​ធ្វើរោគវិនិច្ឆ័យទើបដឹងថា ខ្លួនឯងមានជំងឺចិត្តកាយវិបល្លាស។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និងជា​នាយក​មន្ទីរ​​សម្រា​ក​​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយ ថ្លែងថា ជំងឺចិត្តកាយវិបល្លាស គឺកើត​ដោយសារតែចិត្ត ទើបធ្វើឱ្យកាយមានបញ្ហា។ ពេលពិនិត្យផ្នែករាងកាយ និងការពិនិត្យផ្នែកអមវេជ្ជសាស្ត្រមិនឃើញថាមានជំងឺអ្វីទេ។ ដូច្នេះវាធ្វើឱ្យអ្នកជំងឺកាន់តែអស់សង្ឃឹម ហើយជួនកាលអ្នកជំងឺគិតថាការពិនិត្យទាំងនោះមិនត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិតបន្តថា ជំងឺនេះកើតឡើងចំពោះមនុស្សវ័យជំទង់ ឬកើតឡើងចំពោះមនុសុ្សចូលដល់អាយុពេញវ័យ ដោយសារមនុស្សបែបនោះកំពុងតែទទួលឥទ្ធិពលច្រើនក្នុងសង្គម។ ឧទាហរណ៍ ជាក់ស្តែងពេលលោកនៅក្មេងអំឡុងពេលនៅសាលាអនុវិទ្យាល័យមិនសូវមានបញ្ហាគិតច្រើននោះទេ ប៉ុន្តែនៅពេលពេញវ័យមានរឿងជាច្រើនដែលត្រូវទទួលខុសត្រូវ និងទទួលរងសម្ពាធ ទើបបណ្ដាលឱ្យមានជំងឺផ្លូវចិត្ត។

ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ TPO បានមានប្រសាសន៍ថា អ្នកជំងឺប្រហែលជាព្រួយបារម្ភជ្រុលហួសហេតុអំពីជំងឺផ្នែករាងកាយ ឬជំងឺទូទៅរបស់អ្នកជំងឺ។ ជាទូទៅអ្នកជំងឺមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ឬជំងឺថប់អារម្មណ៍នៅលាយឡំជាមួយដែរ។

លោកវេជ្ជបណ្ឌិតរូបនេះបន្តថា ត្រូវផ្តោតលើការគ្រប់គ្រងរោគសញ្ញា ឬព្យាបាលរោគសញ្ញា មិនមែនព្យាយាមរកមូលហេតុនៃជំងឺនេះទេ។ ការព្យាបាលឱ្យជាដាច់គឺប្រហែលមិនអាចទៅរួចទេ ប៉ុន្តែគោលបំណងនៃការព្យាបាលគឺធ្វើឱ្យ​អ្នកជំងឺអាចរស់នៅ និងប្រកបការងារបានទោះបីជារោគសញ្ញានៅតែបន្តមានក៏ដោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...