ភ្នំពេញ – ដើម្បីជាការត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរនាពេលខាងមុខ ក្រសួងទេសចរណ៍ សហការណ៍ជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS) បានប្រកាសផ្ដល់អាហារូបករណ៍សម្រាប់យុវជន និងសិស្សនិស្សិតដែលពុំមានលទ្ធភាពក្នុងការសិក្សា និងមានចំណាប់អារម្មណ៍បន្តការសិក្សាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃចំនួន១២៥កន្លែង ។

មុខជំនាញដែលត្រូវសិក្សាមាន៣ ការិយាល័យជួរមុខចំនួន៥០កន្លែង គេហកិច្ចចំនួន២៥កន្លែង និងសេវាម្ហូបអាហារ និងភេសជ្ជៈចំនួន៥០កន្លែង ។
បេក្ខជន-បេក្ខនារីតម្រូវឱ្យមាន លិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន(ភូមិ ឬឃុំ/សង្កាត់) ចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន អត្តចរិតល្អ សុភាពរាបសា ។ មានកម្រិតវប្បធម៌យ៉ាងយោចណាស់បានសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ(ជាប់ ឬធ្លាក់) ដែលបានពីក្រសួងអប់រំ យុវជន និងកីឡា មានអាយុចន្លោះពី១៧ ដល់២៥ឆ្នាំ បានឆ្លងកាត់ការអនុម័តពីកណៈកម្មការជ្រើសរើសសិស្ស-និស្សិត ។ ត្រូវឆ្លងកាត់ការតេស្តសមត្ថភាពចំណេះដឹងទូទៅ និងភាសាអង់គ្លេសតាមរយៈតំណភ្ជាប់ទាំង២ខាងក្រោម ។
តំណភ្ជាប់សម្រាប់ចំណេះដឹងទូទៅ៖ https://forms.gle/wtsTvbFPtdpoKPmDA និងតំណភ្ជាប់សម្រាប់ភាសាអង់គ្លេស៖ https://forms.gle/rwFRT1DCyAWsG9dX7 ។
បើតាមក្រសួងទេសចរណ៍គ្រប់មុខជំនាញដែលផ្ដល់ជូនខាងលើក៏មានរៀនបន្ថែមនូវភាសាអង់គ្លេស ចិន និងកុំព្យូទ័រពេញមួយឆ្នាំផងដែរ។ ថ្នាក់សិក្សានឹងចាប់ផ្ដើមចូលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍៖ ០៩៣ ៧៩២ ៧៥០/ ០៧៨ ៨៩៩ ៩១៩ ឬទាក់ទងទៅកាន់សាលាទេសរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS) ០១៥ ៤៧១ ១៧៣/ ០៦១ ៤៧១ ១៧៣ ៕



ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2023
វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































