កម្មវិធីប្រកួតប្រជែងអាហារូបករណ៍ UGRAD ដើម្បីទទួលបានឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាសនៅសហរដ្ឋអាមេរិក បើកទទួលពាក្យពីពេលនេះ រហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021។ អាហារូបករណ៍នេះ ផ្តល់ជូននិស្សិតឆ្នើមកំពុងសិក្សាថ្នាក់បរិញ្ញាបត្រចំនួន 250នាក់ពីបណ្ដាប្រទេសនានានៅលើសាកលលោក។
លក្ខខណ្ឌដាក់ពាក្យចូលរួមសម្រាប់បេក្ខជនកម្ពុជាត្រូវមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ កំពុងសិក្សា ឬបានបញ្ចប់ឆ្នាំទីមួយ (ថ្នាក់បរិញ្ញាបត្រ) និងមានពេលវេលាសិក្សាថ្នាក់បរិញ្ញាបត្រកម្មវិធី UGRAD ពេញមួយឆមាស។ ទន្ទឹមគ្នានេះ បេក្ខជនត្រូវមានការតាំងចិត្តខ្ពស់ មានភាពជាអ្នកដឹកនាំតាមរយៈការងារសិក្សា ព្រមទាំងចូលរួមក្នុងសហគមន៍បន្ថែម។
បន្ថែមលើនេះ បេក្ខជនត្រូវមានជំនាញសរសេរនិងនិយាយភាសាអង់គ្លេសល្អ (TOEFL) ជានិស្សិតដែលមកពីគ្រួសារក្រីក្រ ឬមានជីវភាពក្រោមមធ្យម និងត្រូវប្តេជ្ញាចិត្តវិលត្រឡប់មកប្រទេសកំណើតវិញបន្ទាប់ពីចប់កម្មវិធី។
ចំពោះបេក្ខជនមាចំណាប់អារម្មណ៍ អាចបំពេញនិងដាក់ពាក្យបានតាមអនឡាញ ឱ្យបានមុនថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2021 អាស័យដ្ឋានពាក្យស្នើសុំ http://ow.ly/s2jS50CTmBr សម្រាប់ព័ត៌មានបន្ថែម https://kh.usembassy.gov/global-ugrad/ ៕
ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…