កញ្ញា សេង កុលនិស្ស័យ អតីតសិស្សនិទ្ទេស A ចែករំលែកបទពិសោធន៍ត្រៀមខ្លួនមួយសប្ដាហ៍មុនប្រឡងបាក់ឌុប

ភ្នំពេញ – ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ​២០២២នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២, បើ​គិត​ទៅ នៅ​សល់រយៈពេល​តែ​ប្រមាណ​១សប្តាហ៍​ទៀត​ប៉ុណ្ណោះ ដូច្នេះ តើ​សិស្សានុសិស្ស​ថ្នាក់ទី១២ ដែល​ជា​បេក្ខជន​ត្រៀម​ប្រឡង​បាក់ឌុប គួរ​តែ​ត្រៀម​ ឬក៏​ត្រូវ​ធ្វើអ្វីខ្លះ?

កញ្ញា សេង កុលនិស្ស័យ ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ ហើយ​បច្ចុប្បន្នជានិស្សិត ជំនាញសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បានចែក​រំលែក​បទពិសោធន៍​របស់នាងថា អំឡុងពេលមួយសប្ដាហ៍មុនពេលប្រឡងបាក់ឌុប រូបនាងមានពេលសម្រាកច្រើនជាងដើមឆ្នាំ ប៉ុន្តែក៏មិនធ្វេសប្រហែសនោះដែរ គឺចាប់ផ្ដើមសង្ខេបរូបមន្តលើមុខវិជ្ជាដែលត្រូវប្រឡង ធ្វើយ៉ាងណាឱ្យងាយចាំនិងយល់សម្រាប់ប្រើប្រាស់ជាគន្លឹះដោះស្រាយលំហាត់។

កញ្ញាបន្តថា ត្រូវស្វែករកវិញ្ញាសាចាស់ៗរបស់ក្រសួងអប់រំ យកមកធ្វើលំហាត់ ដើម្បីឱ្យដឹងពីរបៀបរបបនៃការប្រឡងកាលពីឆ្នាំមុនៗ ។ លើសពីនេះ ស្វែងយល់ពីរបៀបសរសេរឱ្យបានពិន្ទុល្អ ព្រោះលំហាត់ខ្លះយើងអាចចេះ ប៉ុន្តែរបៀបនៃការសរសេររបស់យើងមិនល្អនោះនឹងធ្វើឱ្យមិនបានពិន្ទុពេញផងដែរ។

កញ្ញា សេង កុលនិស្ស័យ

“ដោយសារក្នុងអំឡុងពេលជំងឺកូវីដ-១៩ ខ្ញុំមិនសូវមានពេលជួបជាមួយមិត្តភក្ដិដោយផ្ទាល់ ប៉ុន្តែតែងតែពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ ទាក់ទងនឹងលំហាត់ ដោះស្រាយរូបមន្តជាមួយគ្នា ហើយមានពេលខ្លះខ្ញុំធ្វើស្វ័យសិក្សាដោយខ្លួនឯង ជាពិសេស ប្រៀបធៀបពីមេរៀនមួយទៅមេរៀនមួយទៀតដើម្បីឱ្យកាន់តែយល់បានច្បាស់”

បើតាមកញ្ញា សេង កុលនិស្ស័យ ពេលវេលានេះ បេក្ខជនក៏​ត្រូវការថែរក្សាសុខភាពផងដែរ ដោយសារថា ចំណេះដឹង ការខិតខំធ្វើលំហាត់ ការទន្ទេញមេរៀន បានត្រៀមតាំងពីដើមឆ្នាំមកម៉្លេះ ក៏ប៉ុន្តែមួយសប្ដាហ៍មុនប្រឡងគួរយកពេលវេលាថែរក្សាសុខភាពឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យើង ជាពិសេសគឺការញ៉ាំអាហារឱ្យបានទៀងពេល និងប្រភេទអាហារដែលមានជីវជាតិល្អជួយបំប៉នដល់ខួរក្បាល។

កញ្ញា សេង កុលនិស្ស័យ

“កុំដាក់សម្ពាធលើខ្លួនឯងពេក កុំភ័យពេក និងធ្វើយ៉ាងណាធ្វើឱ្យផ្លូវចិត្តនឹងនរ គេងឱ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពផ្លូវចិត្ត ទាំងយើងទាំងគេតែងតែមានអារម្មណ៍ភ័យដូចគ្នា ប៉ុន្តែការប្រឡងមានតែពីរថ្ងៃ ហើយបើទោះជាយើងភ័យ និងមានសម្ពាធយ៉ាងណាក៏ការប្រឡងនៅតែដំណើរការជាធម្មតា”

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ រូបនេះបន្ថែមថា សម្រាប់មួយសប្ដាហ៍មុនប្រឡង បេក្ខជនត្រូវរៀបចំសម្ភារៈប្រឡងឱ្យបានគ្រប់គ្រាន់កុំឱ្យខ្វះមុខខ្វះក្រោយនៅពេលជិតដល់ថ្ងៃប្រឡង ដូចជា កាតសម្គាល់ខ្លួន ប៊ិក ខ្មៅដៃ បន្ទាត់ ប៉ារ៉ាបូល អ៊ីពាក់បូល ដើម្បីប្រើប្រាស់នៅក្នុងពេលប្រឡង។ លើសពីនេះ មិនគួរធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ ឬរាំងស្ទះមិនមានវត្តមានក្នុងការប្រឡង។ ជាពិសេស ទៅមណ្ឌលប្រឡងដែលមានបិទឈ្មោះបេក្ខជន ឱ្យបានមុនថ្ងៃប្រឡងមកដល់ ដើម្បីស្វែងរកមើលមណ្ឌលប្រឡង ឈ្មោះបេក្ខជន លេខតុ និងលេខបន្ទប់របស់ខ្លួន។

កញ្ញា សេង កុលនិស្ស័យ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងខិតខំរៀនតាំងពីដើមឆ្នាំ ហើយត្រូវចេះលើកទឹកចិត្តខ្លួនឯងទោះជាទទួលបាននិទ្ទេស A ឬមិនទទួលបាននិទ្ទេស A ក៏អាចប្រឡងជាប់ដែរ ឱ្យតែខិតខំឱ្យអស់ពីសមត្ថភាព ព្រោះនិទ្ទេសបែបណាក៏ល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។