ម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា ថេង បញ្ញា ចង់ឃើញវត្តមានផលិតករស្ត្រីកាន់តែច្រើននៅកម្ពុជា

ភ្នំពេញ- ខ្ញុំចង់ឃើញផលិតករជាស្រី្ដមានចំនួនច្រើននៅកម្ពុជា ក្នុងនោះមានអ្នកដឹកនាំផលិតជាស្រ្តី ក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយធ្វើការទៅលើការផលិតវីដេអូ និងគ្រប់គ្រងទៅលើការច្នៃប្រឌិតឱ្យបានច្រើន ។ នេះជាការលើកឡើងរបស់​ កញ្ញា ថេង បញ្ញា ម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងគមនាគមន៍ របស់ Women of the Future Awards South East Asia ឆ្នាំ២០២១ ។

កញ្ញា ថេង បញ្ញា ជាសមិ្មតិករ (Director) និងជាផលិតករ (Producer) មួយរូបនៅ BBC media action និងជាផលិតករ (Producer) នៅស្ថានីទូរទស្សន៍ SEATV ហើយបច្ចុប្បន្ន នាងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ SciencesPo ប្រទេសបារាំង បាននិយាយថា កញ្ញាចូលរួមកម្មវិធីនេះ ដោយមានការលើកទឹកចិត្តពីអតីតជ័យលាភីរបស់ Women of the Future Awards South East Asia កាលពីឆ្នាំមុន ។

ម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍ រូបនេះ បន្ថែមថា បញ្ហាប្រឈមក្នុងការចូលរួមកម្មវិធីនេះ គឺទាមទារ​ឱ្យមានភាពក្លាហានក្នុងការធ្វើបទបង្ហាញរបស់ខ្លួន និងមានសិល្បៈនិយាយបែបណាធ្វើ​ឱ្យគេដឹងពីការងាររបស់ខ្លួន និងដឹងពីស្នាដៃដែលបានធ្វើរួច ។

ក្នុងឆ្នាំ២០១៩ បញ្ញាបានចូលរួមបង្កើត 606 Digital ដែលជាស្ថាប័នផលិតវីដេអូអប់រំ ។ នាងក៏ជាផលិតករ និងជានាយិកានៃ Digital Noodle Development Innovation ដែលជាស៊េរីនៃវីដេអូ និងកម្មវិធីផតខាសថ៍ដែលទទួលបានពានរង្វាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា ។ លើសពីនេះ ស្នាដៃរបស់នាងត្រូវបានដាក់បង្ហាញនៅក្នុងមហោស្រពភាពយន្តពិភពលោកផងដែរ ។

 ក្នុងនាមជាផលិតករមួយរូប កញ្ញា ថេង បញ្ញា បានប្រាប់អំពីបញ្ហាប្រឈមរបស់ខ្លួនថា នៅពេលខ្លួនជាផលិតករស្រី្ត ហើយក្រុមការងារភាគច្រើនជាមនុស្សប្រុស រាល់ការបញ្ចេញមតិម្ដងៗមិនសូវមានអ្នកស្ដាប់ និងមិនធ្វើតាម ។ បើទោះជួបបញ្ហាបែបនេះក៏ពិតមែន បញ្ញានៅតែបន្តធ្វើការងារនេះ ព្រោះចិត្តស្រឡាញ់ការងារនេះ ព្រមទាំងមានការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ បងប្អូន និងក្រុមការងារធ្វើការងារជាស្រ្តីដូចគ្នាបានជួបបញ្ហាដូចគ្នា ។

កញ្ញា ថេង បញ្ញា

“ស្រ្តី និងក្មេងស្រីពិតជាអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន ប្រសិនបើយើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងចង់ធ្វើ ​ និងជំនះគ្រប់ឧបសគ្គនោះនឹងអាចទៅដល់ ព្រោះបច្ចុប្បន្ន គេមិនប្រកាន់ការងារស្រ្តី ឬបុរសនោះឡើយ”

ផលិតករស្រ្តីវ័យ ២៧ឆ្នាំរូបនេះ បន្តថា​ ភាពក្លាហ៊ានរបស់មនុស្ស គឺកើតចេញពីកាតស៊ូ អត់ធ្មត់ និងការជួបប្រទះនូវបញ្ហាលំបាក ប្រសិនបើជីវិតយើងងាយស្រួលក៏យើងមិនអាចមានភាពក្លាហានទៅធ្វើរឿងអ្វីមួយបានដែរ ។ ប្រសិនពេលនេះ យើងជួបការលំបាក ឬជួបបរាជ័យច្រើនដង ត្រូវប្រាប់ខ្លួនឯងថា គ្រាន់តែជាដំណាក់កាលមួយដែលយើងបានឆ្លងកាត់ ជាបទពិសោធន៍ និងធ្វើឱ្យយើងជំនះតទៅមុខទៀត ។

គួររំលឹកថា កាលពីសប្ដាហ៍ទីមួយ ក្នុងខែមករា ឆ្នាំ២០២២ កន្លងទៅ លោកជំទាវឯកអគ្គរាជទូត Tina Redshaw បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចជាកិត្តិយសដល់កញ្ញា ថេង បញ្ញា ដែលជាម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍ នៃពានរង្វាន់ Women of the Future South East Asia Awards រួមជាមួយនឹងភ្ញៀវកិត្តិយសផ្សេងទៀតដែលជាបេក្ខនារី និងអតីតជ័យលាភីរបស់ Women of the Future Awards South East Asia ផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%