អង្គការម៉ារីណុលប្រកាសជ្រើសរើសសិក្ខាកាមសិក្សាភាសាសញ្ញាផ្សារភ្ជាប់ទំនាក់ទំនងមនុស្សគថ្លង់

ភ្នំពេញ – អង្គការ​ម៉ារីណុលបានឱ្យដឹងថាបច្ចុ​ប្បន្ននៅកម្ពុជា​មានមនុស្ស​គថ្លង់ចំនួនជាង ៥ម៉ឺននាក់កំពុងតែរស់នៅ​ក្នុង​សហគមន៍​នានា​ទូទាំងប្រទេស ។ ពួកគេ​កំពុងរស់​នៅ​ជួបការលំបាកលើមធ្យោបាយទំនាក់ទំនង ព្រោះតែមិនអាចទាក់ទងជាមួយ​មនុស្សមានសម្បទាគ្រប់គ្រាន់បាន ។

លោកស្រី កង ម៉ាលី អ្នក​សម្របសម្រួលកម្មវិធី​អភិវឌ្ឍន៍មនុស្ស​ថ្លង់ នៃអង្គការ​ម៉ារីណុល បាន​ឱ្យ​ដឹងថា ភាសាសញ្ញាចាំបាច់ណាស់​សម្រាប់​មនុស្ស​គថ្លង់ ដោយ​សារ​ពួកគាត់អត់អាចស្តាប់បាន អត់អាចនិយាយបាន ។

លោកស្រី កង ម៉ាលី អ្នក​សម្របសម្រួលកម្មវិធី​អភិវឌ្ឍន៍មនុស្ស​ថ្លង់ នៃអង្គការ​ម៉ារីណុល

« ប្រសិនបើ​យើងជា​មនុស្សធម្មតាចេះភាសាសញ្ញានេះ នោះយើងនឹងអាចទាក់ទងជាមួយ​ពួកគាត់បាន ហើយ​ពួកគាត់នឹងមានអារម្មណ៍ថាកក់ក្តៅ ព្រោះតែ​មាន​មនុស្ស​អាចទំនាក់ទំនង​ជាមួយ​ពួកគាត់ ព្រមទាំងជជែកជាមួយ​ពួកគាត់បាន”

លោកស្រីបានបញ្ជាក់ថា ដោយ​សារ​តែហេតុផលនេះ ទើបកម្មវិធីអភិវឌ្ឍន៍​មនុស្ស​ថ្លង់ នៃអង្គការ​ម៉ារីណូល (DDP) ព្យាយាមធ្វើការ​ផ្សព្វផ្សាយ​ពីភាសាសញ្ញា ហើយ​កាលពីពេលថ្មីៗនេះ ក៏​បានប្រកាស​ពីការ​បង្រៀន​ភាសាសញ្ញាថ្នាក់មូលដ្ឋាន ដោយ​មិន​គិតថ្លៃថែមទៀតផង។

បើតាម​លោកស្រី កង ម៉ាលី ថ្នាក់ភាសាសញ្ញាមូលដ្ឋានដែល​គ្រោងនឹង​ផ្តើម​នៅ​ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នឹង​ត្រូវ​សិក្សា​រយៈពេល ៦ខែ នៅ​ការិយាល័យ DDP ផ្ទាល់​ក្នុង​សង្កាត់បឹងទំពន់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រសិនបើស្ថាប័ន ឬ​ក៏​អង្គការនានាដែលមានសមាជិកចាប់ពី ៥នាក់​ឡើងទៅចង់រៀនភាសាសញ្ញានេះ DDP នឹង​ផ្តល់ជូនគ្រូបង្រៀន​ដល់ទីកន្លែង​តែម្តង ។

តាមការ​បញ្ជាក់របស់​លោកស្រី ម៉ាលី នៅពេល​បញ្ចប់វគ្គភាសាសញ្ញាមូលដ្ឋាននេះរួច ហើយ​ចង់ក្លាយខ្លួនជាអ្នកបកប្រែឱ្យ​មនុស្ស​គថ្លង់បាន លោកអ្នកអាចបន្ត​រៀន​វគ្គអ្នក​បកប្រែ​ភាសាសញ្ញាកម្ពុជាដោយប្រើរយៈពេល ១០ខែបន្ថែមទៀត ។

តាមពិតទៅមកទល់ពេលនេះ នៅលើពិភពលោក​មិន​ទាន់​មាន​ការកំណត់​ភាសាសញ្ញាជាសកលរួម​តែមួយ​នៅ​ឡើយទេ ដោយបច្ចុប្បន្នប្រទេសមួយ​មាន​ភាសាសញ្ញា​​ប្រចាំប្រទេសរៀងៗខ្លួន ។ សម្រាប់ភាសាសញ្ញាកម្ពុជា មិន​មានឯកសារណាបញ្ជាក់ច្បាស់ថា បាន​បង្កើតឡើង​នៅពេលណានោះទេ គ្រាន់តែដឹងថា​ ភាសាសម្រាប់មនុស្ស​គថ្លង់មួយ​នេះប្រហែលចូលមក​កម្ពុជា​កំឡុង​ឆ្នាំ​១៩៩៣ ។

មានសំណួរមួយ​ចោទសួរថា បើយើងចេះភាសាសញ្ញា តើ​យើងអាច​ទំនាក់ទំនង​ជាមួយ​មនុស្ស​គថ្លង់​បានទាំងអស់ដែរ ឬទេ ? ចំពោះសំណួរនេះ លោកស្រី កង ម៉ាលី បានបញ្ជាក់ថា ត្បិតភាសាសញ្ញា គឺជា​ភាសាសម្រាប់ទំនាក់ទំនងជាមួយ​មនុស្សថ្លង់ ប៉ុន្តែ​ប្រសិនបើគាត់ជាមនុស្ស​ថ្លង់ ហើយ​មិន​បាន​ចូលរៀន​វគ្គភាសាសញ្ញានេះដែរ ក៏​យើងមិនអាចទំនាក់ទំនងជាមួយ​គាត់បានដែរ។ តាមលោកស្រី ម៉ាលី នៅ​កម្ពុជា​មនុស្ស​គថ្លង់មិន​ទាំងអស់នោះទេ​​ដែលបានរៀន​ភាសាសញ្ញា ពោលគឺនៅ​សល់ពួកគាត់ដែល​នៅ​ខេត្តឆ្ងាយៗ ដោយ​គាត់កំពុងប្រើសញ្ញាធម្មតា សញ្ញាតាមផ្ទះរបស់​គាត់។ តែយ៉ាងណាក៏ដោយលោកស្រីរំពឹងថា ពួកគាត់នឹងមានឱកាសមកចូលរៀន ហើយ​​គាត់អាចទំនាក់ទំនងគ្នា អាចទទួលបានទំនាក់ទំនងពេញលេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។