កំពង់ឆ្នាំង៖ បន្ទាប់រៀនចប់ថ្នាក់ទី12 ក្នុងដំណើរជីវិតជានិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រជលផលនៅសាលាភូមិន្ទកសិកម្មចំការដូង ពាក្យដែលលឺចេញពីមាត់អ្នកជុំវិញខ្លួនជារឿយៗ
“ក្មេងស្រីមកពីស្រែ រៀនកសិកម្ម កសិកម្មស្រែៗ”
សម្តីទាំងនេះបានបំបាក់ទឹកចិត្តយុវតីម្នាក់ដែលប្រាថ្នាចង់ឃើញវិស័យកសិកម្មនៅកម្ពុជារីកចម្រើនឱ្យសមឈ្មោះថា កម្ពុជាជាប្រទេសកសិកម្ម។ តាមរយៈពាក្យពេចន៍មិនផ្តល់តម្លៃដល់ជំនាញកសិកម្មបែបនេះ ធ្វើឱ្យកញ្ញា អ៊ី ស្រីមុំ ជំរុញទឹកចិត្តខ្លួនឯងប្រឹងប្រែងតស៊ូ រហូតបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផលដោយជោគជ័យ និងបានក្លាយជាអ្នកជំនាញបង្កាត់ភ្ញាស់កូនត្រីនៅក្នុងកសិដ្ឋាននៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅខេត្តកំពង់ឆ្នាំង។
កញ្ញា អ៊ី ស្រីមុំ“ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត”
កញ្ញា អ៊ី ស្រីមុំ
កញ្ញា អ៉ី ស្រីមុំ បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីប្រវត្តិសិក្សាកាលជានិស្សិតនៅសាកលវិទ្យាកសិកម្ម ខណៈរូបគេជាកូនអ្នកស្រុកស្រែស្រាប់ មានទឹកដីកំណើតនៅខេត្តកំពង់ធំ។
កញ្ញា អ៊ី ស្រីមុំ បានបញ្ជាក់ពីមូលហេតុជំរុញចិត្តសិក្សាជំនាញវិទ្យាសាស្ត្រជលផលថា ៖
“ខ្ញុំយល់ថាកសិកម្មហ្នឹង ជំនាញជលផលហ្នឹង ជួយប្រជាពលរដ្ឋកម្ពុជាបានច្រើនណាស់ ! ជួយទាំងជីវភាពប្រជាជន ជួយទាំងសុខភាព ជួយទាំងស្បៀងអាហារ ជួយបង្រៀនមនុស្សឱ្យចេះផលិតរបស់ហូបចុកដោយខ្លួនឯងក្នុងគ្រួសារ…”
កញ្ញា អ៊ី ស្រីមុំ
សកម្មភាពនៅក្នុងការងារនៅអង្គការតុកកែញញឹមកម្ពុជាក្នុងឆ្នាំ 2015 ក្រោយពេលរៀនចប់ភ្លាម កញ្ញា អ៊ី ស្រីមុំ បានចូលបម្រើការងារនៅអង្គការតុកកែញញឹមកម្ពុជា ហើយបច្ចុប្បន្នជាគ្រប់គ្រងការងារបង្កាត់ភ្ញាស់ត្រី និងបង្រៀនកសិករពីបច្ចេកទេសក្នុងការងារផលិតកម្មវារីវប្បកម្ម។ កញ្ញា ស្រីមុំ បានបន្តថា រៀនកសិកម្មបើអត់ការងារសោះ ហោចណាស់ក៏មានការងារធ្វើក្នុងផ្ទះផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។
ត្រីដែលចិញ្ចឹមតាមបច្ចេកទេសកញ្ញា អ៊ី ស្រីមុំ បានបញ្ចប់ការសិក្សានៅវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ក្នុងឆ្នាំ 2012 និងបានទទួលអាហារូបករណ៍ជំនាញវិទ្យាសាស្ត្រជលផល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង រយៈពេលបួនឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះនៅក្នុងឆ្នាំ 2015។ ស្រីមុំ មានគម្រោងក្នុងចិត្តចង់កសិដ្ឋានផលិតកូនត្រីពូជដោយខ្លួនឯង ដែលអាចផ្គត់ផ្គង់កូនត្រីពូជបាននៅក្នុងខេត្តរបស់ខ្លួន៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពីក្មេងស្រីម្នាក់មកពីគ្រួសារមានជីវភាពខ្វះខាត និងស្ទើរតែគ្មានឱកាសបន្តការសិក្សា បច្ចុប្បន្ន ង៉ែត ចាប អាយុ ២៥ឆ្នាំ កំពុងក្លាយជានិស្សិតកំពុងបន្តការសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍គណៈប្រតិភូយុវជនកម្ពុជាចំនួន ១៩រូប ដែលតំណាងឱ្យស្ថាប័នរដ្ឋ សហគ្រាសឯកជន និងសហគមន៍កសិកម្ម បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ និងខេត្តជាំងស៊ូ
ចំណេះជីវិត, ព្រឹត្តិការណ៍ការគ្រប់គ្រងលុយកាក់ និងការកសាងទ្រព្យសម្បត្តិ មិនមែនជារឿងរបស់ «គណិតវិទ្យា» ដែលត្រូវចេះគិតលេខស្មុគស្មាញ ឬគណនាតួលេខធំដុំនោះទេ ប៉ុន្តែវាគឺជា «ចិត្តវិទ្យា»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍កម្មវិធី United World Colleges (UWC) Cambodia បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា (Bromsgrove International School Cambodia-BISC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ Swiss Education Group (SEG)
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រោយការចូលរួមប្រកួតជជែកដេញដោលយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល ទីបំផុតយុវជនកម្ពុជា ដណ្ដើមបានពានរង្វាន់ប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញបំណងចង់ឱ្យកម្ពុជាពង្រីកការបង្រៀនភាសាបារាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ ស្តីពីគ្រូបង្រៀនឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីដំណើរកំណែទម្រង់គ្រូបង្រៀននៅកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ថ្លែងក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦