ការរីកចម្រើនបច្ចេកវិទ្យា និងបញ្ហាសេដ្ឋកិច្ចពិភពលោក ជំរុញឱ្យ​បុគ្គលិកពង្រឹងជំនាញ ឬរៀនជំនាញថ្មី

របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលមានឈ្មោះថា ការងារ និងទស្សនវិស័យសង្គមពិភពលោក (World Employment and Social Outlook) បានព្យាករណ៍ថា នៅឆ្នាំ២០២៣ កំណើនការងារសកល គឺមានត្រឹម១ភាគរយប៉ុណ្ណោះ ដែលមានអត្រាតិចជាងឆ្នាំ២០២២ ពាក់កណ្ដាល។ ចំនួនអ្នកអត់ការងារធ្វើសកលក្នុងឆ្នាំ២០២៣ នឹងមានចន្លោះពី ៣លាន ដល់ ២០៨លាននាក់ ដែលគិតជាភាគរយប្រមាណ ៥,៨ ភាគរយ។

ទន្ទឹមនឹងនេះ របាយការណ៍ដែលចេញផ្សាយដោយ WE Forum បានព្យាករណ៍ថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៧ អ្នកជំនាញចំនួន ៤៤ភាគរយ នឹងត្រូវជួបឧបសគ្គក្នុងអាជីពរបស់ខ្លួន ដោយសារវត្តមាននៃបច្ចេកវិទ្យាថ្មីៗ ។ ទិន្នន័យ និងស្ថានភាពសង្គមបច្ចុប្បន្ន គឺជាឱកាសមួយដែល នយោជក នយោជិត ឬបុគ្គលិក អាចរៀនជំនាញថ្មី (Reskill) និងពង្រឹងសមត្ថភាពលើជំនាញបច្ចុប្បន្នរបស់ខ្លួន (Upskill) ដើម្បីអាចសម្របខ្លួនទាន់ការវិវត្តន៍ពិភពលោក។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា មន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ។

ការរីកចម្រើននៃបច្ចេកវិទ្យា វិបត្តិសេដ្ឋកិច្ចពិភពលោក និងនិន្នាការសកលជាច្រើនទៀត ក៏ជះឥទ្ធិពលដល់ទីផ្សារការងារក្នុងប្រទេសកម្ពុជាផងដែរ។ បើយោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា (CDC) បានបង្ហាញថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លំហូរ​ចូល នៃ​ការ​វិនិយោគ​ផ្ទាល់​ពីក្រៅ​ប្រទេសមក​កម្ពុជាបាន​កើន​ឡើង​​ខ្លាំង។ ប៉ុន្តែវិស័យ​ឧស្សាហកម្ម និង​សំណង់ គឺឈាន​មុខគេ ដែលវិស័យ​ទាំងនេះមានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​យ៉ាងច្រើន ដើម្បីបំពេញតម្រូវការទីផ្សារការងារ ខណៈកម្ពុជាក៏មានការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីការប្រើប្រាស់កម្លាំងពលកម្ម (Labor Internship) មកប្រើប្រាស់កម្លាំងពលកម្ម ដែលមានជំនាញ (Skill Labor) ផងនោះ។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា មន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ មានប្រសាសន៍ថា ការរៀនជំនាញថ្មីមានសារៈសំខាន់សម្រាប់កម្មករនយោជិត ដោយគាត់អាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យមានភាពឆ្លើយតបទៅក្នុងទីផ្សារការងារ ។ លើសពីនេះ វាមានសារៈសំខាន់ក្នុងការជួយបង្កើនផលិតភាពការងាររបស់កម្មករនយោជិត ដើម្បីឱ្យគាត់មានផលិតភាពការងារខ្ពស់ ហើយអាជីព និងប្រាក់ចំណូលរបស់គាត់ក៏មានការរីកចម្រើនទៅតាមនោះដែរ។

លោកស្រី មល្លិកា បានបញ្ជាក់បន្ថែមប្រាប់ AMS Education ថា ការសម្រេចចិត្តរៀនជំនាញថ្មី កម្មករនយោជិត ត្រូវផ្អែកលើលក្ខខណ្ឌចំនួនពីរសំខាន់ៗ។ ទីមួយ គួរ​ស្វែងយល់ពីខ្លួនឯងជាមុនសិន ថាតើខ្លួនឯង មានចំណុចខ្វះខាតអ្វីខ្លះ មានទេពកោសល្យលើផ្នែកអ្វី​ ឬចូលចិត្តធ្វើអ្វី ជាគោលការណ៍មួយក្នុងការសម្រេចចិត្តរៀនជំនាញថ្មី, ទីពីរ គួរតែមានព័ត៌មានច្បាស់លាស់ជាមុនសិន។ ព័ត៌មានច្បាស់លាស់នោះទៀតសោត គឺផ្ដោតទៅលើ ព័ត៌មានដែលថា តើជំនាញថ្មីមានអ្វីខ្លះដែលកំពុងមានតម្រូវការ ហើយនៅពេលដែលយើងចាប់យកជំនាញហ្នឹងទៅ មានឱកាសទទួលបានការងារ ឬក៏យើងអាចថែរក្សាការងាររបស់យើងបានយូរអង្វែង។

បើតាមការលើកឡើងរបស់លោកស្រី បច្ចុប្បន្ន​ជំនាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា គឺជាជំនាញស្ថិតក្នុងវិស័យឧស្សាហកម្ម ដែលភាគច្រើនជាជំនាញបច្ចេកទេស ខណៈវិស័យអាទិភាពដែលរាជរដ្ឋាភិបាល គ្រោងបណ្ដុះបណ្ដាលគឺពាក់ព័ន្ធទៅលើវិស័យសំណង់ វិស័យអគ្គិសនី ការផ្ដុំដំឡើង មេកានិច និងវិស័យបច្ចេកវិទ្យា។

បើតាមយុទ្ធសាស្ត្រ ដែលរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ ក៏គ្រោងនឹងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ១លាន ៥សែននាក់ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ និងគោលនយោបាយវិស័យឧស្សាហកម្មនៅឆ្នាំ ២០១៥ – ២០២៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលផងដែរ។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា មន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ

បើតាមការបញ្ជាក់របស់លោកស្រី មល្លិកា រាជរដ្ឋាភិបាលក៏គ្រោងនឹងលើកទឹកចិត្តឱ្យសហគ្រាសនយោជក អនុញ្ញាតឱ្យកម្មករនយោជិតចេញមុន ១៥នាទី ដើម្បីមានលទ្ធភាព និងពេលវេលា សម្រាប់អភិវឌ្ឍជំនាញរបស់គាត់។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏គ្រោងនឹងធ្វើបច្ចុប្បន្នភាព ឬក៏រៀបចំកម្មវិធីសិក្សាសម្រាប់កម្មករនយោជិតអភិវឌ្ឍជំនាញប្រកបដោយភាពបត់បែន និងឆ្លើយតបទៅនឹងស្ថានភាពកម្មករនយោជិតផងដែរ។

សកម្មភាព ការបណ្ដុះបណ្ដាលជំនាញ ក្នុងថ្នាក់រៀន។

មន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ រូបនេះ បានសង្កត់ធ្ងន់ថា ក្នុងទិដ្ឋភាពជាក់ស្ដែង បញ្ហាការរីកចម្រើនបច្ចេកវិទ្យា ការអភិវឌ្ឍនូវសេដ្ឋកិច្ចក៏ដូចជា ទីផ្សារការងារ អាចនិយាយបានថា ជាបញ្ហាសកល, ហេតុនេះ អ្នកដែលជាបុគ្គលិក ឬក៏កម្មករនយោជិត អាចពាក់ព័ន្ធនឹងកត្តាប្រឈមនឹងអាជីពរបស់ខ្លួន ដូច្នេះការរៀនជំនាញដែលឆ្លើយតបជាមួយនឹងការរីកច្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចពិតជាសំខាន់ខ្លាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...