គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំដ៏សំខាន់

គ្រូបង្រៀនជាបុគ្គលសំខាន់បំផុតដែលដើរតួនាទីជាអ្នកលុបបំបាត់បញ្ហាអនក្ខរកម្ម និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម។ គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវ និងចែករំលែកចំណេះដឹងជាច្រើនដល់សិស្សនុសិស្ស ឬយុវជនជំនាន់ក្រោយឱ្យមានគុណភាពជីវិតកាន់ប្រសើរឡើង។ ក្រសួងអប់រំ យុវជន និងកីឡា តែងលើកឡើងជារឿយៗថា គ្រូបង្រៀនជាអ្នកសាបព្រោះចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម ហើយជារៀងរាល់ឆ្នាំក្រសួងអប់រំតែងប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទផ្សេងៗជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ទន្ទឹមនឹងការលើកឡើងពីគុណសម្បត្តិរបស់គ្រូបង្រៀន កន្លងទៅឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាន៍ថា៖

“ចំណេះដឹងមានអត្ថប្រយោជន៍ លុះត្រាតែគ្រូបង្រៀនចេះប្រើប្រាស់ចំណេះដឹងនេះ ដើម្បីបង្កើនគុណភាពបង្រៀន បង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សា ប្រើវិធីសាស្ត្របង្រៀនសមស្របដើម្បីកែលម្អលទ្ធផលសិក្សាសិស្សប្រសើរជាងមុន និងលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំ ដើម្បីមនុស្សជាតិទាំងមូល”

ឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា

លោក សុផា សីហា ជាគ្រូបង្រៀននៅសាលាបឋមមួយកន្លែង ស្ថិតនៅក្នុងខេត្តកោះកុង បានប្រាប់ AMS ថា សិស្សានុសិស្សដែលមានចំណេះដឹងល្អ និងសមត្ថភា​ពសមស្របក្នុងការសិក្សា លុះត្រាតែគ្រូបង្រៀនមានភាពប៉ិនប្រសប់ ព្រមទាំងឆ្លាតវៃនៅក្នុងការចែករំលែកចំណេះដឹងនៃការរៀនសូត្រ។

លោ​កបានបន្តថា ភាពប៉ិនប្រសព្វរបស់គ្រូសំដៅទៅលើគ្រូដែលមានវិជ្ជាជីៈច្បាស់លាស់ មានទឹកចិត្តស្រឡាញ់នៅក្នុងការចែករំលែក ហើយប្រើប្រាស់តួនាទីរប​ស់​​​ខ្លួ​ន​ដើម្បីអភិវឌ្ឍន៍សង្គមជាតិរួមទាំងការសិក្សា។

ចំណែកអ្នកស្រី សឹម រ៉ាលីន ជាអ្នកមានបទពិសោធន៍លើការងារអប់រំមួយរូប ក៏យល់ឃើញដែរថា ពាក្យចាស់ពោលថា៖  

“គ្រូបង្រៀនគឺជាឪពុកម្ដាយទីពីររបស់សិស្ស ប្រយោគមួយនេះវាពិតជាមានន័យជ្រាលជ្រៅដោយសំដៅទៅដល់គ្រូបង្រៀន​គឺ​ជា​​មគ្គុទេសក៍​ដ៏ចំណាន ជា​អ្នក​បំភ្លឺ​ផ្លូវដែលស្មោះត្រង់ និងមាន​គុណធម៌​ខ្ពស់​​”

ឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា

អ្នកស្រីបានពន្យល់បន្តថា គ្រូបង្រៀនក៏ជា​អ្នកដឹកនាំ ដែល​ត្រូវ​ដើរតួនាទី​ជា​អ្នក​អប់រំ ផ្ដល់ការពិភាក្សា និងជាអ្នកទី​ប្រឹក្សាដ៏ល្អ ព្រមទាំងបំផុសគំនិត​ឱ្យ​សិស្ស​បានឃើញ​ពី​ឧត្ដមគតិ​ជឿនលឿន និង​បង្ហាញ​​ពី​មាគ៌ា​នៃការអប់រំ បំពេញសមត្ថភាព និងចំណេះដឹងស្ដែងដោយភាពពេញលេញ​។

សូមបញ្ជាក់ថា ក្នុងគោលបំណងបង្ហាញពីគុណតម្លៃរបស់គ្រូឱ្យកាន់តែសំខាន់ក្នុងតួនាទីជាអ្នកអប់រំឆ្នើម កន្លងទៅក្រសួងអប់រំ ធ្លាប់បានលើឡើងថា រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ក្រសួងនឹងរៀបចំតម្រង់ទិសគ្រូបង្រៀនឱ្យឆ្លើយតបយុ​គ​សម័យឌីជីថលនិងបរិបទថ្មីៗ ជាពិសេសបន្តបោះជំហានទៅរកការអប់រំតាមបែបឌីជីថល។ ក្រសួងនឹងបន្តយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពគ្រូបង្រៀន តាមរយៈការបន្តអនុវត្តកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ កំណែទម្រង់សាលាគរុកោសល្យឱ្យកាន់តែល្អប្រសើរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon