សារៈសំខាន់នៃ IQ , EQ និង CQ នៅក្នុងការបំពេញការងារ និងភាពជោគជ័យក្នុងអាជីព

អ្នកជំនាញ ៦រូបមកពីវិស័យផ្សេងៗគ្នា មានដូចជា វិស័យអប់រំ អចលនទ្រព្យ ភាពជាអ្នកដឹកនាំ និងធនាគារ សុទ្ធតែជឿជាក់ថា នៅក្នុងបរិបទសង្គមបច្ចុប្បន្ន ភាពឈ្លាសវៃលើបញ្ញាទាំង បី ដែលមាន IQ, EQ និង CQ ពិតជាសំខាន់សម្រាប់ភាពជោគជ័យក្នុងអាជីព។

អ្នកឧកញ៉ា គួច ម៉េងលី វេជ្ជបណ្ឌិត និងជាស្ថាបនិក Mengly J. Quach Education លើក​ឡើង​នៅ​ក្នុងកិច្ចពិភាក្សា ស្ដីពី «អំពី IQ EQ និង CQ សម្រាប់ភាពជោគជ័យក្នុងអាជីពការងារ» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ AUPP កាលពីពេលថ្មីៗនេះថា IQ គឺជារង្វាស់នៃសមត្ថភាពរបស់មនុស្សក្នុងការវែកញែក និងដោះស្រាយបញ្ហា។ វាឆ្លុះបញ្ចាំងឱ្យយើងឃើញតាមរយៈបៀបដែលយើងធ្វើការងារណាមួយបានល្អ។ ចំណែក EQ ជាសមត្ថភាពក្នុងការយល់ ប្រើប្រាស់ គ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន និងស្វែងយល់ពីអ្នកដទៃបានល្អ។ រីឯ CQ ជាកម្រិតវប្បធម៌ ឬកម្រិតសង្គមវប្បធម៌។

លោកបានបន្ថែមថា មនុស្សដែលមាន IQ ខ្ពស់ អាចបំពេញការងារនៅក្នុងវិស័យវិទ្យសាស្ត្រ និងបច្ចេកវិទ្យាបានល្អ ព្រោះពួកគេពូកែខាងជំនាញរឹង។ យ៉ាង​ណា​ក៏ដោយ ជានិច្ចជាកាល នៅពេលជ្រើសរើសបុគ្គលិក ក្រុមហ៊ុននីមួយៗ ពិនិត្យមើលទាំង EQ និង IQ របស់បុគ្គលិក។

ចំណែកបណ្ឌិត លីន កន្និកា ប្រធានបុគ្គលិក និងសាស្រ្តាចារ្យផ្នែកច្បាប់នៃសាកលវិទ្យា AUPP បានលើកឡើងថា ទាំង IQ EQ និង CQ គឺសុទ្ធតែមានសារៈសំខាន់។ តាមប្រសាសន៍របស់លោកបណ្ឌិត IQ ជួយឱ្យយើងមានសមត្ថភាពក្នុងការចងចាំ ​ការគិត និងដោះស្រាយបញ្ហា ខណៈនៅពេលដែលត្រូវបំពេញការងារជាក្រុម ទាមទារឱ្យបុគ្គលម្នាក់ៗមាន EQ និង CQ ។

បច្ចុប្បន្ននេះ មនុស្សត្រូវបំពេញការងារជាក្រុមជាប្រចាំ ដូច្នេះ EQ ពិតជាមានសារៈសំខាន់សម្រាប់សមាជិកក្រុម និងអ្នកដឹកនាំក្រុម។

បណ្ឌិត លីន កន្និកា សាស្រ្តាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យ AUPP

ជាមួយគ្នានេះ លោកស្រី Qazreen Chan Abdullah នាយកប្រតិបត្តិនៃធនាគារ Maybank កម្ពុជា បានលើកឡើងថា ជាទូទៅ IQ និង EQ ត្រូវបានគេលើកមកនិយាយច្រើន ប៉ុន្តែមិនសូវមានការលើកឡើងអំពី CQ នោះទេ។ ខណៈ CQ សំដៅលើសមត្ថភាពរបស់មនុស្សក្នុងការបង្កើតទំនាក់ទំនង និងយល់ពីភាពខុសគ្នានៃវប្បធម៌ ដែលមានសារៈសំខាន់កាន់តែខ្លាំងនៅក្នុងពិភពលោក នៃសាកលភាវូនីយកម្ម។

សម្រាប់លោក ឡាង ទីលាង ស្ថាបនិកនៃបុរី ទីលាង បានបន្ថែមថា EQ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យអាជីពការងាររបស់យើងទទួលបានជោគជ័យ។ ប្រសិនបើមានតែ IQ មិនអាចធ្វើឱ្យយើងជោគជ័យខ្លាំងនៅក្នុងអាជីពការងារនោះទេ។ លោកបានបញ្ជាក់ថា ទាំង IQ និង EQ ត្រូវដើរទន្ទឹមគ្នា ហើយយើងមិនអាចប្រៀបធៀបថា មួយណាសំខាន់ជាងមួយណាឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។