យុវតី ដួង ករុណា បច្ចុប្បន្នមានវ័យ២០ឆ្នាំ នាងកំពុងសិក្សាជំនាញគ្រប់គ្រងធនធានមនុស្ស នៅវិទ្យាស្ថាន PSE ។ ការចាប់យកជំនាញមួយនេះ គឺដោយសារតែនាងយល់ថា ជំនាញគ្រប់គ្រងធនធានមនុស្ស គឺស្របនឹងនិស្ស័យរបស់នាង ហើយជំនាញនេះក៏មានតម្រូវការមិនអាចខ្វះបាននៅតាមបណ្តាក្រុមហ៊ុននានានៅកម្ពុជាផងដែរ។
យុវតី ដួង ករុណា មានស្រុកកំណើតនៅខេត្តតាកែវ, ដោយសារម្តាយជាស្រ្តីមេម៉ាយ និងមានជីវភាពខ្វះខាតផង កាលពីនៅក្មេង នាងត្រូវទៅស៊ីឈ្នួលឃ្វាលគោឱ្យគេ ដើម្បីយកប្រាក់ខ្លះផ្គត់ផ្គង់គ្រួសារ ដោយមិនបានទៅសាលារៀនដូចក្មេងឯងទៀតនោះឡើយ។ ដោយសារឃើញកូនចង់រៀនសូត្រ គាប់ជួនទទួលដំណឹងថា មានអង្គការភាពញញឹមដើម្បីកុមារ (PSE) ផ្តល់ឱកាសសម្រាប់ក្មេងក្រីក្រអាចទទួលបានការសិក្សា ម្តាយរបស់ ករុណា ក៏សម្រេចចិត្តឡើងមករាជធានីភ្នំពេញ ដើម្បីផ្ញើនាងឱ្យទទួលបានការសិក្សាដូចក្មេងឯងទៀត។

ក្រោយបានចូលសាលា ករុណា បានប៉ងប្រាថ្នាថា នៅពេលរៀនចប់ នាងនឹងត្រឡប់ទៅជួយម្តាយរបស់នាងវិញ ប៉ុន្តែក្តីប៉ងប្រាថ្នានោះមិនបានសម្រេចឡើយ ដោយសារតែម្តាយរបស់នាងបានលាចាកលោកទៅហើយ ។ បើទោះជានាងមិនអាចបំពេញក្តីប៉ងប្រាថ្នាជួយគ្រួសារ និងម្តាយរបស់នាងឱ្យមានជីវភាពប្រសើរឡើងក៏ដោយក្តី តែ ករុណា បានសន្យាជាមួយខ្លួនឯងថា នាងនឹងកសាងអនាគតដ៏ល្អមួយសម្រាប់ខ្លួនឯងតាមរយៈជំនាញដែលនាងបានរៀន។
ងាកមកនិយាយអំពីការសិក្សាជំនាញបច្ចុប្បន្ននេះវិញ ករុណា ក៏ធ្លាប់មានចិត្តចង់បោះបង់ចោលដែរពេលដែលមានបញ្ហាអារម្មណ៍ម្តងៗ ប៉ុន្តែនាងគិតត្រឡប់មកវិញថា ស្ថិតនៅក្នុងស្ថានភាពលំបាកនាងត្រូវតែជំនះ គឺមិនបោះបង់ចោលនោះទេ។ ការបោះបង់អាចនឹងបង្កហានិភ័យទៅថ្ងៃអនាគតបន្ថែមមួយកម្រិតទៀតផង។ ការរគិតបែបនេះហើយទើបធ្វើឱ្យ ករុណា នៅតែអាចបន្តទៅមុខទៀតបាន។
យុវតី ដួង ករុណា
“ខ្ញុំយល់ថា ការរៀនសូត្រពិតជាសំខាន់ណាស់ បើអត់បានចូលសាលាទេ មិនដឹងជីវិតខ្ញុំពេលនេះប៉ោឡែដល់ណាទេ។ ពេលនេះសូម្បីតែគេនិយាយភាសាខុសពីភាសាកំណើត ក៏ខ្ញុំអាចស្ដាប់បាន ព្រោះបានរៀនភាសាបារាំង និងអង់គ្លេសបន្ថែមពីសាលា PSE ល្មមនឹងអាចស្ដាប់បាន និងនិយាយបាន… ក្នុងនាមជាកូនអ្នកក្រ អាចចូលរៀន មានជំនាញ អាចរកការងារមានចំណូលសមរម្យ វជាសមទ្ធិផលជោគជ័យហើយសម្រាប់ខ្ញុំ “
តើជំនាញគ្រប់គ្រងធនធានមនុស្សសិក្សាអំពីអ្វីខ្លះ?
បើតាមយុវតី ដួង ករុណា ជំនាញមួយនេះ គេសិក្សាអំពីរបៀបគ្រប់គ្រងបុគ្គលិក និងការរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន, ការចេះស្គាល់ពីតួនាទី និងតម្រូវការនៃមុនដំណែងនីមួយៗ, ការចេះជ្រើសរើសបុគ្គលិក, យល់ពីច្បាប់ការងារ ឬឯកសារដែលពាក់ព័ន្ធ, ការរៀបចំកិច្ចសន្យាការងារ និងភារកិច្ចនានាបន្ថែមទៀត។

ក្រៅតែពីការសិក្សា ករុណា ក៏បានប្រឡូកជាមួយការងារផងដែរ ដោយរៀនឆ្នាំទី២ ករុណាបានចុះកម្មសិក្សានៅក្នុងវិទ្យាស្ថានដែលនាងកំពុងតែរៀនផ្ទាល់តែម្តង នៅក្នុងផ្នែកធនធានមនុស្ស ។
យ៉ាងណាក៏ដោយ នៅថ្ងៃអនាគត ករុណា ចង់ធ្វើការនៅក្នុងក្រុមហ៊ុនអន្តរជាតិមួយក្នុងប្រទេសកម្ពុជា ដោយកាន់ផ្នែកគ្រប់គ្រងធនធានមនុស្ស។ ហើយនាងចង់ឃើញខ្លួនឯងក្លាយទៅជាអ្នកឯកទេសទៅលើជំនាញដែលនាងកំពុងតែចាប់យក។ ហើយជាមួយគ្នា នាងក៏ចង់ក្លាយជាអ្នកចែករំលែកចំណេះដឹងទូទៅ ទៅកាន់អ្នកជំនាន់ក្រោយផងដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2023
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន៩០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2026
ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នទៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០ នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2026
ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































