វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ភ្នំពេញ- សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សារួមមាន ៖

១. ជំនាញការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់ការគ្រប់គ្រងការងារ(Leadership Skills Development for Occupational Therapists) ៖ ជំនាញមានរយៈពេលសិក្សា៥សប្ដាហ៍ ដែលនឹងសិក្សាអំពីភាពជាអ្នកដឹកនាំដើម្បីពង្រឹងសមត្ថភាពជាអ្នកដឹកនាំ ការរក្សាក្របខណ្ឌ និងគំរូភាពផ្សេងៗ ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ https://www.edx.org/course/leadership-skills-development-for-occupational-therapists ។

២. ជំនាញបង្រៀនវិជ្ជាជីវៈសុខភាព (កម្រិត 1 មូលដ្ឋានគ្រឹះ)៖ ការសិក្សានឹងចាប់ផ្ដើមក្នុងកម្រិតទី១មូលដ្ឋានគ្រឹះសិក្សា ក្នុងចំណោមវគ្គសិក្សាទាំង៣ និងមានរយៈពេល៤សប្ដាហ៍ ។ ការសិក្សានឹងផ្ដោតបន្ថែមទៅលើការបណ្ដុះបណ្ដាលស្ដីអំពីការអប់រំ និងបណ្ដុះបណ្ដាលគ្រូបង្រៀន មូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនវិជ្ជាជីវៈសុខាភិបាល ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ https://www.edx.org/course/health-professional-teaching-skills-level-1-founda ។

៣. ជំនាញឯកទេស Plant Bioinformatic Methods ៖ វគ្គសិក្សានេះនឹងចំណាយរយៈពេលប្រហែល៨ខែ ដោយការសិក្សាប្រហែល២ម៉ោងក្នុងមួយសប្ដាហ៍ ។ ជាមួយគ្នានេះ វគ្គសិក្សាត្រូវបានបែងចែកជា៤ផ្នែកដូចជា ការវិភាពហ្សែន ការវិភាគជីវវិទ្យា ការវិវត្តន័ និងពន្ធុវិទ្យាប្រៀបធៀប ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ https://www.coursera.org/specializations/plant-bioinformatic-methods ។

៤. ការសិក្សាអំពី ឥរិយាបទសេដ្ឋកិច្ចសកម្ម (Behavioral Economics in Action) ៖ ជាសិក្សាអំពីការគ្រប់គ្រងអាជីវកម្ម ទស្សនៈវិជ្ជា គោលការណ៍ជាមូលដ្ឋាន វិធីសាស្ត្រក្នុងការសម្រេចចិត្តក្នុងអាជីវកម្ម ដែលមានរយៈពេលសិក្សា៦សប្ដាហ៍ ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.edx.org/course/behavioural-economics-in-action ។

៥. ការរៀនអំពីម៉ាស៊ីន(Quantum Machine Learning) ៖ ជាការសិក្សាអំពីគុណសម្បត្តិបច្ចេកវិទ្យា Quantum ដែលមានស្រាប់ កំពុងរីកចម្រើន និងអំពីដំណោះស្រាយក្នុងការអនុវត្តទៅលើកុំព្យូទ័រឌីជីថលបុរាណ ។ បេក្ខជនដែលអាចសិក្សាជំនាញនេះបានត្រូវមានចំណេះដឹងផ្នែកគណនាលេខកុំផ្លិច ពេជគណិតលីនេអ៊ែរ និង ផ្នែកPython កម្រិតមធ្យម (intermediate Python) ឬធ្លាប់សិក្សាអំពីមេកានិស្ថិតិ ឬរូបវិទ្យាកង់ទិច ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.edx.org/course/quantum-machine-learning ។

៦. ការសិក្សាអំពីមូលដ្ឋានគ្រឹះ ៖ អ្នកនឹងសិក្សាអំពីមូលដ្ឋានគ្រឹះក្នុងការសរសេរកម្មវិធី Phython ដែលមាននៅលើ Coursera ។ ការសិក្សានឹងបង្ហាញអំពី វាក្យសម្ព៍ន្ធ Python និង Semantics, ការសរសេរកម្មវិធីកុំព្យូទ័រ ការសរសេរកម្មវិធីPython និង idle Python ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.coursera.org/learn/learn-to-program ។

៧. បរិបទសង្គមនៃសុខភាពផ្លូវចិត្ត និងជំងឺទាក់ទង៖ ការសិក្សាអំពីសុខភាពផ្លូវចិត្ត និងជំងឺទាក់ទងបរិបទប្រវត្តិសាស្ត្រជាមួយសង្គម និងសិក្សាអំពី ប្រវត្តិនៃជំងឺផ្លូវចិត្ត មូលហេតុនៃជំងឺផ្លូវចិត្ត ការធ្វើរោគវិនិច្ឆ័យជំងឺផ្លូវចិត្ត ការព្យាបាលជំងឺផ្លូវចិត្តក្នុងបរិបទសង្គម វប្បធម៌និងជំងឺផ្លូវចិត្ត ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.coursera.org/learn/mental-health?action=enroll&aid=true ។

៨. ការសិក្សាអំពីសិល្បៈ និងវិទ្យាសាស្ត្រនៃទំនាក់ទំនងនៃការយល់ដឹង៖ វគ្គសិក្សានឹងផ្ដោតទៅលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រ និងប្រព័ន្ធសិក្សាអភិវឌ្ឍន៍ជំនាញ (SSLD) ។ អ្នកសិក្សានឹងអនុវត្តប្រព័ន្ធ SSLD តាមរយៈ ការក្លែងធ្វើ ការពិនិត្យឡើងវិញ ការត្រួតពិនិត្យ ការរៀនសង្កេត ការអនុវត្តន៍ជីវិតពិតចំពោះការគ្រប់គ្រងទំនាក់ទំនង ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖  https://www.coursera.org/learn/human-needs ។

៩. ផ្នែកសុខភាពសកល៖ សិក្សាអំពីការបង្កើតអនាគតនៃសុខភាពពិភពលោក ដោយការសិក្សា និងវិភាគទៅលើជំងឺបណ្ដាលឱ្យស្លាប់ផ្សេងៗ ដែលនឹងផ្ដល់សារប្រយោជន៍ដល់អ្នកសិក្សាអំពីវិធីវាស់មូលហេតុនៃការស្លាប់ មូលហេតុធំៗដែលជំរុញឱ្យមានការផ្លាស់ប្ដូរសុខភាពរបស់មនុស្ស ជំងឺមិនឆ្លង កត្តាហានិភ័យទូទៅសម្រាប់សុខភាព ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់៖ https://www.edx.org/course/death-101-shaping-the-future-of-global-health ។

១០. យុទ្ធសាស្ត្រទំនាក់ទំនងក្នុងយុគសម័យនិម្មិត៖ ការសិក្សានឹងមានរយៈពេល៤សប្ដាហ៍ និងសិក្សាអំពីវិធីសាស្ត្រផ្អែកលើវិទ្យាសាស្រ្ត ។ បេក្ខជនត្រូវប្រាកដថាអ្នកមានសិទ្ធិចូលប្រើកុំព្យូទ័រ ឬទូរស័ព្ទដែលមានកាមេរ៉ាច្បាស់ និងឧបករណ៍បំពងសម្លេង ក្នុងអំឡុងពេលវគ្គសិក្សា អ្នកត្រូវតែកត់ត្រាខ្លួនឯងពេលកំពុងនិយាយ។ ដើម្បីធ្វើការដាក់ពាក្យសូមចូលទៅកាន់ ៖ https://www.classcentral.com/course/iosappdesigndevelopment-4175 ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://hotcampusnews.com/free-online-courses-at-the-university-of-toronto/ ។ កាលបរិច្ឆេទនៃការសិក្សានឹងមានកាលកំណត់តៅតាមជំនាញផ្សេងៗ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។