ប្រការដែល​គ្រួសារនីមួយៗត្រូវអនុវត្តមុនពេល អំឡុងពេល និងក្រោយពេលមានទឹកជំនន់

ប្រទេសកម្ពុជាតែងតែទទួលរងគ្រោះមហន្តរាយដោយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត នៅតាមតំបន់ងាយរងគ្រោះមួយចំនួន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម។

ដូចដែលធ្លាប់ដឹងហើយថា បញ្ហាចម្បងៗដែលកុមារ និងក្រុមគ្រួសារអាចប្រឈមជាមួយក្នុងពេលមានគ្រោះមហន្តរាយកើតឡើងរួមមាន៖

  • មិនមានស្បៀងគ្រប់គ្រាន់ ខ្វះទឹកស្អាតសម្រាប់ហូប ខ្វះទីជម្រកសមរម្យ
  • កង្វះអនាម័យផ្ទាល់ខ្លួន និងការបន្ទោបង់ពាសវាលពាសកាលកើនឡើងដោយសារតបង្គន់ត្រូវលិចទឹក ឬខូចមិនអាចប្រើបាន
  • ខូចខាត ឬបាត់បង់ផ្ទះសម្បែង សម្ភារបរិក្ខារ ឯកសារនានា និងទ្រព្យសម្បត្តិផ្សេងៗ
  • បាត់បង់ចំណូល ផលដំណាំ និងសត្វពាហនៈមិនអាចទទួលបានសេវាសំខាន់ៗផ្សេងៗ
  • មានការផ្ទុះឡើងនូវជំងឺឆ្លងនានារងរបួសស្នាម គ្រោះថ្នាក់ផ្សេងៗដូចជា លង់ទឹក ពស់ចឹក និងគ្រោះថ្នាក់ផ្សេងៗទៀតការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ចំពោះកុមារ
  • ការឃ្លាតឆ្ងាយពីក្រុមគ្រួសារ (កុមារ សមាជិកក្រុមគ្រួសារដែលពិការ ចាស់ជរាដែលមិនបានទទួលការថែទាំយកចិត្តទុកដាក់ត្រឹមត្រូវពីក្រុមគ្រួសារ ឬអាណាព្យាបាល)
  • សាលារៀនត្រូវបិទ កុមារមិនបានចូលរៀនដែលធ្វើឲ្យប៉ះពាល់ដល់ម៉ោងសិក្សា និងគុណភាពសិក្សា
  • ការតានតឹង ថប់អារម្មណ៍ និងបញ្ហាតក់ស្លុតផ្លូវចិត្តដែលអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន ការអភិវឌ្ឍ និងការសិក្សារបស់កុមារ
  • ប្រឈមមុខទៅនឹងអំពើហឹង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទទៅលើស្រ្តី និងកុមារ។

ដូច្នេះ ការត្រៀមបង្ការជាមុនឱ្យបានល្អចំពោះគ្រោះធម្មជាតិនានា ជាពិសេសគ្រោះទឹកជំនន់អាចជួយក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព និងមានសុខភាពល្អ។

 ១. មុនពេលទឹកជំនន់

តើត្រូវត្រៀមបង្ការដូចម្ដេចមុនពេលមានគ្រោះទឹកជំនន់?

នៅកម្ពុជាគ្រោះមហន្តរាយដោយទឹកជំនន់មានពីរប្រភេទគឺ ទឹកជំនន់ទន្លេមេគង្គ និងជំនន់រហ័ស។ ទឹកជំនន់ទន្លេមេគង្គ គឺបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងផ្ទួនៗគ្នានៅតំបន់ខាងលើជាមួយការមកដល់នូវសម្ពាធនៃខ្យល់ព្យុះត្រូពិកធ្វើឱ្យទឹកទន្លេកើនឡើង។ រីឯទឹកជំនន់រហ័សបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងនៅតំបន់ភ្នំហើយហូរចាក់មកស្ទឹងនានាស្របពេលទឹកទន្លេឡើងខ្ពស់ផងធ្វើឱ្យទឹកស្ទឹងកើនជន់លិច ប៉ុន្តែមានរយៈពេលខ្លី យូរបំផុតត្រឹមពីរ ឬបីថ្ងៃប៉ុណ្ណោះ។

ដូចនេះហើយប្រការដែលគួរយកចិត្តទុកដាក់ជាសំខាន់នោះ គឺការប្រកាស​ឱ្យដឹងមុនជូនដល់ប្រជាពលរដ្ឋបានយល់ដឹង និងត្រៀមខ្លួនមុនពេលទឹកជំនន់មកដល់ ហើយដែលអាចជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយទទួលរងគ្រោះបានត្រៀមលក្ខណៈជម្លៀសទៅទីទួលសុវត្ថិភាពទាន់ពេលវេលា។ ការប្រកាសដំណឹងដល់សាធារណជនធ្វើឡើងដោយក្រសួងធនធានទឹក និងឧត្តុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅពេលណាដែលពិនិត្យឃើញថាស្ថានភាពកម្ពស់ទឹកអាចកើនឡើងដល់ ឬកើនហួសកម្រិតប្រកាសអាសន្ន ។

ហេតុនេះ ត្រូវយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានតាមវិទ្យុ ទូរទស្សន៍ ផ្ទាំងរូបភាពផ្សព្វផ្សាយ សារតាមទូរស័ព្ទចល័តការនិយាយគ្នាពីមាត់មួយទៅមាត់មួយ តាមរយៈអាជ្ញាធរមូលដ្ឋាន និងការព្យាករណ៍អាកាសធាតុដើម្បីបានដឹងពីស្ថានភាពវិវឌ្ឍន៍របស់ទឹកជំនន់។

មុនពេលទឹកជំនន់មកដល់គ្រួសារដែលស្ថិតក្នុងតំបន់ងាយរងគ្រោះត្រូវត្រៀមបម្រុងទុកស្បៀងអាហារមួយចំនួន​ឱ្យទាន់ពេលវេលា រួមមាន ល្ពៅ ត្រាវ ដំឡូង ពោត ត្រីឆ្អើរ ប្រហុក ផ្អក ទឹកស៊ីអីវ ប្រេងឆា ទឹកត្រី ត្រីងៀត មី អង្ករ អំបិល ត្រីខកំប៉ុង។ល។  ក្នុងនោះ សម្ភារសំខាន់ៗដែលត្រូវត្រៀមបម្រុងមុនពេលទឹកជំនន់មកដល់ រួមមាន ធុងទឹក ឆ្នាំង ស្លាបព្រា ចាន កាំបិត កំសៀវទឹក កែវទឹក សាប៊ូដុំ ភួយ កន្ទេល អង្រឹង ពោង ចង្ក្រាន អុស ធ្យូង ដែកកេះ ក្រណាត់កៅស៊ូ (តង់) ប៊ីដុងទឹក ចបកាប់ ចបជីក ឬស្សីសម្រាប់ធ្វើក្បូន ជាដើម។

មិនតែប៉ុណ្ណោះ ត្រូវត្រៀមថ្នាំចាំបាច់មួយចំនួនសម្រាប់ព្យាបាលជំងឺបន្តិចបន្តួច រួមមាន ថ្នាំប៉ារ៉ាសេតាម៉ុល សម្រាប់គ្រុនផ្ដាសាយធម្មតា និងថ្នាំជាតិស័ង្កសីប្រើសម្រាប់ជំងឺរាគ ។ លើសពីនេះ រៀបចំរបប់របរក្មេងលេង សៀវភៅ និងសម្ភារផ្សេងៗទៀតសម្រាប់កុមារ។ ម៉្យាងវិញទៀត ត្រូវទុកដាក់ឯកសារសំខាន់ៗឱ្យមានសុវត្ថិភាព ជាពិសេសអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ត្រូវទុកដាក់នៅក្នុងថង់ ឬប្រអប់រជ័របិទជិតដែលអាចការពារកុំឱ្យទទឹក ឬសើមបាន។

  • ការត្រៀមបង្ការសម្រាប់ស្ត្រីមានផ្ទៃពោះ និងផែនការសម្រាលកូនដោយសុវត្ថិភាព

ចំពោះការត្រៀមបង្ការសម្រាប់ស្ត្រីមានផ្ទៃពោះ និងផែនការសម្រាលកូនដោយសុវត្ថិភាព រួមមាន៖

  • បន្តការតាមដាន និងពិនិត្យផ្ទៃពោះតាមការណាត់របស់មណ្ឌលសុខភាព និងត្រូវដឹងឱ្យបានច្បាស់ពីថ្ងៃខែដែលត្រូវសម្រាលកូន
  • សន្សំប្រាក់មួយចំនួនដើម្បីទុកសម្រាប់ពេលសម្រាលកូន និងក្រោយពេលសម្រាល
  • ត្រូវត្រៀមសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលសម្រាលដូចជា សំពត់ កន្សែងខោអាវកូន ស្រោមដៃ ស្រោមជើងសាប៊ូ បំពង់ទឹកក្តៅ កន្ថោរ។ល។
  • ត្រៀមរកអ្នកមកជួយថែទាំនៅពេលសម្រាលពិភាក្សាឯកភាពគ្នានៅក្នុងគ្រួសារពីទីកន្លែងដែលត្រូវសម្រាលកូនដូចជានៅមន្ទីរពេទ្យឬមណ្ឌលសុខភាពណា?
  • ត្រៀម ឬពិភាក្សាពីមធ្យោបាយធ្វើដំណើរនៅពេលឈឺពោះសម្រាលដូចជា ទូក កាណូត ឡាន ឬមធ្យោបាយផ្សេងទៀតដែលមាន។
  • ប្រសិនបើមានការចាំបាច់ត្រូវត្រៀមរៀបចំកន្លែងស្នាក់នៅមុនពេលសម្រាលកូនជិតមណ្ឌលសុខភាពដើម្បីងាយស្រួលក្នុងការធ្វើដំណើរនៅពេលឈឺពោះសម្រាល។
  • អ្វីដែលក្រុមគ្រួសារ និងសហគមន៍អាចធ្វើបានដើម្បីបរិស្ថានស្អាត និងមានសុវត្ថិភាព

ជាមួយគ្នានេះ  អ្វីដែលក្រុមគ្រួសារ និងសហគមន៍អាចធ្វើបានដើម្បីបរិស្ថានស្អាត និងមានសុវត្ថិភាព មុនពេលមានទឹកជំនន់ រួមមាន៖

  • ត្រូវធ្វើរបងព័ទ្ធជុំវិញស្រះ បឹង ត្រពាំង ឬកន្លែងមានទឹកជ្រៅ។
  • ធ្វើរបងជាមួយសម្ភារដែលអាចរកបានព័ទ្ធជុំវិញផ្ទះ ជាពិសេសនៅជិតកន្លែងដែលមានទឹកហូរដើម្បីកាត់បន្ថយកម្លាំងទឹកហូរ។
  • ថែរក្សាបរិស្ថានឱ្យបានស្អាតកុំឱ្យមានសំរាម និងលាមកមនុស្ស/សត្វ ។ ត្រូវធ្វើការសម្អាតម្តង ឬពីរដងក្នុងមួយអាទិត្យ និងត្រូវប្រាប់អ្នកជិតខាងឱ្យធ្វើដូចយើងដែរ។
  • សាងសង់បង្គន់ មានលក្ខណៈងាយស្រួលសម្រាប់ស្ត្រីមានផ្ទៃពោះ កុមារតូចៗ មនុស្សចាស់ និងសមាជិកគ្រួសារដែលពិការ។

២. អំឡុងពេលមានទឹកជំនន់

តើត្រូវអនុវត្តដូចម្តេចក្នុងអំឡុងពេលមានទឹកជំនន់?

ប្រការគួរយកចិត្តទុកដាក់ក្នុងអំឡុងពេលមានទឹកជំនន់ រួមមាន៖

  • មិនត្រូវចូលក្នុងផ្ទះចាស់ ឬអាគារសាលារៀនទ្រុឌទ្រោមដែលអាចស្រុត បាក់បែកបង្កគ្រោះថ្នាក់
  • មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គីសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក
  • ត្រូវបន្តយកចិត្តទុកដាក់តាមដានស្តាប់ព័ត៌មានពីស្ថានភាពវិវឌ្ឍន៍នៃទឹកជំនន់តាមវិទ្យទូរទស្សន៍ ផ្ទាំងរូបភាពផ្សព្វផ្សាយ សារតាមទូរស័ព្ទចល័ត ការនិយាយគ្នាពីមាត់មួយទៅមាត់មួយ តាមរយៈអាជ្ញាធរមូលដ្ឋាន និងព្យាករណ៍អាកាសធាតុ
  • ត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីជម្លៀសទៅរកទីទួលសុវត្ថិភាពក្នុងករណីចាំបាច់
  • ត្រូវយកប្រដាប់ប្រដាតាមខ្លួនដូចជា៖ ពោង កាដុង ដែលអាចជួយយើងបាននៅពេលលង់ទឹករាល់ពេលចេញពីផ្ទះ
  • ត្រូវបន្ថយល្បឿនទូក ម៉ាស៊ីន ឬកាណូតពេលធ្វើដំណើរនៅជិតទូកតូចៗ
  • ត្រូវមានភ្លើងបំភ្លឺនៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់។
  • ការយកចិត្តទុកដាក់ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះអំឡុងពេលមានទឹកជំនន់

ចំពោះការយកចិត្តទុកដាក់ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះអំឡុងពេលមានទឹកជំនន់ ត្រូវបន្តការតាមដាន និងពិនិត្យផ្ទៃពោះតាមការណាត់របស់មណ្ឌលសុខភាព និងត្រូវដឹងច្បាស់ពីថ្ងៃខែដែលត្រូវសម្រាលកូន និងត្រូវផ្ដល់ព័ត៌មានដល់សមាជិកគ្រួសារ និងសាច់ញាតិ។ លើសពីនេះ រកទីតាំងស្នាក់នៅជិតមណ្ឌលសុខភាព ឬមន្ទីរពេទ្យសម្រាប់ពេលសម្រាល។ ប្រសិនបើថ្ងៃខែដែលត្រូវសម្រាលកូនខិតជិតមកដល់ត្រូវច្បាស់ថាម្ចាស់មធ្យោបាយធ្វើដំណើរដែលអ្នកបានកំណត់ដឹងពីពេលវេលានេះ និងត្រៀមលក្ខណៈរួចជាស្រេច។

ដូច្នេះ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ មនុស្សចាស់ និងសមាជិកគ្រួសារដែលពិការត្រូវការការយកចិត្តទុកដាក់ជាពិសេស និងការថែទាំបន្ថែមទៀតពីព្រោះថាផលវិបាកនៃគ្រោះមហន្តរាយ ឬក៏គ្រោះទឹកជំនន់នឹងធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះដែលតម្រូវឱ្យពួកគេកាន់តែត្រូវការអ្នកជួយមើលថែ។

  • ការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារតូចៗអំឡុងពេលមានទឹកជំនន់

សម្រាប់ការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារតូចៗអំឡុងពេលមានទឹកជំនន់ គឺត្រូវប្រាកដថាកូនៗរបស់អ្នកបានទទួលថ្នាំបង្ការ មីក្រូសារជាតិបន្ថែម និងថ្នាំទម្លាក់ព្រូនតាមកាលកំណត់របស់គ្រូពេទ្យ។ លើសពីនេះ ផ្តល់អាហារដល់កូនៗរបស់អ្នកឱ្យបានត្រឹមត្រូវ គឺអាចជួយគេឱ្យនៅតែមានសុខភាពល្អក្នុងពេលដ៏លំបាកនេះ។ ប្រសិនបើកូនរបស់អ្នកអាយុតិចជាង ៦ខែ ត្រូវបន្តបំបៅកូនដោយទឹកដោះសុទ្ធតែមួយមុខគត់ ហើយប្រសិនបើកូនរបស់អ្នកអាយុ ៦ខែដល់២៤ខែ ត្រូវបន្តបំបៅដោះ និងត្រូវផ្តល់អាហារបន្ថែមដល់កូន។

លើសពីនេះ ឪពុកម្ដាយត្រូវមានពេលវេលាខ្លះសម្រាប់កូនៗដើម្បីលេងជាមួយពួកគេ គូររូបនិយាយរឿង ហើយសួរពីអារម្មណ៍របស់ពួកគេ និងផ្តល់ភាពកក់ក្ដៅដល់ពួកគេជារៀងរាល់ពេល ។ ប្រសិនបើទីកន្លែងមានសុវត្ថិភាព អនុញ្ញាតឱ្យពួកគេលេងជាមួយក្មេងដទៃទៀត។ ប្រសិនបើអាចធ្វើបានត្រូវតែបន្តឱ្យកូនតូចៗរបស់អ្នកទៅរៀនសាលាមតេយ្យ។ ត្រូវត្រៀមទូកដើម្បីដឹកជញ្ជូនកូនៗរបស់អ្នកទៅ និងត្រឡប់មកពីសាលារៀនវិញជារៀងរាល់ពេល។

  • ការយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់

ចំពោះការយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់ គឺត្រូវជួយមនុស្សចាស់ៗក្នុងគ្រួសាររបស់អ្នក និងចាស់ៗដែលនៅជិតខាង ជាពិសេសចាស់ជរាដែលជាមេគ្រួសារ ឬក៏អ្នករស់នៅតែម្នាក់ឯង។ លើសពីនេះ លើកទឹកចិត្តឱ្យមានការចូលរួមពីចាស់ៗគ្រប់រូបក្នុងការសម្រេចចិត្តនានាព្រោះពួកគាត់អាចមានបទពិសោធន៍ និងចំណេះដឹងច្រើនដើម្បីចែករំលែកក្នុងការរស់រានមានជីវិត និងការធ្វើឱ្យប្រសើរឡើងវិញក្រោយពេលមានគ្រោះមហន្តរាយ។ បន្ថែមពីនេះ សម្រាប់ការយកចិត្តទុកដាក់ជាពិសេសចំពោះសមាជិកគ្រួសារ រួមទាំងកុមារពិការ គឺអាចជួយ និងផ្ដល់ការគាំទ្រដូចជា ឈើច្រត់ រទេះរុញ ឬក៏ថ្នាំពេទ្យមួយចំនួនដែលជាតម្រូវការជាប្រចាំរបស់ពួកគាត់។ល។

នៅអំឡុងពេលទឹកជំនន់ ជំងឺរាគ ជំងឺរាគមួល និងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាល គឺជាជំងឺដែលតែងតែកើតញឹកញាប់ដែលបណ្ដាលមកពី កង្វះទឹកស្អាត កង្វះអនាម័យផ្ទាល់ខ្លួន និងអនាម័យបរិស្ថាន ព្រមទាំងកង្វះបង្គន់ប្រើប្រាស់។ កុមារតូចៗនឹងចុះស្គមព្រមទាំងខ្សោយនៅពេលពួកគេមានជំងឺដែលបង្កឱ្យពួកគេងាយប្រឈមទៅនឹងជំងឺផ្សេងៗទៀត។ ដូច្នេះ ការផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ត្រឹមត្រូវ និងអនុវត្តអនាម័យល្អ គឺមានសសារៈសំខាន់ដូចគ្នាដែលអាចបង្ការជំងឺឆ្លងនានា។

ដើម្បីអាចទទួលបានទឹកស្អាតប្រើប្រាស់តាមគ្រួសារ មានវិធីសាស្រ្តសាមញ្ញដែលអាចអនុវត្ត រួមមាន វិធីធ្វើទឹកឱ្យរងដោយទុកឱ្យកករធ្លាក់ចុ, វិធីធ្វើទឹកឱ្យរងដោយប្រើសាច់ជូរ, វិធីធ្វើទឹកឱ្យរងដោយប្រើធុងចម្រោះ, វិធីធ្វើទឹកឱ្យរងដោយប្រើថ្នាំក្លរីន និងការដាំទឹកឱ្យពុះ។

៣. ក្រោយពេលមានទឹកជំនន់

តើកិច្ចការសំខាន់ៗអ្វីខ្លះដែលត្រូវអនុវត្តក្រោយពេលមានទឹកជំនន់?

ទោះបីជាទឹកចាប់ផ្តើមស្រកទៅវិញក៏ដោយប៉ុន្តែបញ្ហាមិនទាន់បញ្ចប់នៅឡើយទេ។ ប្រការគួរយកចិត្តទុកដាក់ និងអនុវត្តក្រោយពេលមានទឹកជំនន់ រួមមាន៖

  • តាមដានស្តាប់ព័ត៌មាន ជាពិសេសស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានថា តើយើងអាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាពហើយឬនៅ?
  • ពេលដែលទៅដល់លំនៅដ្ឋានត្រូវពិនិត្យបរិវេណជុំវិញផ្ទះ និងក្នុងផ្ទះដោយយកចិត្តទុកដាក់ដូចជា ពិនិត្យក្រែងមានគ្រាប់ ឬកាកសំណល់ជាតិផ្ទុះនានាដែលអាចហូរមកតាមទឹកក្នុងពេលទឹកជំនន់។ ពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត ឬប្រេះសាំមុននឹងចូលទៅក្នុងផ្ទះត្រូវពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានសត្វពស់ ឬសត្វអសិរពិសផ្សេងៗទៀត។ ប្រសិនបើមានប្រើប្រាស់សម្ភារអគ្គីសនី ត្រូវប្រុងប្រយ័ត្នបំផុតមុនពេលចាប់កាន់ឬប្រើប្រាស់របស់របរទាំងនោះដែលអាចមានគ្រោះថ្នាក់ខ្សែភ្លើងឆក់។
  • ស្វែងយល់ពីបញ្ហាសុខភាព និងការបង្ការជំងឺនានាដែលអាចកើតមានក្រោយពេលទឹកស្រក។ ជំងឺមួយចំនួនដែលអាចកើតមានក្រោយពេលទឹកស្រករួមមាន ជំងឺរាគ (ញឹកញាប់) ជំងឺកមរមាស់ ជំងឺព្រូន និងជំងឺគ្រុនឈាម។ល។

ជាមួយគ្នានេះ ការអនុវត្តអនាម័យទូទៅជាប្រចាំនៅក្នុងគ្រួសារក្រោយពេលមានទឹកជំនន់ រួមមាន៖

  • ផឹកទឹកមានសុវត្ថិភាព៖ ជានិច្ចកាលត្រូវផឹកទឹកមានសុវត្ថិភាព (ទឹកស្អាតគ្មានមេរោគ) ដូចជា៖ទឹកដាំពុះ ទឹកធុងចម្រះ ទឹកដាក់ថ្នាំក្លរីនជាដើម ។ល។
  • លាងសម្អាតដៃជាមួយសាប៊ូ៖ ជានិច្ចកាលត្រូវលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ជាពិសេសក្នុងពេលចាំបាច់មួយចំនួនដូចជា មុនពេលបរិភោគ ឬចាប់កាន់ចំណីអាហារ មុនពេលបញ្ចកអាហារកូន មុនពេលបំបៅដោះកូន ក្រោយពេលបន្ទោបង់ក្រោយពេលលាងសម្អាតគូទកូន ក្រោយពេលប៉ះពាល់វត្ថុកខ្វក់ ក៏ក្រោយពេលត្រឡប់មកពីធ្វើការក្រៅផ្ទះ។ល។
  • ស្តារ និងសម្អាតអណ្តូងឡើងវិញមុននឹងប្រើប្រាស់៖ នៅពេលមានទឹកជំនន់ទឹកកខ្វក់បានហូរចូលទៅក្នុងអណ្តូងដែលធ្វើឲ្យទឹកក្នុងអណ្ដូងកខ្វក់ និងមានមេរោគ។
  • ជួសជុល និងសាងសង់បង្គន់ឡើងវិញ៖ ជានិច្ចកាលត្រូវបន្ទោបង់ក្នុងបង្គន់។

ជារួមមក ការពារប្រសើរជាងព្យាបាល! ការត្រៀមបង្ការឱ្យបានត្រឹមត្រូវ អាចជួយអ្នកមិនឱ្យមានការខាតបង់ ឬខាងបង់តិចតួចក្នុងពេលជួបគ្រោះមហន្តរាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...