អ្នកជំនាញ​អប់រំ​ជំរុញ​ «​ការ​គិត​ឆ្លុះបញ្ចាំង​» ​ជំនួស​ការ​ទន្ទេញ​ ​ដើម្បី​លើកកម្ពស់​គុណភាព​សិក្សា​

​អ្នកជំនាញ​វិស័យ​អប់រំ​បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​សិក្សា​នៅ​កម្ពុជា​ផ្លាស់ប្តូរ​ពី​ការ​រៀន​ផ្អែក​លើ​ការ​ទន្ទេញ​ ​ទៅជា​ការ​រៀន​បែប​ «​ការ​គិត​ឆ្លុះបញ្ចាំង​» ​(​Reflective​ ​Thinking​) ​ដើម្បី​ជួយ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​គិត​វិភាគ​ ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ ​ចងចាំ​បាន​យូរ​ ​និង​ត្រៀមខ្លួន​សម្រាប់​ការ​រៀន​ពេញ​មួយ​ជីវិត។​

​ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ​ «​ជំហាន​ទាំង​៧​ ​ដែល​ធ្វើឱ្យ​សិស្ស​រៀន​ឆាប់​ចេះ​បំផុត​៖​ ​ការ​ឆ្លុះបញ្ចាំង​អាច​ផ្លាស់ប្តូរ​លទ្ធផល​រៀនសូត្រ​គ្រប់​យ៉ាង​» ​ដែល​រៀបចំ​ដោយ​សមាគម​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ការ​អប់រំ​ កម្ពុជា​-​អាស៊ាន​-​ចិន ​(​CACE​) ​សហការ​ជាមួយ​សាលា​ភ្នំពេញ​ម៉ុន​តែ​សសូរី​អន្តរជាតិ​ ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​កាលពី​ថ្ងៃទី​១៦​ ​ខែកក្កដា។​

​លោក​បណ្ឌិត​ សរ ​រិទ្ធី​ ​ប្រធាន​ ​CACE​ ​មានប្រសាសន៍​ថា​ វិធីសាស្ត្រ​បង្រៀន​បែប​ប្រពៃណី​ដែល​ផ្តោត​លើ​ការ​ចងចាំ​មេរៀន​ ​មិន​អាច​ឆ្លើយតប​បាន​ពេញលេញ​ទៅនឹង​តម្រូវការ​នៃ​សម័យ​ឌីជីថល ​ដែល​ទាមទារ​ឱ្យ​អ្នក​សិក្សា​មាន​សមត្ថភាព​គិត​វិភាគ ​ច្នៃប្រឌិត​ ​និង​ដោះស្រាយ​បញ្ហា​បាន​ឡើយ។​

​លោក​បាន​ពន្យល់​ថា​ «​ការ​គិត​ឆ្លុះបញ្ចាំង​» ​គឺជា​ដំណើរការ​ដែល​អ្នកសិក្សា​ពិនិត្យ​ ​ពិចារណា​ ​និង​វិភាគ​បទពិសោធន៍​របស់​ខ្លួន​ ​ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​បាន​រៀន​ ​កែលម្អ​វិធី​សិក្សា​ ​និង​អនុវត្ត​ចំណេះដឹង​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។​

​លោក​បន្ត​ថា​ ​វិធីសាស្ត្រ​នេះ​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​ស្គាល់​ពី​ដំណើរការ​គិត​របស់​ខ្លួន​ អភិវឌ្ឍ​ជំនាញ​ដោះស្រាយ​បញ្ហា​ ​និង​បង្កើត​ទម្លាប់​រៀន​ដោយ​ខ្លួនឯង។​

​លោក​ ​គូន ​ចំរើន​ ស្ថាបនិក​ ​UCGE​ ​និង​ជា​នាយក​សាលា​ភ្នំពេញ​ម៉ុន​តែ​សសូរី​អន្តរជាតិ​ ​បាន​ឱ្យដឹង​ថា​ ​ការ​នាំយក​កម្មវិធី​ ​Upschool​ ​Australia​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Gavin​ ​McCormack​ ​មក​អនុវត្ត​នៅ​កម្ពុជា​ ​គឺ​ដោយសារ​សាលា​មើលឃើញ​សារៈសំខាន់​ ​នៃ​វិធីសាស្ត្រ​អប់រំ​ទំនើប​ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​គិត​របស់​សិស្ស។​

​លោក​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​រយៈពេល​១២​ខែ ​និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ ​ដោយ​ជួយ​ឱ្យ​សិស្ស​ផ្លាស់ប្តូរ​ពី​ការ​រៀន​ដោយ​ទន្ទេញ​ ​ទៅជា​ការ​រៀន​ដើម្បី​យល់​ ​អនុវត្ត​ ​និង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង។​

​លោក​បន្ថែម​ថា​ ​កម្មវិធី​នេះ​ក៏​បាន​ជួយ​លើកទឹកចិត្ត​ឱ្យ​សិស្ស​ហ៊ាន​សួរ​សំណួរ​ ​បញ្ចេញមតិ ​និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​សិក្សា។​

​ឯកឧត្តម​បណ្ឌិត​ ​ប្រាក់​ កុសល ​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គាំពារ​ និង​អភិវឌ្ឍ​កុមារ​តូច​ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ ​ដោយ​ចាត់ទុក​ថា​ ​វា​ស្រប​តាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០​ ​និង​ឆ្នាំ​២០៥០​ ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ ​និង​សមត្ថភាព​ប្រកួតប្រជែង។​

​ឯកឧត្តម​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​គិត​ឆ្លុះបញ្ចាំង​ជា​ជំនាញ​ចាំបាច់​សម្រាប់​ធនធាន​មនុស្ស​ក្នុង​សម័យ​ឌីជីថល ​ដែល​ត្រូវការ​សមត្ថភាព​គិត​ដោយ​ឯករាជ្យ ​រៀន​ពី​បទពិសោធន៍​ ​និង​សម្រប​ខ្លួន​ទៅនឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស។

​សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​សាលា​អន្តរជាតិ​ចំនួន​២៣​ស្ថាប័ន​ ព្រមទាំង​និស្សិត​ពី​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​និង​សាកលវិទ្យាល័យ​បូណាម៉ារី ​(​BMU​) ​សរុប​ប្រមាណ​១៧០​នាក់។​

​ក្នុង​ឱកាស​នោះ​ ​CACE​ ​និង​មជ្ឈមណ្ឌល​អប់រំ​សាក​ល ​អាប់​ស្គូល​ ​កម្ពុជា​ ​(​Upschool​-​Cambodia​ ​for​ ​Global​ ​Education​ ​-​ ​UCGE​) ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MoU​) ​ជាមួយ​ស្ថាប័ន​អប់រំ​ចំនួន​៨​ ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ការ​ចែករំលែក​ចំណេះដឹង​ ​និង​ការ​លើកកម្ពស់​ន​វានុវត្តន៍​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ ​UCGE​ ​បាន​ចុះ​ ​MoU​ ​ជាមួយ​ស្ថាប័ន​អប់រំ​រួមមាន​ ​The​ ​Brainiac​ ​Factory​, ​Ed​ ​First​ ​School​, ​Step​ ​Forward​ ​International​ ​School​, ​Vision​ ​Bridge​ ​International​ ​Academy​, ​True​ ​Vision​ ​International​ ​School​, ​សាលា​ទី​១​ ​អន្តរជាតិ​ ​កម្ពុជា​ ​អាមេរិកាំង​ ​និង​សាលា ​CCIIS​ ​អន្តរជាតិ​ ​ខណៈ​ ​CACE​ ​និង​ ​UCGE​ ​ក៏​បាន​ចុះ​ ​MoU​ ​រួមគ្នា​ ​ដើម្បី​ពង្រឹង​បណ្តាញ​សហប្រតិបត្តិការ​អប់រំ​ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។