សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ មន្ត្រីរាជការ អ្នកជំនាញ និងសាធារណជនកម្ពុជាដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក ពេលនេះឱកាសបានមកដល់ហើយ ដោយអាហារូបករណ៍ Fulbright U.S.–ASEAN Visiting Scholar Initiative បានប្រកាសបើកទទួលពាក្យសម្រាប់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ដើម្បីទៅបំពេញការស្រាវជ្រាវនៅតាមសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានាក្នុងសហរដ្ឋអាមេរិក។
អាហារូបករណ៍ Fulbright U.S.–ASEAN Visiting Scholar Initiative នេះ ត្រូវបានផ្តល់ឱ្យនៅក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ការស្រាវជ្រាវ និងការផ្លាស់ប្តូរចំណេះដឹងរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ាន ដោយផ្តោតលើប្រធានបទដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍតំបន់។
វិស័យស្រាវជ្រាវរួមមាន៖
- ការអប់រំ (Education)
- រដ្ឋបាលសាធារណៈ (Public Administration)
- ច្បាប់ (Law)
- សុខភាពសាធារណៈ និងសុខភាពសកល (Public and Global Health)
- វិទ្យាសាស្ត្របរិស្ថាន (Environmental Science)
- វិទ្យាសាស្ត្រព័ត៌មាន (Information Sciences)
- សារព័ត៌មាន (Journalism)
- ពាណិជ្ជកម្ម និងការវិនិយោគ (Trade and Investment)
- សមាហរណកម្មទីផ្សារហិរញ្ញវត្ថុ (Financial Market Integration)
- បច្ចេកវិទ្យាចំណីអាហារ (Food Technology)

អត្ថប្រយោជន៍នៃកម្មវិធី ៖ កម្មវិធីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ រួមមានសំបុត្រយន្តហោះទៅមក ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅ និងការស្រាវជ្រាវ ព្រមទាំងការគាំទ្រផ្នែកសុខភាពស្របតាមលក្ខខណ្ឌកម្មវិធី។
បេក្ខជនគោលដៅ ៖ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកជំនាញមកពីស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដែលមានបទពិសោធន៍ និងគម្រោងស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាក់តំបន់អាស៊ាន។
រយៈពេលកម្មវិធី ៖ ប្រមាណ ៣ ទៅ ៤ខែ នៅសហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានបន្ថែម សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ មន្ត្រីរាជការ អ្នកជំនាញ និងសាធារណជនកម្ពុជាអាចទៅកាន់ https://kh.usembassy.gov/fulbright-u-s-asean-visiting-scholar-initiative/ ។
ផុតកំណត់ទទួលពាក្យ ៖ អាហារូបករណ៍ Fulbright U.S.–ASEAN Visiting Scholar Initiative នឹងឈប់ទទួលពាក្យនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦៕














































































