គន្លឹះសំខាន់ ៤ចំណុចដែលយុវជន សាន គឹមស័ង ត្រៀមខ្លួនប្រឡងសិស្សពូកែគណិតវិទ្យា

ភ្នំពេញ៖ ប្រឡងជាប់និងបានពិន្ទុគណិតល្អសិក្សានុសិស្សត្រូវប្តេជ្ញាចិត្តខិតខំរៀន អនុវត្តទាំងទ្រឹស្ដី និងលំហាត់ជាប្រចាំ។ គណិតវិទ្យាជាមុខវិជ្ជាមួយដែលទាមទារការគណនាលេខច្បាស់​លាស់ ចងចាំទាំងរូបមន្ត​ និងចេះដោះស្រាយលំហាត់។ ទន្ទឹមនឹងនេះការប្រឡងសិស្សពូកែសិស្សានុសិស្សត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជាមុន និងយល់ឱ្យបានច្បាស់ពីប្រភេទលំហាត់ដែលចេញប្រឡង។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលយុវជន សាន គឹមស័ង សិស្សពូកែគណិតវិទ្យា និងជាអតីតសិស្សនិទ្ទេសA ឆ្នាំ ២០១៩ បានអនុវត្តន៍ និងត្រៀមប្រឡងសិស្សពូកែគណិតវិទ្យា។  

ទី១ រៀនមេរៀននីមួយៗឱ្យបានច្បាស់ ៖ សិស្សត្រូវរៀនឱ្យយល់ពីរូបមន្ត ឬទ្រឹស្តីបទនានាដែលជាចំណេះមូលដ្ឋាននៃគណិតវិទ្យា ដើម្បីជាទុនក្នុងការដោះស្រាយលំហាត់គ្រប់ប្រភេទ។ រាល់រូបមន្តឬទ្រឹស្តីបទគួររៀនឲ្យចេះនិងយល់ពីរបៀបស្រាយបញ្ជាក់របស់វា។ បន្ថែមពីនេះគួររៀនធ្វើ ឬមើលឧទាហរណ៍គំរូមួយចំនួនដើម្បីយល់ និងចេះប្រើប្រាស់រូបមន្តឱ្យបានច្បាស់។ ម្យ៉ាងទៀតមានវិញ្ញាសាប្រឡងសិស្សពូកែខ្លះមានលំហាត់ដាក់​ឱ្យស្រាយរូបមន្តណាមួយផងដែរ។

ទី២ ​រៀនធ្វើលំហាត់ឱ្យបានច្រើន៖ បន្ទាប់ពីសិក្សាមេរៀនបានច្បាស់លាស់រួច វាជាពេលសម្រាប់ធ្វើលំហាត់ធម្មតានិងលំហាត់ប្រភេទសិស្សពូកែសាកល្បង។ លំហាត់អាចជ្រើសពីវិញ្ញាសាចាស់ៗ ឬឯកសារនានា។ កាធ្វើលំហាត់តាមសៀវភៅឯកសារនានាគួរខំដោះស្រាយលំហាត់ឱ្យអស់ចិត្តសិន រួចចាំបើកមើលចម្លើយតាមក្រោយ។ ចំណែក​ការធ្វើលំហាត់តាមវិញ្ញាសាចាស់​ៗ បើវិញ្ញាសាដាក់ថាប្រឡងពីរឬបីម៉ោង គួរធ្វើវិញ្ញាសានោះពីរឬបីម៉ោងដូចគ្នា ដោយគិតពីពេលវេលានិង​រើសទីកន្លែងតាមការគួរ​ មិនឱ្យមានការរំខាន (ធ្វើឱ្យដូចការប្រឡងមែនទែន) បន្ទាប់មកមើលអត្រាកំណែផ្ទៀងផ្ទាត់ចម្លើយដោយខ្លួនឯង។

ក្រោយពីផ្ទៀងផ្ទាត់អត្រាកំណែរួចហើយ សិស្សអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ហើយរកវិធីកែលម្អជាបន្តបន្ទាប់។ វិធីនេះជួយឱ្យយើងកើនសមត្ថភាពដោះស្រាយលំហាត់ ចេះលៃពេលធ្វើលំហាត់ ចងចាំបានយូរ​ និងចេះកែតម្រូវចំណុចខ្សោយរបស់ខ្លួនឯងឱ្យល្អជាលំដាប់។ ម្យ៉ាងទៀតមានវិញ្ញាសារប្រឡងសិស្សពូកែខ្លះយកលំហាត់ពីវិញ្ញាសាចាស់ៗមកចេញផងដែរ ហើយធ្វើលំហាត់កាន់តែច្រើនកាន់តែល្អការសិក្សា។

ទី៣ វិធីសាស្ត្ររៀនឱ្យចំទិសដៅ ៖ រៀនឱ្យចំទិសដៅជាការរៀនត្រូវនឹងប្រភេទលំហាត់ដែលវិញ្ញាសាចេញ។ ចំណុចនេះសិស្សត្រូវមានសៀវភៅឯកសារច្រើនសម្រាប់រៀនត្រៀមប្រឡងសិស្សពូកែ ជាពិសេសត្រូវមានវិញ្ញាសាប្រឡងរួចប៉ុន្មានឆ្នាំចុងក្រោយ (តាមលទ្ធភាពអាចរកបាន) ហើយពិនិត្យវិញ្ញាសាទាំងនោះឱ្យដឹងពីប្រភេទលំហាត់ដែលគេតែងចេញ។ ​សិស្សត្រូវសន្និដ្ឋាន លំហាត់បែបណាដែលគេអាចនឹងចេញហើយយកលំហាត់ពីណាមកចេញ។

បើយើងអាចដឹងពីឯកសារយោងរបស់អ្នកចេញវិញ្ញាសា ​​​​​គួររៀនធ្វើលំហាត់ក្នុងឯកសារនោះឱ្យចេះចាំស្ទាត់ជាការស្រេច។ តែជាទូទៅការរកឯកសារយោងរបស់អ្នកចេញវិញ្ញាសាជារឿងពិបាក ដូច្នេះខ្ញុំត្រូវខំធ្វើលំហាត់ប្រភេទណាដែលគេធ្លាប់ចេញឱ្យបានច្រើនតាមលទ្ធភាព

យុវជន សាន គឹមស័ង

ទី៤ សិស្សត្រូវដាក់ផែនការរៀនឱ្យបានល្អ ៖ ការកំណត់និងដាក់ផែនការសិក្សាត្រូវធ្វើដោយផ្អែកតាមឯកសារនិងពេលវេលាសម្រាប់រៀន។ ឧទាហរណ៏ថានៅសល់មួយខែមុនប្រឡង និងសៀវភៅបួនក្បាលត្រូវមើល សិស្សត្រូវមើលសៀវភៅមួយក្បាលឱ្យចប់មុនមួយសប្តាហ៏ ហើយបួនសប្តាហ៍ត្រូវមើលចប់បានបួនក្បាល ប្រសិនបើសល់ពេលបន្តិចបន្តួចរំលឹកឡើងវិញ។ យុវជន សាន គឹមស័ង បានរំលឹកថា បើសៀវភៅមួយក្បាលមានកម្រាស ៨០-១០០ លំហាត់ត្រូវគិតថាមួយថ្ងៃមើលប៉ុន្មានលំហាត់ហើយលៃពេលយ៉ាងណាឱ្យធ្វើអស់តាមផែនការ។ សិស្សត្រូវព្យាយាមធ្វើតាមផែនការឱ្យអស់លទ្ធភាព។ ជាទូទៅដាក់ផែនស្រួលតែអនុវត្តពិបាក សិស្សត្រូវមានអំណត់ ហើយរៀបផែនឱ្យណាស្របតាមស្ថានភាពរៀងៗខ្លួន៕

​​​​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...