ឥរិយាបថដែល​យុវជនគួរប្រកាន់យក ពេលជូនទេយ្យទានដល់អ្នកមានគុណ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ក្រៅតែពីការ​ជួបជុំគ្រួសារ រៀបចំទទួលទេវតា​ឆ្នាំថ្មី ជាប្រពៃណីក្នុងគ្រួសារខ្មែរទូទៅ តែងតែមានការរៀបចំជាទេយ្យទាន ដូចជាបាយសម្លម្ហូបចំណី លុយកាក់ ជូនដល់មាតាបិតា ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងភាពកត្តញ្ញូ។ តើនៅពេលជូនទេយ្យទាន ឬគ្រឿងឧបភោគបរិភោគ ដល់មាតាបិតា យុវជនគួរត្រូវ​ប្រកាន់ឥរិយាបទបែបណាខ្លះ ?

លោក សៅ សាមម៉ាឌី បច្ចុប្បន្ន​ជាបុគ្គលិកអប់រំ នៃស្ថាប័ន​មួយ​បាននិយាយថា សម្រាប់រូបលោក នៅពេល​ជូនទេយ្យទានដល់អ្នកមានគុណក្នុងឱកាសពិធី​ចូលឆ្នាំថ្មី លោកតែងតែរៀបចំខ្លួនឱ្យបានសមរម្យ ស្លៀកសម្លៀកបំពាក់សមសួន រួចអង្គុយបត់ជើង និងក្រាបក្បាលសំពះដល់បាតជើងអ្នកមានគុណចំនួន៣ដង មុនជូនទេយ្យទាន រួមទាំងលើកទេយ្យទានដោយដៃទាំងពីរជូនលោកអ្នកមានគុណទាំងទ្វេ និងលើកដៃប្រណមសំពះលោកអ្នកមានគុណ។

លោក សៅ សាមម៉ាឌី ជាគ្រូបង្រៀននៅសាលាឯកជន

លោក សាមម៉ាឌី បញ្ជាក់ថា ឥរិយាបថបែបនេះ ម្ដាយរបស់លោកតែងតែប្រាប់ជានិច្ច កាលពីលោក​នៅកុមារភាពម្ល៉េះ ហើយលោកតែងតែប្រតិបត្តិឥរិយាបទបែបនេះជាមួយឪពុកម្ដាយជារៀងរាល់ឆ្នាំមក។

“ពេលខ្ញុំធ្វើលើកដំបូងខ្ញុំហាក់បីមានភាពអៀន និងភ័យលាយឡំនិងរំភើប! តែពេលធ្វើយូរៗទៅក៏ប្រែក្លាយទៅជាទម្លាប់មួយ ឱ្យតែថាពេលមានពិធីបុណ្យទានចូលឆ្នាំថ្មី ឬភ្ជុំបិណ្ឌ ក្នុងអារម្មណ៍របស់ខ្ញុំវាទោទន់ទៅរកសម្មភាពមួយនេះចំពោះខ្ញុំទៅកាន់ប៉ាម៉ាក់ខ្ញុំជានិច្ច”

លោក សាមម៉ាឌី យល់ឃើញថា ប្រសិនបើយុវជនជំនាន់ថ្មី មានឥរិយាបទល្អក្នុងការជូនទេយ្យទានដល់អ្នកមានគុណក្នុងឱកាសចូលឆ្នាំ គឺពិតជាល្អ ព្រោះថាទង្វើទាំងអស់នោះ គឺបានបង្ហាញឱ្យឃើញនូវការដឹងគុណចំពោះអ្នកមានគុណ ការគោរពប្រតិបត្ដិក្នុងនាមជាកូនទៅកាន់ឪពុកម្ដាយ បង្ហាញការស្រឡាញ់ទៅកាន់លោកទាំងពីរ ក៏ដូចជាកតញ្ញូភាពចំពោះឪពុកម្ដាយ។

ក្នុងយុគសម័យថ្មីនេះ លោក សៅ សាមម៉ាឌី ចង់ឃើញយុវជនក្មេងៗប្រុសស្រី ប្រតិបត្ដិនូវវប្បធម៌មួយនេះក្នុងជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្ហាញពីតម្លៃដ៏ល្អរបស់យើងផ្ទាល់ទាំងក្នុងគ្រួសារ និងជាគម្រូល្អដល់សង្គមជាតិ។

ស្រដៀងគ្នានេះដែរ កញ្ញា ដន ធីតា ក៏​បាន​លើកឡើងពីបទពិសោធន៍របស់ខ្លួន នៅពេលជូនទេយ្យទានដល់អ្នកមានគុណក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយថា កញ្ញាតែងតែស្លៀកពាក់សមរម្យ អង្គុញបត់ជើងថ្វាយបង្គុំអ្នកមានគុណចំនួន៣ដង ទើបលើកទេយ្យទានជូន ហើយនៅពេលពួកគាត់ឱ្យពររួច កញ្ញាតែងថ្វាយបង្គំចំនួន៣ដងថែមទៀត។ កញ្ញា ធីតា បន្តថា ទេយ្យទានដែលកញ្ញាតែងរៀបចំជូនអ្នកមានគុណ មានដូចជា ប្រដាប់ប្រដាសម្រាប់ធ្វើបុណ្យ ភេសជ្ជៈ សម្លៀកបំពាក់ និងថវិកាមួយចំនួន។

កញ្ញា ដន ធីតា បន្ថែមថា ឥរិយាបថទាំងនេះ កញ្ញាបានរៀនពីពុកម៉ែ ដែល​បាន​បង្រៀនតាំងពីនៅតូចមកម្ល៉េះ ហើយក៏ធ្លាប់ឃើញពួកគាត់ធ្វើជាមួយយាយតាដូចគ្នា។

“ពេលធ្វើលើកដំបូងខ្ញុំមានអារម្មណ៍ថាជ្រះថ្លា សប្បាយចិត្តដែលអាចបង្ហាញការគោរពដឹងគុណដល់អ្នកមានគុណ”

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម លើកឡើងថា ក្នុង​ឥរិយាបទរបស់ខ្មែរ ប្រសិនបើវ័យក្មេងៗដូចគ្នា គេអាចហុចរបស់ឱ្យគ្នាធម្មតា ប៉ុន្តែជាមួយមនុស្សចាស់ មនុស្សជាទីគោរព យុវជន​ត្រូវតែមានឥរិយាបទពិសេស។ ​លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ប្រសិនបើយុវជន​យើងមិនរៀនធ្វើ នោះនឹងផ្ដល់ជាគំរូមិនល្អដល់អ្នកជំនាន់ក្រោយ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម

លោកបណ្ឌិត ឈត ប៊ុនថង លើកទឹកចិត្តដល់យុវជនខ្មែរ គួរស្វែងយល់អំពីបែបបទខ្មែរឱ្យបានច្បាស់ ដើម្បីដឹងថា នៅពេលសម្ដែងភារវកិច្ចចំពោះមនុស្សចាស់ និយាយជាមួយមនុស្សចាស់ ព្រះសង្ឃ ត្រូវមានឥរិយាបទរបៀបណា។

គួរជំរាបជូនថា ឥរិយាបទខ្មែរ សំដៅលើកាយវិការ សកម្មភាព និងរបៀបរបបនៃការរស់នៅដ៏ល្អប្រពៃ ដែលឆ្លុះបញ្ចាំងពីសីលធម៌ សុជីវធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាខ្មែរ។ ឥរិយាបថនេះ រួមបញ្ចូលទាំងការគោរពចាស់ទុំ ការនិយាយស្តីទន់ភ្លន់ ការស្លៀកពាក់សមរម្យ និងការគោរពគ្នាទៅវិញទៅមកក្នុងសង្គម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)