អត្ថន័យទាំង៣ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានរយះពេល១៥ថ្ងៃ ជាពិធីបុណ្យធំជាងគេសម្រាប់ប្រជាជនកម្ពុជាដែលកាន់ព្រះពុទ្ធសាសនា ឬពុទ្ធសាសនិក ។ ពិធីបុណ្យភ្ជុំបិណ្ឌតែងប្រារព្ធឡើងនៅខែភទ្របទ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ពោលគឺនៅពេលរនោច (ពេលងងឹត) រៀងរាល់ឆ្នាំ ។

ព្រះធម្មវិជ្ជា ជួន កក្កដា ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា អត្ថន័យនៃពាក្យភ្ជុំបិណ្ឌមានបីយ៉ាង ដោយទីមួយ គឺអ្នកធ្វើឧទ្ទិសកុសលជូនចំពោះបុព្វការីជន, ទី២ ការសុំសេចក្ដីសុខសិរីសួស្ដី និងផលដែលកើតអំពីទានដែលខំលះនូវវត្ថុទាន ហើយអត្ថន័យទី៣ គឺបង្កើតនូវភាវភាពសាមគ្គីរវាងសង្គមជាតិ និងសាសនា ។

ព្រះអង្គព្រះធម្មវិជ្ជាមានសង្ឃដីកាបន្តថា ដូចនេះបុណ្យភ្ជុំបិណ្ឌដែលពុទ្ធបរិស័ទតែងតែប្រារព្ធហូរហែរជារៀងរាល់ឆ្នាំ គឺទីមួយនឹកឃើញដល់អ្នកមានគុណមានមាតាបិតា ជីដូនជីតាដែលបានចែកឋានទៅកាន់លោកខាងមុខ ប្រសិនបើទៅកាន់ទីស្ងប់សុខ ទៅទីឋានដែលល្អនោះជាកូនចៅនឹងបានសប្បាយចិត្ត ប៉ុន្តែមិនអាចមើលឃើញ ឬដឹងឡើយដូចនេះប្រសិនបើលោកទៅកាន់ទីមិនសមរម្យ ព្រោះការបដិសន្ធិរបស់សត្វលោកយើងមិនអាចដឹងមុនបានឡើយ ។

ព្រះធម្មវិជ្ជា ជួន កក្កដា បានបន្តសង្ឃដីកាថា នៅវេលាថ្ងៃស្អែកដែលយើងត្រូវដើរ ដំណើរគិត និងរឿងត្រូវធ្វើមិនដឹងទៅជាយ៉ាងទេ ទម្រាំអ្នកមានគុណ ជីដូនជីតាលោកបានធ្វើអ្វីខ្លះ ប្រព្រឹត្តអ្វីខ្លះដើម្បីអាចចិញ្ចឹមយើងបានធំ ។ ដូចនេះប្រយោជន៍នៃការធ្វើបុណ្យកាន់បិណ្ឌនេះហើយជាអ្វីដែលអាចធ្វើឧទ្ទិសកុសលជូនពួកគាត់ នៅពេលពួកគាត់ចែកឋានទៅ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌសម្រាប់ឆ្នាំនេះ ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដែលត្រូវជាបិណ្ឌ១ រហូត​ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃភ្ជុំបិណ្ឌ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន