ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន១៨ ដាក់ឱ្យប្រើប្រាស់ថា្នលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន១៨ កាលពីពេលថ្មីៗនេះ​ បានដាក់ឱ្យប្រើប្រាស់ថា្នលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថលព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់អំពីការគិតគូររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជួយគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបញ្ជ្រាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលដល់និស្សិតដែលជាធនធានវ័យក្មេងដ៏មានសក្តានុពល សម្រាប់កសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្ថែមថា ក្រសួងបានខិតខំប្រឹងប្រែងក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដ៏រឹងមាំសម្រាប់កម្ពុជា តាមរយៈការបង្កើត និងដាក់ឱ្យប្រើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បីជួយដល់ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ឯកឧត្តម ក៏បានទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យកែប្រែទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយសម្របខ្លួនតាមការវិវត្តនបច្ចេកវិទ្យាឌីជីថល ដើម្បីទាញយក​ផល​ប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល ព្រមទាំងជួយដល់ការបំពេញការងារនៅក្នុងយុគសម័យឌីជីថលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកល ដើម្បីគុណភាពអប់រំ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានសម្រេចជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំង១៨ ដែលជាហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ផ្តល់សេវាអ៊ីនធឺណិតជូនដល់និស្សិត បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ក្នុងការសិក្សាស្រាវជ្រាវ និងបំពេញការងារ ដែលជាចលករដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ។

គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន១៨ ដែលបានដាក់ឱ្យប្រើប្រាស់ថា្នលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រួមមាន ១. វិទ្យាស្ថានវ៉ាន់ដា ២. សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ៣. សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ៤. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៥. សាកលវិទ្យាល័យវេស្ទើន ៦. សាកលវិទ្យាល័យអន្តរជាតិ ៧. សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ៨. សាកលវិទ្យាល័យមេគង្គកម្ពុជា ៩. សាកលវិទ្យាល័យធនធានមនុស្ស ១០. វិទ្យាស្ថានអាយ ស៊ី អេស ១១. សាកលវិទ្យាល័យបៀលប្រាយ ១២. សាកលវិទ្យាល័យចេនឡា ១៣. សាកលវិទ្យាល័យអង្គរខេមរា ១៤. សាកលវិទ្យាល័យកម្ពុជា ១៥. សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ១៦. វិទ្យាស្ថានអាហ្កា ១៧. វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និង១៨. វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនចំនួន៤២ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។