ក្រសួងអប់រំកំពុងសាងសង់លេណដ្ឋាន​ពហុបំណង នៅទីតាំងសាលារៀនមួយចំនួនក្នុងតំបន់ព្រំដែន ដើម្បីការពារសុវត្ថិភាពគ្រូ និងសិស្ស ករណីមានហេតុការណ៍អាសន្ន

ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំ​សាងសង់លេណដ្ឋានពហុបំណង​នៅ​តាមទីតាំង​មួយ​ចំនួន​ក្នុង​តំបន់ព្រំដែន​ដែលប្រឈម​ហានិភ័យខ្ពស់ ក្នុងគោល​​បំណង​ការ​ពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និង​សិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន។

ក្រសួងអប់រំមិនបានបញ្ជាក់ពីចំនួនសាលារៀន​ដែលនឹង​ត្រូវ​សាងសង់លេណដ្ឋានពហុបំណងនេះទេ ប៉ុន្តែបើតាមប្រសាសន៍លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់បណ្តាញ​ព័ត៌មានក្នុងស្រុកមួយថា លេណដ្ឋានចំនួន១០ កំពុងតែរៀបចំសាងសង់តាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែន ដែលប្រឈម​ហានិភ័យខ្ពស់ និង​អាច​ចូលទៅសាងសង់បាន។ ​លោកជំទាវបញ្ជាក់ថា នៅតាម​សាលារៀន​មួយចំនួន មិនអាច​អនុញ្ញាត​ឱ្យចូល​ដំណើរការ​សាងសង់​បានទេ ដោយសារតែ​ហានិភ័យ​ពី​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​នៅតែ​បង្ក​គ្រោះថ្នាក់​ក្នុង​តំបន់​នោះ​។​

ការសាងសង់លេណដ្ឋានពហុបំណងនេះ ត្រូវប្រើប្រាស់មូលនិធិ​របស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​មានការ​ចូលរួមពី​សប្បុរសជននានា ។ បើតា​ម​ក្រសួងអប់រំ ការសង់លេណដ្ឋាននេះ ក៏​ជាផ្នែកមួយ​នៃការអប់រំ​អំពីហានិភ័យ និង​ការ​រក្សា​សុវត្ថិភាព​ពីគ្រោះមហន្តរាយនានា ដោយបង្កប់​នូវការ​បង្រៀនសិស្ស​ឱ្យ​ចេះការពារខ្លួន និង​យល់ដឹងពីរបៀបឆ្លើយតបទៅនឹង​ស្ថានភាព​អាសន្នផងដែរ។

កាលពីថ្ងៃទី២៥ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យ​ការ​ដ្ឋានសាងសង់អគារសិក្សា និង​លេណដ្ឋាន ក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិត​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អនុវិទ្យាល័យនេះកំពុងសាងសង់អគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និងលេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយមូលនិធិសាមគ្គីក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះនេះដែរ កាលពីដើមខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការចុះពិនិត្យ​ការសាងសង់អគារសិក្សា និងលេណដ្ឋាន ដែលទទួលបាន​ការ​ឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្រ្តី នៅសាលាបឋមសិក្សា គីរីវ័ន្តសែនជ័យ ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ។

ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ បានធ្វើ​ឱ្យ​សាលារៀនសរុបចំនួន២៧នៅតាម​បណ្តោយព្រំដែនរងការខូចខាត​ទៅលើអគារសិក្សា និង​ហេដ្ឋារចនាសម្ព័ន្ធអប់រំ ដោយ​ប៉ាន់ប្រមាណថា មានតម្លៃសរុបជាង ៦លានដុល្លារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...