ក្រសួងវប្បធម៌ ជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៦

ដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការប្រឡងស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២៦។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី មានប្រសាសន៍ថា កម្មវិធីប្រឡងស្នាដៃអក្សរសិល្ប៍នេះ ធ្វើឡើងដើម្បីលើកទឹកចិត្តសាធារណជនគ្រប់រូបចូលរួមបង្កើតស្នាដៃថ្មី។ លោកថា ប្រសិនមិនជំរុញឱ្យមានការប្រឡងទេ ស្នាដៃទាំងអស់មានតែចាស់ៗ មិនមានស្នាដៃថ្មីឡើយ។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី

លោក កុក រស់ លើកទឹកចិត្តដល់សាធារណជនគ្រប់រូប ពិសេសយុវជន ព្យាយាមបង្កើតស្នាដៃនិពន្ធល្អៗឱ្យបានច្រើន ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍអក្សរសាស្ត្រ និងវប្បធម៌ជាតិ។ លោកសង្ឃឹមថា យុវជននឹងព្យាយាមសិក្សាស្រាវជ្រាវ ព្យាយាមបង្កើតស្នាដៃថ្មីឱ្យបានច្រើន និងមានភាពសម្បូរបែប។

ពលរដ្ឋម្នាក់ គឺអ្នកនិពន្ធម្នាក់!

សម្រាប់ប្រធានបទនៃការប្រឡងឆ្នាំនេះ គឺសេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខខណ្ឌសមស្របដូចជា អត្ថន័យ មាន៣ចំណុច គឺ សច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូប មាន៣ចំណុច គឺ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ ចុងក្រោយ អត្ថរស ក៏មាន៣ចំណុចដែរ គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។

ដោយឡែកសម្រាប់លក្ខខណ្ឌសំណេរវិញ បេក្ខជនត្រូវដាក់ប្រឡងនូវស្នាដៃថ្មីដែលមិនធ្លាប់ទទួលបានជ័យលាភី ឬបោះពុម្ពផ្សាយពីមុន។ ត្រូវប្រើខ្នាតក្រដាស A4 ចាប់ពី១៥ ទៅ៣០ទំព័រ, អក្សរសរសេរក្នុងកុំព្យូទ័រ ប្រើ Font យូនីកូដ Khmer OS Siemreap និងត្រូវមានទំហំអក្សរ ១២។ ជាមួយគ្នានេះ អក្ខរាវិរុទ្ធ គឺត្រូវយកតាមវចនានុក្រមខ្មែរ របស់ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិខ្មែរ។

បើតាមអ្នកទទួលបន្ទុករៀបចំកម្មវិធី សម្រាប់បេក្ខជនដែលជាប់ការប្រកួតប្រជែងនេះ ជ័យលាភី មាន២ផ្នែក គឺប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដែលនឹងជ្រើសយកជ័យលាភីពីលេខ១ ដល់លេខ៣ ។ ក្នុងនោះ សម្រាប់ជ័យលាភីប្រលោមលោកខ្នាតខ្លី មាន៣រូប និងកំណាព្យរឿង ៣រូប ទទួលបានពាន១ ប្រកាសនីយបត្រ ​និងថវិកា។ បន្ថែមពីនេះ ក៏មានរង្វាន់កិត្តិយស លេខ៤ និងលេខ៥ ប្រលោមលោកខ្នាតខ្លី២រូប និងកំណាព្យរឿង២រូប ដោយទទួលបានបណ្ណសរសើរ១ និងរង្វាន់លើកទឹកចិត្ត។ ការទទួលស្នាដៃធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទីជាកំហិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។