លើក​តម្កើងវិស័យ​អក្សរសីល្ប៍ ក្រសួងវប្បធម៌រៀបចំការប្រឡង​ស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាង​ឥន្រ្ទទេវី ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការប្រឡងស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២៥។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី បានមានប្រសាសន៍លើកទឹកចិត្តដល់សាធារណជនទាំងអស់ដែលមានឧបនិស្ស័យក្នុងការបង្កើតស្នាដៃថ្មី ចូលរួមដាក់ស្នាដៃប្រលងឱ្យបានច្រើនកុះករ ដើម្បីអភិរក្សនិងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ។

“ប្រសិនបើ កូនខ្មែរ១នាក់ បង្កើតបាន១ស្នាដៃ កូនខ្មែរ១៦លាននាក់ នឹងមាន១៦លានស្នាដៃ”

ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែថា សម្រាប់ប្រធានបទនៃការប្រឡងឆ្នាំនេះ គឺសេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខខណ្ឌសមស្របដូចជា អត្ថន័យ មាន៣ចំណុច គឺ សច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូប មាន៣ចំណុច គឺ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ ចុងក្រោយ អត្ថរស ក៏មាន៣ចំណុចដែរ គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។

លោក កុក រស់ បន្ថែមថា សម្រាប់លក្ខខណ្ឌសំណេរវិញ បេក្ខជនត្រូវដាក់ប្រឡងនូវស្នាដៃថ្មីដែលមិនធ្លាប់ទទួលបានជ័យលាភី ឬបោះពុម្ពផ្សាយពីមុន។ ត្រូវមានខ្នាតក្រដាស A4 ចាប់ពី១៥ ទៅ៣០ទំព័រ, អក្សរសរសេរក្នុងកុំព្យូទ័រ ប្រើ Font យូនីកូដ Khmer OS Siemreap និងត្រូវមានទំហំអក្សរ ១២។ ជាមួយគ្នានេះ អក្ខរាវិរុទ្ធ គឺត្រូវយកតាមវចនានុក្រមខ្មែរ របស់ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិខ្មែរ។

ម្ចាស់ជ័យលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២៤

បើតាមអ្នកទទួលបន្ទុករៀបចំកម្មវិធី សម្រាប់បេក្ខជនដែលជាប់ការប្រកួតប្រជែងនេះ ជ័យលាភី មាន២ផ្នែក គឺប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដែលនឹងជ្រើសយកជ័យលាភីពីលេខ១ ដល់លេខ៣ ។ ក្នុងនោះ សម្រាប់ជ័យលាភីប្រលោមលោកខ្នាតខ្លី មាន៣រូប និងកំណាព្យរឿង ៣រូប ទទួលបានពាន១ ប្រកាសនីយបត្រ ​និងថវិកា។ បន្ថែមពីនេះ ក៏មានរង្វាន់កិត្តិយស លេខ៤ និងលេខ៥ ប្រលោមលោកខ្នាតខ្លី២រូប និងកំណាព្យរឿង២រូប ដោយទទួលបានបណ្ណសរសើរ១ និងរង្វាន់លើកទឹកចិត្ត។

គួរជម្រាបជូនថា ការទទួលស្នាដៃធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីជាកំហិត។ ប្រសិនជាសាធារណជនមានជំនាញផ្នែកតែងនិពន្ធ និងមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត អាចបញ្ជូនស្នាដៃរបស់ខ្លួន នៅនាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន (លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងតាមតេឡេក្រាម ០១១ ៨៥០ ០៩៤ និង​ ០១២ ៨០១ ១២២ ឬ ០៧៨ ៦៦៨ ៩៧៧៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *