រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ៖ STEAM ជាកាតាលីករដែលអាចជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត

ក្នុង​ឱកាស​ជួបសំណេះសំណាលជាមួយ​យុវសិស្ស​ឆ្នើម​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​វិទ្យាសាស្រ្ត​អាស៊ាន+៣ នៅ​ប្រទេស​កូរ៉េ​កាលពីពេលថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ បានអបអរសាទរ និង​លើកទឹកចិត្តដល់យុវជនទាំងអស់ខិតខំធ្វើជាបុគ្គលគំរូ និងជាអ្នកបង្កើតថ្មី (នវានុវត្តន៍ករ) នាពេលអនាគត ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗ ដែលអាចប្រើប្រាស់បាននៅទូទាំង​ពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ការឈ្នះ​​ពានរង្វាន់​វិទ្យាសាស្រ្ត​អាស៊ាន+៣ របស់យុវសិស្សកម្ពុជា​នេះ គឺជា​​មោទនភាពសម្រាប់​ប្រទេស សម្រាប់​គ្រួសារ និងប្អូនៗ​ក្នុងនាមជា​សិស្ស ហើយ​ក៏បង្ហាញថា ជោគជ័យ​​កើត​ឡើង​ដោយ​ការ​ខិតខំប្រឹងប្រែងពិតប្រាកដ មិន​ថាប្អូនៗរៀននៅសាលា​រដ្ឋ ឬសាលា​ឯកជន​នោះទេ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

បើតាម ឯកឧត្តម ហែម វណ្ណឌី បច្ចុប្បន្ន​មាតាបិតាកាន់តែច្រើនបានទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំជំនាញស្ទែម (STEAM) និងលើកទឹកចិត្តកូនៗឱ្យសិក្សាជំនាញនេះ។ ឯកឧត្តមបន្តថា STEAM ជាកាតាលីករដែលអាចជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជា វិស្វករ និង​អ្នកវិទ្យាសាស្ត្រ សម្រាប់ឧស្សាហកម្មផ្សេងៗ។

STEAM គឺជាអក្សរកាត់ដែលតំណាងឱ្យ Science (វិទ្យាសាស្ត្រ) Technology (បច្ចេកវិទ្យា) Engineering (វិស្វកម្ម) Arts (សិល្បៈ) និង Mathematics (គណិតវិទ្យា)។ វារួមបញ្ចូលនៅមុខវិជ្ជាជាច្រើន ដែលជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញក្នុងវិស័យអប់រំ និងស្ថាប័នដឹកនាំការអប់រំជាច្រើនលើសាកលលោកបានចាត់ទុកការសិក្សាមុខវិជ្ជា STEAM អាទិភាពចម្បងមួយសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស។ ជំរុញការសិក្សា STEAM អាចឱ្យយុវជនត្រៀមខ្លួនឱ្យរួចជាស្រេចសម្រាប់បង្កើតការងារ និងបង្កើនសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើន។ ស្របគ្នានេះ បើតាម​គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម របស់ប្រទេស​កម្ពុជា គឺផ្តោត​សំខាន់​ក្នុងការ​ធ្វើ​យ៉ាងណា​ឱ្យ​សម្រេច​ក្តី​ប្រាថ្នាដើម្បីទទួលបាន​ឋានៈជា​ប្រទេស​មាន​ប្រាក់ចំណូលមធ្យម ដូច្នេះ​ប្រទេស​កម្ពុជា​គ្រោង​នឹង​បោះជំហានពីប្រទេស​ពឹងផ្អែក​លើវិស័យ​កាត់ដេរ ទៅជា​ប្រទេស​ពឹងផ្អែក​លើវិស័យ​កម្មន្តសាល ដែល​ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​មានតម្លៃ​មិន​អាច​កាត់ថ្លៃបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *