ក្រសួងអប់រំរំពឹងថា លទ្ធផលតេស្តស្តង់ដា PISA របស់កម្ពុជា​ឆ្នាំនេះ នឹង​កើនរង្វង់១០ពិន្ទុ

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា រំពឹងថា លទ្ធផលនៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សជាអន្តរជាតិ (PISA) របស់កម្ពុជានៅឆ្នាំ២០២៥ អាចនឹងកើនឡើងក្នុងរង្វង់ ១០ពិន្ទុ លើបំណិនទាំង៣ រួមមាន អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។

កម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA – Programme for International Student Assessment) គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។ គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោក ដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដោយសារការចូលរួមអនុវត្តតេស្តអន្តរជាតិ PISA នឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រសួងបានដាក់ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តតេស្តស្តង់ដាតាមលំនាំតេស្តស្តង់ដាកម្រិតអន្តរជាតិ PISA នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងបំណិនផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ របស់សិស្សនៅមធ្យមសិក្សា ព្រមទាំងជំរុញការបង្រៀននិងរៀនតាមលំនាំសំណួរតេស្តស្តង់ដាកម្រិតអន្តរជាតិ PISA។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីនេះ គឺផ្តោតលើ ទី១. ការផ្តល់ជូនគំរូសំណួរតេស្តអន្តរជាតិ PISA ផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ, ទី២.ការចុះបង្វឹកការធ្វើតេស្តស្តង់ដាតាមលំនាំសំណួរតេស្តអន្តរជាតិ PISA ទី៣.​ ការជំរុញការតាក់តែងសំណួរតេស្តស្តង់ដាតាមលំនាំសំណួរតេស្តអន្តរជាតិ PISA បន្ថែមថ្មីជាប្រចាំ និងបញ្ចូលទៅក្នុង App ទី៤. ការចុះគាំទ្រសាលារៀន និងគ្រូបង្រៀនជាទៀងទាត់ និងមានផែនការច្បាស់លាស់ ដោយផ្តោតលើដំណើរការហ្វឹកហាត់សំណួរតេស្តអន្តរជាតិ PISA និងទី៥. ការចុះគាំទ្រ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ។

សកម្មភាពសិស្សធ្វើតេស្តស្តង់ដាកម្រិតអន្តរជាតិ PISA

គួរជម្រាបជូនថា ប្រទេសកម្ពុជាបានចូលរួមអនុវត្តលើកដំបូង នៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឆ្នាំ២០២២​ ក្នុងនោះ លទ្ធផលគណិត សិស្សកម្ពុជាទទួលបានពិន្ទុមធ្យម ៣៣៦ កើនឡើង១១% ប្រៀបធៀប នឹង​ពិន្ទុ PISA-D ប៉ុន្តែពិន្ទុមធ្យមភាគរបស់កម្ពុជា នៅទាបជាង OECD មានពិន្ទុមធ្យម ៤៧២ និងប្រទេសអាស៊ានមានពិន្ទុមធ្យម ៤១៨ ។ ចំណែក លទ្ធផលវិទ្យាសាស្រ្ត សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៤៧ កើន ១៧ពិន្ទុ ប៉ុន្តែពិន្ទុមធ្យមនៅទាបជាង OECD ៤៨៥ និងអាស៊ាន ៤២៤។ សិស្សកម្ពុជា ១០,៤% ស្ថិតក្នុងកម្រិតសមត្ថភាពពីរ និងខ្ពស់ជាងនេះ កើន ៥%។

យ៉ាងណាក៏ដោយ លទ្ធផលនេះបានផ្ដល់បទពិសោធន៍ និងភស្ដុតាងសំខាន់ៗមួយចំនួនដល់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្វែងយល់ពីសមត្ថភាពសិស្សអាយុ១៥ឆ្នាំ នៅកម្ពុជាធៀបនឹងបរិបទអប់រំសកល និងបញ្ហាប្រឈមមួយចំនួនក្នុងប្រព័ន្ធអប់រំកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *