របៀបដែលជប៉ុនប្រើប្រព័ន្ធសាលារៀនបរិយាប័ន្ន ដើម្បីពង្រឹងភាពធន់សង្គម

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញថា ការធានាថាកុមារទាំងអស់ អាចទទួលបានការអប់រំប្រកបដោយគុណភាព និងស្មើភាពគ្នា គឺជាគន្លឹះក្នុងការកសាងសង្គម ដែលមានភាពធន់។ នៅប្រទេសជប៉ុន កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការ ដើម្បីដោះស្រាយការកើនឡើងនៃចំនួនកុមារ ដែលពិបាកចូលរៀនក្នុងសាលា។

ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (MEXT) បានកំណត់ «កុមារដែលខកខានចូលរៀន ៣០ថ្ងៃ ឬច្រើនជាងនេះក្នុងមួយឆ្នាំ ដោយសារកត្តា ផ្លូវចិត្ត ផ្លូវអារម្មណ៍ រាងកាយ ឬសង្គម ដោយមិនរាប់បញ្ចូលមូលហេតុ ដែលបណ្ដាលមកពី ជំងឺ ឬការលំបាកផ្នែកហិរញ្ញវត្ថុ» គឺជាកុមារ ដែលពិបាកចូលរៀនក្នុងសាលា។  យោងតាម MEXT ក្នុងឆ្នាំ២០២៣ សិស្សានុសិស្សចំនួន ៣៤៦,៤៨២ នាក់ បានប្រឈមនឹងបញ្ហានេះ ដែលនេះជាចំនួន បំបែកកំណត់ត្រា មិនធ្លាប់មានពីមុន ស្មើនឹង ៣,៧ភាគរយ នៃកុមារទាំងអស់ ដែលបានចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ខណៈការអប់រំទាំង ២កម្រិតនេះ គឺជាការអប់រំ ដែលខានមិនបាន។

ជាងនេះទៅទៀត ភាគរយនៃកុមារ ដែលប្រឈមមុខនឹងបញ្ហាក្នុងការចូលរៀន បាននិងកំពុងកើនឡើង ១១ឆ្នាំជាប់ៗគ្នា។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺជាងពាក់កណ្ដាល នៃសិស្សទាំងនេះ ខកខានលើសពី ៩០ថ្ងៃក្នុងមួយឆ្នាំ ហើយ ៣,១ភាគរយ មិនមានវត្តមានតែម្ដង។ ខណៈពេលដែល ការប៊ូលី (Bully) គឺជាមូលហេតុមួយ​​ ដែលគេដឹង ហើយនៅមានកត្តារួមផ្សំជាច្រើនទៀត ដែលបណ្ដាលឱ្យកុមារមិនចូលសាលា ដូចជា កង្វះការលើកទឹកចិត្ត ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត, របៀបរស់នៅដែលគ្មានវិន័យ និងភាពទៀងទាត់ លទ្ធផលនៃការសិក្សាមិនល្អ និងភាពលំបាកក្នុងការបង្កើត និងរក្សាមិត្តភាព។

ការខនខានចូលសាលារៀន នាំឱ្យបាត់បង់ឱកាស ក្នុងការអភិវឌ្ឍជំនាញសិក្សា និងជំនាញសង្គមសំខាន់ៗជាច្រើន។ ចំពោះផលវិបាករយៈពេលវែង គឺមិនត្រឹមតែមានឥទ្ធិពលលើសុខុមាលភាពកុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់តួនាទីរបស់ពួកគេក្នុងសង្គមនាពេលអនាគតផងដែរ។ ដូច្នេះ វាចាំបាច់ណាស់ ក្នុងការបង្កើតបរិយាកាស អប់រំ ដែលកុមារទាំងអស់ រួមទាំង អ្នកដែលប្រឈមនឹងការអវត្តមានខ្ពស់ អ្នកមានអារម្មណ៍សុវត្ថិភាព និងអ្នកទទួលបានការគាំទ្រ។  

«សាលារៀនចម្រុះ»សម្រាប់សិស្សគ្រប់រូប មានអារម្មណ៍សុវត្ថិភាព និងការគាំទ្រ

នៅខែមីនា ឆ្នាំ២០២៣ MEXT បានណែនាំ វិធានការប្រឆាំងនឹងការបដិសេធរបស់សាលា ដើម្បីធានាការរៀនសូត្រ ដោយមិនទុកនរណាម្នាក់ចោល (ផែនការ COCOLO)។ ផែនការនេះ មានគោលបំណង បង្កើតប្រព័ន្ធសង្គម ដែលធានានូវឱកាសសិក្សាសម្រាប់កុមារទាំងអស់គ្នា ដោយជំរុញកិច្ចសហការរវាងសាលារៀន សហគមន៍មូលដ្ឋាន គ្រួសារ សាលារៀនដែលផ្ដល់ការសិក្សាឥតគិតថ្លៃ និងស្ថាប័នផ្សេងៗទៀត។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង រដ្ឋាភិបាលជប៉ុន កំពុងបង្កើតសាលារៀនចម្រុះ ដែលត្រូវបានឌីហ្សាញឡើង ដើម្បីបំពេញតម្រូវការរបស់សិស្ស ដែលកំពុងពិបាកក្នុងការសិក្សា នៅសាលាបែបប្រពៃណី។ សាលាចម្រុះនេះ ផ្ដល់នូវគុណវុឌ្ឍិបញ្ចប់ការសិក្សាដូចគ្នាទៅនឹងសាលាធម្មតា ប៉ុន្តែផ្ដល់នូវបរិយាកាសសិក្សា ដែលមានភាពបត់បែន និងគាំទ្រដល់សិស្សជាងមុន។ គោលដៅគឺបង្កើតសាលាចម្រុះនេះ ឱ្យបាន ៣០០នៅទូទាំងប្រទេសជប៉ុន។ គិតត្រឹមខែ កុម្ភៈ ឆ្នាំ២០២៥ សាលារដ្ឋចំនួន ២១ និងសាលាឯងជនចំនួន ១៤ នៅកម្រិត​ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ កំពុងដំណើរការ។

សាលារៀនចម្រុះ កម្រិតអនុវិទ្យាល័យ នៅ Sapporo បានកំណត់កាលវិភាគ​ ដែលមានរចនាសម្ព័ន រួមជាមួយពេលវេលាចាប់ផ្ដើម និងបញ្ចប់ ដែលបានកំណត់ រយៈពេលនៃការសិក្សា និងថ្នាក់រៀន។ ទោះជាយ៉ាងណាក៏ដោយ សាលាមិនអនុវត្តកាលវិភាគនេះ តឹងរឹងខ្លាំងលើសិស្សនោះទេ។ ផ្ទុយទៅវិញ វាអនុញ្ញាតឱ្យសិស្សរៀនទៅតាមល្បឿនរបស់ពួកគេផ្ទាល់ និងក្នុងបរិយាកាស ដែលពួកគេមានអារម្មណ៍ថា ងាយស្រួលបំផុត។ លើសពីនេះ សាលារួមបញ្ចូលវគ្គឆ្លុះបញ្ចាំងមួយទល់មួយ ជាមួយគ្រូ និងប្រើប្រាស់សកម្មភាពអន្តរកម្ម រួមទាំងការលេងហ្គេមដែរ ដើម្បីជួយសិស្សអភិវឌ្ឍជំនាញសង្គម និងការទំនាក់ទំនង។

ការបង្កើតបរិយាកាសសិក្សា ដែលរួមបញ្ចូល (Inclusive) ជួយសហគមន៍ ធានាថា កុមារ ដែលពិបាកសម្របទៅនឹងសាលារៀនធម្មតា នៅតែអាចទទួលបានបទពិសោធន៍អប់រំ ប្រកបដោយសុវត្ថិភាព និងការគាំទ្រ។

សាលាអនឡាញផ្ដល់នូវឱកាសសិក្សា ដែលមានភាពបត់បែន

ក្នុងការអប់រំកម្រិតខ្ពស់ ឱកាសសិក្សាតាមអនឡាញកំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ដើម្បីគាំទ្រដល់សិស្សវិទ្យាល័យ ដែលរៀននៅសាលាបែបប្រពៃណី ក្រសួងអប់រំជប៉ុន បានដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធផ្ដល់ក្រេឌីត តាមរយៈថ្នាក់រៀនអនឡាញ ដែលចាប់ផ្ដើមនៅខែមេលា ឆ្នាំ២០២៤។ សាលាគម្រូត្រូវបានកំណត់ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធ និងវាយតម្លៃឥទ្ធិពលរបស់វា ទៅលើការសិក្សារបស់សិស្ស។

ក្រៅពីប្រព័ន្ធថ្មី ដែលអនុវត្តដោយ MEXT គម្រូដ៏លេចធ្លោនៃការអប់រំតាមអនឡាញនៅក្នុងប្រទេសជប៉ុន គឺ N High School ដែលជាគ្រឹស្ថានឯកជនមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន បង្កើតមាតិកាកម្សាន្ត ២ គឺ Kadokawa និង Dwango ។ សាលាបានផ្ដល់នូវទម្រង់សិក្សាជាច្រើន រួមទាំងវគ្គសិក្សាបែបប្រពៃណីត (Commuter Course), វគ្គសិក្សាតាមអ៊ីនធឺណិត ដែលសិស្សចូលរួមក្នុងការរៀន និម្មិតជាមួយមិត្តភក្តិរបស់ពួកគេ។ ប្រព័ន្ធដែលមានលក្ខណៈបត់បែននេះ មិនត្រឹមតែសិស្ស ដែលពិបាកសម្របនឹងសាលាធម្មតាទេ ប៉ុន្តែសិស្សដែលចង់រៀនតាមកាលវិភាគ ដែលអនុញ្ញាតឱ្យពួកគេផ្ដោតលើសកម្មភាពឯកទេស​ ក៏អាចចូលរៀនបានដែរ។

គិតត្រឹមខែ កញ្ញា ឆ្នាំ២០២៤ វិទ្យាល័យ N មានសិស្សជាង ៣ម៉ឺននាក់ ដែលជាការចុះឈ្មោះចូលរៀននៅវិទ្យាល័យខ្ពស់បំផុត ក្នុងប្រទេសជប៉ុន។ វាក៏ជាប់ចំណាត់ថ្នាក់ទី២ ក្នុងនាមជាសាលា ដែលមានសិស្សត្រូវបានទទួលឱ្យទៅសិក្សានៅបរទេសច្រើនជាងគេក្នុងប្រទេសជប៉ុន។ បន្ថែមពីលើការបណ្ដុះបណ្ដាលផ្នែកសិក្សា សាលាផ្ដល់ជម្រើស និងមធ្យោបាយសម្រាប់សិស្សក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ បង្កើតមិត្តភក្ដិ និងចូលរួមក្នុងសកម្មភាពក្លឹបផ្សេងៗ ទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយ។

ជាមួយនឹងវិធីសាស្ត្រ ដែលមានលក្ខណៈបត់បែន និងរួមបញ្ចូល (Inclusive) សាលាអនឡាញកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងវិធីសាស្រ្តដែលអាចបត់បែនបាន និងរួមបញ្ចូល សាលារៀនអនឡាញកំពុងទទួលបានការចាប់អារម្មណ៍ជាជម្រើសដ៏ជោគជ័យមួយចំពោះការអប់រំបែបប្រពៃណី ដោយផ្តល់នូវឱកាសសិក្សាចម្រុះសម្រាប់សិស្សនៅទូទាំងប្រទេសជប៉ុន។

គំនិតផ្ដួចផ្ដើមថ្មីសម្រាប់ភាពចម្រុះយេនឌ័រ និងបរិយាប័ន្ន

ការយល់ដឹងអំពីភាពចម្រុះផ្នែកយេនឌ័រក្នុងសាលារៀនជប៉ុនក៏កំពុងកើនឡើងផងដែរ ដែលនាំឱ្យមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ឧទាហរណ៍មួយ គឺអំពីការជ្រើសរើសឯកសណ្ឋានសម្រាប់ពាក់ទៅសាលារៀន។ ជាប្រពៃណី ឯកសណ្ឋានសិស្សសាលាជប៉ុន ត្រូវបានកំណត់ដោយសាលា ក្មេងប្រុសត្រូវស្លៀកខោ និងក្មេងស្រីត្រូវស្លៀកសំពត់។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារៀនជាង ៩០ភាគរយ បានពិចារណាលើការឌីហ្សាញឯកសណ្ឋានថ្មី ដែលស្នើឱ្យប្រើ ឯកសណ្ឋាន ដែលមានភាពចម្រុះ។ នេះបើយោងតាមក្រុមហ៊ុនផលិតឯកសណ្ឋានសិស្សឈានមុខគេក្នុងប្រទេសជប៉ុន Tombo ។

ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការផ្ដល់សេរីក្នុងការជ្រើសរើសឯកសណ្ឋានថ្មី ជាជាងផ្ដោតលើ អធ្យាក្រឹតយេនឌ័រ ឬ ភាពចម្រុះ ព្រោះការអនុញ្ញាតឱ្យសិស្សជ្រើសរើសនូវអ្វី ដែលពួកគេមានអារម្មណ៍ថា ស្រួលពាក់ អាចធ្វើឱ្យពួកគេកាត់បន្ថយភាពតានតឹង។

ភាពចម្រុះ និងបរិយាប័ន្នក្នុងសាលារៀន ជំរុញឱ្យសង្គមមានភាពធន់

សារៈសំខាន់នៃភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) គឺត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងអាជីវកម្ម និងសេដ្ឋកិច្ច ដូចដែលបានបង្ហាញក្នុងរបាយការណ៍ ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ ២០២៤ ដែរ។ គោលការណ៍ទាំងនេះ មានភាពសំខាន់ដូចគ្នា ក្នុងការអប់រំ។ តាមរយៈការបង្កើតបរិយាកាសសិក្សាប្រកបដោយដោយសុវត្ថិភាព បរិយាប័ន្ន និងភាពចម្រុះ ដែលសិស្សទាំងអស់ មានអារម្មណ៍ស្រណុកចិត្ត និងទទួលយកបាន។ សាលារៀន អាចជួយកុមារឱ្យអភិវឌ្ឍជំនាញសង្គមដ៏សំខាន់ ដែលនេះជាការពង្រឹងភាពធន់នៃសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។