រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្ត​ចំនួន ៤ ដើម្បីបន្ត​កែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ

ក្នុងបំណងដើម្បីកែលម្អ​ប្រព័ន្ធអប់រំកម្ពុជា​ឱ្យ​កាន់តែប្រសើរឡើង ជាពិសេសអាចប្រកួតប្រជែង​ក្នុងតំបន់ និង​អន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ​ទិស​ដៅយុទ្ធសាស្រ្ត​ចំនួន៤។ ការ​ប្រកាស​ពីយុទ្ធសាស្រ្តនេះ បានធ្វើ​ឡើងនៅ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ កាលពីចុងសប្តាហ៍​កន្លងទៅនេះ។

ទិសដៅយុទ្ធសាស្រ្តទាំង៤ ដែលរដ្ឋមន្រ្តីក្រសួងអប់រំ​បានដាក់ចេញ រួមមាន ៖

១). ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីកំណើនសិស្សគ្រប់ភូមិសិក្សា និងលទ្ធផលសិក្សា ៖ ឯកឧត្តមរដ្ឋមន្រ្តី​បានស្នើ​ឱ្យ​មានការ​ចងក្រងឧត្តមានុវត្តន៍នៃការអនុវត្តស្តង់ដាសាលាគំរូកន្លងមក, បង្កើតសម្ព័ន្ធមេត្រីភាពសាលារៀនគំរូ និងសាលារៀននៅក្នុងតំបន់ជិតគ្នា, ពង្រឹងសមត្ថភាពនាយកសាលា ដើម្បីផ្សារភ្ជាប់ការអនុវត្តស្តង់ដាសាលារៀនគំរូជាមួយនឹងលទ្ធផលសិក្សារបស់សិស្ស ជាពិសេសឆ្លើយតបនឹងតេស្តកម្រិតតំបន់ និងអន្តរជាតិ (SEA-PLM & PISA), ផ្តល់ការគំាទ្រដល់សាលារៀន ដែលមានលក្ខណៈសម្បត្តិអំណោយផល តាមរយៈការវិភាគស្ថានភាពសាលារៀនជាក់ស្តែង និងរៀបចំផែនការជួយសាលារៀនដែលមានស្ថានភាពខ្វះខាត។

២). អនុវត្តគន្លងអប់រំថ្មី ដើម្បីរក្សាសិស្ស និងអភិវឌ្ឍមូលធនមនុស្សស្របតាមសមត្ថភាព និងឧប្បនិស្ស័យ, ផ្តល់ការតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី៧, រៀបចំសេចក្តីណែនាំស្តីពី នីតិវីធីជ្រើសរើសសិស្ស​ចូលរៀន​ក្នុងគន្លងអប់រំនីមួយៗ, សិក្សានិងវាយតម្លៃលើស្ថានភាពនៃកាអនុវត្តសាកល្បងគន្លងអប់រំថ្មី ដោយផ្តោតលើការ​កែលម្អ​កម្មវីធីសិក្សា តម្រូវការគ្រូបង្រៀន ការបង្រៀននិងរៀន និងការសហការជាមួយវិស័យឯកជន។

៣). លើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅបឋមសិក្សា និងការឆ្លើយតបនឹងលទ្ធផល SEA-PLM៖ ឯកឧត្តម ហង់ជួន ណារ៉ុន បានណែនាំ (ទី១) កែលម្អការត្រៀមខ្លួនសិក្សារបស់កុមារ តាមរយៈការអប់រំកុមារតូច, និងថែទាំកុមារផ្អែកលើល្បែងសិក្សា (ទី២) ការផ្តោតលើអំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (ទី៣) ការកែលម្អអភិបាលកិច្ចសាលារៀននៅកម្រិតបឋមសិក្សា (ទី៤) ការកែលម្អកម្មវិធីសិក្សា និងម៉ោងបង្រៀន (ទី៥) ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការអនុវត្តការបង្រៀន (ទី៦) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិក្ខារសាលារៀន (ទី៧) ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមសាលារៀន។

៤). លើកកម្ពស់លទ្ធផលសិក្សារបស់សិស្សមធ្យមសិក្សា និងការឆ្លើយតបនឹង PISA ៖ ទិសដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ (ទី១) ការបង្កើនការចូលរៀននៅមធ្យមសិក្សា, (ទី២) ការពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅបឋមសិក្សា (ទី៤) ការពង្រឹងការអនុវត្តក្នុងថ្នាក់រៀន (ទី៥) ការពង្រឹងសមត្ថភាពគ្រូបង្រៀន (ទី៦) ការគ្រប់គ្រងគ្រូបង្រៀនជាយុទ្ធសាស្ត្រ (ទី៧) ការលើកកម្ពស់សមធម៌ក្នុងការអប់រំនៅមធ្យមសិក្សា (ទី៨) ការពង្រឹងប្រព័ន្ធវាយតម្លៃ និងអធិការកិច្ច (ទី៩) ការលើកកម្ពស់ភាពជាអ្នកដឹកនាំសាលារៀន (ទី១០) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀននិងរៀន (ទី១១) ការជំរុញការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...