សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី​១៥​ ​ជំរុញ​ការ​ផ្សារ​ភ្ជាប់​វិស្វកម្ម​ បច្ចេកវិទ្យា​ ​និង​ឧស្សាហកម្ម ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ក្នុង​បរិបទ​ឌីជីថល​

​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី​១៥​ ក្រោម​ប្រធានបទ​ «​ការ​ផ្សារ​ភ្ជាប់​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា ​ជាមួយ​ឧស្សាហកម្ម ​ដើម្បី​កំណើន​ប្រកបដោយ​ចិរភាព​កម្ពុជា​» ​ត្រូវ​បាន​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ថ្ងៃទី​៤​ ​និង​ទី​៥​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​ITC​) ​ដើម្បី​ចែករំលែក​ និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ថ្មី​ៗ​ ​គំនិត​ច្នៃប្រឌិត​ ​និង​របកគំហើញ​វិទ្យាសាស្ត្រ​ក្នុង​វិស័យ​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា ​សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌីជីថល​របស់​កម្ពុជា​។​

​លោក​ ​ប៉ូ ​គឹម​ថូ ​នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ សន្និសីទ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្រុក​ តំបន់​ ​និង​អន្តរជាតិ​ ​ព្រោះ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ស្រាវជ្រាវ​ និង​នវានុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោក​បន្ត​ថា​ ​សន្និសីទ​នេះ​ក៏​មាន​គោលបំណង​ជំរុញ​សកម្មភាព​ស្រាវជ្រាវ​នៅ​ ​ITC​ ​តាមរយៈ​កិច្ចសហការ​ជាមួយ​ដៃគូ​ជាតិ​ ​និង​អន្តរជាតិ​ ​ព្រមទាំង​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទៅកាន់​អ្នក​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ថា​ ​ចំណេះដឹង​ និង​នវានុវត្តន៍​ដែល​បង្កើត​ឡើង​ ​អាច​ផ្ដល់​ប្រយោជន៍​ជាក់ស្ដែង​ដល់​សង្គម​ និង​វិស័យ​ឧស្សាហកម្ម​។​

​លោក​បាន​បន្ថែម​ថា​ ​វិទ្យាស្ថាន​ក៏​ចង់​លើកទឹកចិត្ត​ដល់​សាស្ត្រាចារ្យ​ ​និង​អ្នកស្រាវជ្រាវ​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ​ដើម្បី​ពង្រឹង​ការ​ចូលរួម​ចំណែក​របស់​ ​ITC​ ​ក្នុង​ការ​ជំរុញ​ន​វានុវត្តន៍​ផ្នែក​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់ ​ជួន​ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គូសប​ញ្ជាក់​ថា​ ​ប្រធានបទ​នៃ​សន្និសីទ​ឆ្នាំ​នេះ​ ​បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​ ​នៃ​ការ​ពង្រឹង​កិច្ចសហការ​រវាង​គ្រឹះស្ថាន​អប់រំ​ វិស័យ​ឧស្សាហកម្ម​ និង​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ និង​ន​វានុវត្តន៍​ ​ដើម្បី​បម្លែង​ចំណេះដឹង​ទៅជា​ដំណោះស្រាយ​ជាក់ស្ដែង​ និង​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង។​

​ឯកឧត្តម​បាន​លើកឡើង​ថា​ ​សន្និសីទ​នេះ​ក៏​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​អ្នកស្រាវជ្រាវ​ សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​ក្នុង​ការ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ និង​ស្នាដៃ​ច្នៃប្រឌិត​ថ្មី​ៗ​ ​ព្រមទាំង​ពង្រឹង​ភាព​ជាដៃគូ ​និង​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ជាមួយ​វិស័យ​ឧស្សាហកម្ម​ ​និង​ភាគី​ពាក់ព័ន្ធ​នានា​។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​បាន​សង្កត់ធ្ងន់​ថា​ ធនធាន​មនុស្ស​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ​។ ​ក្នុង​ន័យ​នេះ​ ក្រសួង​អប់រំ​បាន​ដាក់ចេញ​នូវ​កំណែទម្រង់​សំខាន់​ៗ​ ​ដើម្បី​លើកកម្ពស់​គុណភាព​ ​និង​បរិយាបន្ន ​នៃ​ការ​អប់រំ ​រួមមាន​ ​ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន​ ​ការ​ធ្វើ​ទំនើបកម្ម​កម្មវិធី​សិក្សា​ ​ការ​លើកកម្ពស់​ការ​អប់រំ​ឌីជីថល ​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្ដមភាព​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​ការ​ពង្រឹង​កិច្ចសហការ​រវាង​សាលារៀន​ ​គ្រួសារ​ សហគមន៍​ និង​វិស័យ​ឧស្សាហកម្ម​។​

​ដើម្បី​គាំទ្រ​ដល់​គោលដៅ​ទាំងនេះ​ ក្រសួង​បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​ និង​ន​វានុវត្តន៍​តាមរយៈ​យុទ្ធសាស្ត្រ​សំខាន់​ចំនួន​បួន​ ​រួមមាន​ ​ការ​ពង្រឹង​គោលនយោបាយ​ និង​យន្តការ​ហិរញ្ញប្បទាន​សម្រាប់​ការ​ស្រាវជ្រាវ​ ការ​កសាង​សមត្ថភាព​អ្នកស្រាវជ្រាវ​ ការ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ ​និង​វាយតម្លៃ​លទ្ធផល​ស្រាវជ្រាវ​ និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ​ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ចំណេះដឹង​ ការ​ផ្ទេរ​បច្ចេកវិទ្យា​ ​និង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ឈាន​មុខ​នានា​។​

​សូម​ជម្រាប​ថា​ ​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី​១៥​នេះ​ ត្រូវ​បាន​រំពឹង​ថា​ ​នឹង​រួមចំណែក​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ន​វានុវត្តន៍​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ការ​ផ្សារ​ភ្ជាប់​ការ​ស្រាវជ្រាវ​ជាមួយ​តម្រូវការ​ជាក់ស្តែង​របស់​វិស័យ​ឧស្សាហកម្ម​ ​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ប្រកបដោយ​ចិរភាព​របស់​កម្ពុជា​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...