កម្ពុជាកំពុងអប់រំធនធនមនុស្សឱ្យក្លាយជាពលរដ្ឋសកលនៅថ្ងៃអនាគត

ភាពជាពលរដ្ឋសកល គឺសំដៅទៅលើការដែលមនុស្សម្នាក់យល់ថា ខ្លួនជាផ្នែកមួយនៃសហគមន៍ ឬក៏ជាពិភពដែលមានភាពទូលំទូលាយ និងមានជាលក្ខណៈអន្តរជាតិ។ ក្នុងនោះភាពជាមនុស្សជាតិ មិនមែនគ្រាន់តែយើងជាផ្នែកមួយនៃប្រទេសកម្ពុជា ឬក៏ជារបស់តំបន់ទេ ប៉ុន្តែជារបស់ពិភពលោកទាំងមូលដែលទាមទារឱ្យអាចរស់នៅជាមួយគ្នាបាន និងមានសុខសន្តិភាពពេញលេញ។ បើតាមលោកជំទាវ ឃួន វិច្ឆិកា បច្ចុប្បន្ន​ក្រសួងអប់រំ កំពុងអប់រំធនធានមនុស្សកម្ពុជា ឱ្យ​ក្លាយជា​ពលរដ្ឋ​សាកលនាពេលអនាគត។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងការអប់រំ គឺផ្ដោតទៅលើ ៣ចំណុចសំខាន់ដើម្បីអប់រំភាពជាពលរដ្ឋសកល រួមមាន ៖ ១. ចំណេះដឹង គឺធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងចេះគិតពីបញ្ហានៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ តំបន់ និងសកលលោក ក៏ដូចជាបង្ហាញអំពីការទំនាក់ទំនង ការប្រស្រ័យទាក់ទងគ្នាទៅវិញមករវាងប្រទេសមួយ និងពីប្រជាជតិមួយទៅប្រជាជាតិមួយដែរ។ ទី២. ចិត្តសង្គម មានន័យថា​ ធ្វើឱ្យអ្នកសិក្សាទទួលបានអារម្មណ៍ថា ជាផ្នែកមួយនៃមនុស្សជាតិទូទៅ តាមរយៈការចែករំលែកតម្លៃ ក៏ដូចជាការទទួលខុសត្រូវ សេចក្ដីអាណិតអាសូរ សាមគ្គីភាព និងការគោរពចំពោះភាពខុសគ្នានៅក្នុងពិភពលោកផងដែរ។ ទី៣. ឥរិយាបទ សំដៅឱ្យពលរដ្ឋទាំងអស់ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ទាំងកម្រិតសហគមន៍មូលដ្ឋានដែលខ្លួនរស់នៅ ប្រទេសជាតិរបស់ខ្លួន និងសកលលោកទាំងមូល ដើម្បីឱ្យទទួលបាននូវពិភពលោកមួយដែលមានសុខសន្តិភាព ក៏ដូចជានិរន្តរភាពរួមគ្នា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា កិច្ចការដែលក្រសួងអប់រំ កំពុងធ្វើ គឺដាក់បញ្ចូលការអប់រំពលរដ្ឋសាកលទៅក្នុងកម្មវិធីសិក្សា។ ជាក់ស្ដែង ក្របខណ្ឌកម្មវិធីសិក្សា ក៏ដូចជាកម្មវិធីសិក្សាលំអិត ដែលបានដាក់ចេញនៅក្នុងឆ្នាំ២០១៨ កន្លងមក ស្នូលសំខាន់នៃកម្មវិធីសិក្សា គឺការអប់រំពលរដ្ឋខ្មែរឱ្យក្លាយជាពលរដ្ឋពេញលេញ។ ដើម្បីសម្រេចគោលដៅនេះ ទី១. ក្រសួងអប់រំ បានធ្វើការសហការយ៉ាងជិតស្និទជាមួយអង្គការយូណេស្កូ នៅក្នុងការដាក់បញ្ចូលការអប់រំពលរដ្ឋសកលនៅក្នុងកម្មវិធីសិក្សាមុខវិជ្ជាសីលធម៌ពលរដ្ឋ និងមុខវិជ្ជាប្រវត្តវិទ្យា។ ក្នុងនោះ ធ្វើយ៉ាងណាផ្ដោតសំខាន់ឱ្យកុមារកម្ពុជា បានដឹងអំពីរឿងរ៉ាវទាំងឡាយដែលកើតមានជុំវិញពិភពលោក ដើម្បីឱ្យមើលឃើញពីភាពខុសគ្នាទាំងជំនឿ សាសនា ជាតិសាស្រ្ត ពណ៌សម្បុរ របស់មនុស្សជុំវិញពិភពលោក ហើយក៏ដើម្បីឱ្យពួកគាត់អាចរស់បានជាមួយប្រជាជននៅលើពិភពលោកប្រកបដោយសន្តិភាព។ ទី២. ក្រសួងអប់រំ ផ្ដោតសំខាន់ឱ្យប្អូនៗសិស្សានុសិស្សមានបំណិនសតវត្សទី២១ ដើម្បីជំរុញឱ្យសិស្សអាចធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះ ក្រសួងជំរុញ​កម្មវិធីរៀនក្រៅម៉ោងសិក្សា ការរៀនដោយប្រើប្រាស់វិធីសាស្រ្តបង្រៀនសិស្សមជ្ឈមណ្ឌល ឬវិធីសាស្រ្តតាមបែបរិះរក ដើម្បីឱ្យសិស្សអាចផ្ដួចផ្ដើមនៅក្នុងការសួរសំណួរ ស្វែងរកចម្លើយ និងធ្វើការងារជាក្រុម ។ ទី៣. ចរិយាសម្បទារ ការបណ្ដុះបណ្ដាលនឹងជំរុញឱ្យប្រជាជនកម្ពុជា មានការទទួលខុសត្រូវខ្ពស់រាល់ការសម្រេចចិត្ត ក្នុងការប្រព្រឹត្តរបស់ខ្លួន មានហេតុផល ចេះត្រិះរិះពិចារណា និងចេះប៉ានស្មានពីឧបសគ្គ ចេះផ្ដួចផ្ដើម និងចេះច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា​ មានភាពសុទិថិនិយម និងអំណត់ មិនទន់ជ្រាយចំពោះបញ្ហានិងការលំបាក មានការធ្វើការជាក្រុម និងមានសីលធម៌ សុជីវធម៌ សីលធម៌ គុណធម៌ ព្រមទាំងគិតពីប្រយោជន៍រួម ជាពិសេសប្រយោជន៍របស់មនុស្សជាតិ។

ដើម្បីសម្រេចបាននូវចរិយាសម្បទារនេះ លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់ឱ្យដឹងថា ក្រសួងអប់រំ ក៏បានសហការជាមួយប្រទេសជិតខាង និងដៃគូនានា ដើម្បីរៀបចំជាកម្មវិធីសម្រាប់កុមារ សិស្ស និស្សិត កម្មវិធីផ្លាស់ប្ដូរការសិក្សា កម្មវិធីទស្សនកិច្ចសិក្សាផ្សេងៗ ដែលធ្វើឱ្យសិស្ស និស្សិតមានឱកាសចេញទៅសិក្សានៅក្រៅប្រទេសរយៈពេលខ្លី និងចូលរួមកម្មវិធីកម្រិតអន្តរជាតិនានាតាមរយៈអាហារូបករណ៍។ នេះជាការបើកទូលាយមួយឱ្យសិស្ស​ និស្សិតកម្ពុជាមាន​ឱកាសបានស្វែងយល់ ឬសិក្សា ក៏ដូចជាមានបទពិសោធផ្ទាល់ជាមួយមនុស្សជុំវិញភពលោកដែលមានបទពិសោធ ឬជំនឿខុសគ្នា ក្នុងទិសដៅដើម្បីឱ្យកូនខ្មែរ អាចរស់នៅក្នុងសង្គមមួយដែលជួបមនុស្សខុសៗគ្នាដោយសុខសន្ដិភាព ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ជំរុញឱ្យកម្ពុជារៀបចំព្រឹត្តិការណ៍អន្តរជាតិ រួមមាន កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារាហ្គេម ដែលជាឱកាសមួយដែលជំរុញឱ្យយុវជនកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជា មើលឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការធ្វើការងារស្ម័គ្រចិត្ត ឬទំនាក់ទំនងផ្ទាល់ជាមួយមនុស្សដែលមកពីប្រទេសនានា ហើយមើលឃើញពីសារៈសំខាន់នៃការរស់នៅរួមគ្នា ជាប្រជាជាតិនៅលើពិភពលោក។

ធនធនមនុស្សកម្ពុជាក្លាយជាពលរដ្ឋសកលនៅថ្ងៃអនាគត

បើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងអប់រំ ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋសកល យុវជនគួរស្វែងយល់ឱ្យបានច្បាស់ពីបច្ចុប្បន្នភាព សាកលភាវូប​នីយកម្ម និងការរស់នៅមានឥទ្ធិពលចំពោះគ្នាទៅវិញទៅមកនៅលើពីភពលោក។ លើសពីនេះ ចូលរួមសកម្មភាពនានាដែលសាលារៀន ក៏ដូចជារដ្ឋាភិបាលផ្ដល់ឱកាស ដើម្បីអាចធ្វើការងារស្ម័គ្រចិត្ត ឬចូលរួមក្នុងសហគមន៍ ដែលសកម្មភាពនេះ នឹងជួយឱ្យគាត់ក្លាយជាពលរដ្ឋមួយល្អពេញលេញ មិនមែនសម្រាប់កម្ពុជាជាប៉ុណ្ណោះទេ តែសម្រាប់ពិភពលោកទាំងមូល។

គួរជម្រាបជូនថា ការអប់រំភាពជាពលរដ្ឋសកល ជាគំនិតផ្ដួចផ្ដើមរបស់អង្គការយូណេស្កូនៅឆ្នាំ២០១២ ក្នុងគោលដៅជំរុញការអប់រំប្រជាពលរដ្ឋទូទៅឱ្យក្លាយជាពលរដ្ឋសកល។ ក្រឡេកមើល​នៅក្នុង​សង្គម​ខ្មែរ ការអប់រំ​ភាពជា​ពលរដ្ឋ​សកល ជា​កិច្ចការ​មួយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​បន្ដ​ខិតខំ​ប្រឹងប្រែង​បង្រៀន​អ្នកសិក្សា​។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ដ្រ និង​សកម្មភាព​តាម​កម្មវិធីសិក្សា​មួយចំនួន ដើម្បី​ផ្ដល់​ជា​ពុទ្ធិ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ឱ្យ​យល់​កាន់តែច្បាស់​ពី​ភាពជា​ពលរដ្ឋ​សកល​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត