រដ្ឋលេខាធិការក្រសួងទេសចរណ៍ ៖ ការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់មានប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ- ថ្លែងក្នុងសិក្ខាសាលាស្ដីពី ដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ “កីឡាគ្មានថ្នាំជក់” កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ មានប្រសាសន៍ថា ការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ឱ្យមានប្រសិទ្ធភាពទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយ​គ្នានេះ ឯកឧត្តម ហោ សារុន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ និងអនុគណៈកម្មការជាតិរៀបចំការប្រកួត សហព័ន្ធកីឡា និងកីឡាជនមានពិការភាព កងកម្លាំងសន្តិសុខ យុវជនស្ម័គ្រចិត្តសូមចូលរួមអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ឱ្យបានផុសផុល និងលិខិតបទដ្ឋានគតិយុត្តិនានា និងសេចក្ដីណែនាំស្ដីពីការអនុវត្តគោលការកីឡាគ្មានថ្នាំជក់ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ ឆ្នាំ២០២៣ ឱ្យបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា កម្ពុជាចាំបាច់ការពារសុខុមាលភាពរបស់អត្តពលិក ក្រុមយុវជនស័្មគ្រចិត្ត និងសមត្ថកិច្ចពាក់ព័ន្ធនានាតាមរយៈការរងផ្សែងថ្នាំជក់ដែលបង្កឱ្យមានហានិភ័យសុខភាពដល់មនុស្សនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចនិងសង្គម និងបរិស្ថានដែលបណ្ដាលមកពីផលិតផលថ្នាំជក់។ ទន្ទឹមគ្នានេះ បន្តការផ្សព្វផ្សាយជំរុញអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា និងសេចក្ដីណែនាំស្ដីពីការអនុវត្តគោលការកីឡាគ្មានថ្នាំជក់ឱ្យមានប្រសិទ្ធភាពក្នុងអំឡុងពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ ឆ្នាំ២០២៣ ក៏បានបញ្ជាក់នូវចំណុចសំខាន់ៗ៣ ត្រូវទទួលអនុវត្តរួមមាន  ទី១. ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ទី២. ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងទី៣. មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប)​ ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា នៅក្នុងផ្សែងបារីមានឧស្ម័នកាបូនឌីអ៊ុកស៊ីតដែលមានឥទ្ធិពលចាប់យកគ្រាប់ឈាមក្រហមដល់ទៅ ៧០ដងច្រើនជាងអ៊ុកស៊ីសែន ហើយឧស្ម័នកាបូនឌីអុកស៊ីត គឺជាឧស្ម័នពុល ដោយ​បើស្រូបច្រើននឹងធ្វើឱ្យវិលមុខ ក្អួតចង្អោរជាដើម។ លោកវេជ្ជបណ្ឌិត មុំ គង់ បន្តថា កីឡាករត្រូវការភាពអត់ធន់ច្រើន ដូច្នេះប្រសិនបើកីឡាករប្រើថ្នាំជក់ នោះបរិមាណឧស្ម័នកាបូនឌីអុកស៊ីត និងនីកូទីនដែលមានក្នុងផ្សែងបារីចូលទៅក្នុងសួត បេះដូង សាច់ដុំនឹងថយចុះ ផលលំបាកមួយគឺកាត់បន្ថយភាពអត់ធន់ កាត់បន្ថយកម្លាំងសាច់ដុំ និងភាពបត់បែន រំខានដំណេក ងាយរបួស និងកាត់បន្ថយលទ្ធភាពជាសះពីរបួសជាដើម។

លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់បន្ថែមថា កីឡាគ្មានថ្នាំមានសារៈសំខាន់ រួមមាន ទី១. ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ទី២. ធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ ទី៣. លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី ទី៤. បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី  ទី៥. រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ និងទី៦. កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យ។

គួរជម្រាបជូនថា យោងតាមរបាយការអង្គការសុខភាពពិភពលោកថ្នាំជក់សម្លាប់មនុស្សប្រមាណ ៨លាននាក់ជារៀងរាល់ឆ្នាំនៅលើពិភពលោក ច្រើនជាងជំងឺរបេង មេរោគអេដស៍ និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា។ ក្នុងនោះ នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់ និង៣៣% នៃករណីស្លាប់ទាំងនេះ កើតឡើងក្នុងចំណោមអ្នកមានប្រាក់ចំណូលទាបបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)