សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ និង​សុខាភិបាល ជាកត្តាគន្លឹះបណ្តុះមូលធនមនុស្ស

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការអប់រំ និងសុខាភិបាលគឺជាគន្លឹះសម្រាប់ការពារ និង​ពង្រឹងជាតិមួយ ព្រោះជាកត្តាតែមួយគត់ដែលអាចធ្វើ​ឱ្យ​​ប្រជាពលរដ្ឋយើង មនុស្ស​របស់យើងការពារទឹកដី បង្កើតសមិទ្ធផលផ្សេងៗ ការថែទាំនូវវប្បធម៌ សាសនា និងអ្វីទាំងអស់។

សម្តេចធិបតីមានប្រសាសន៍ថា ប្រទេសជាតិមួយមានទឹកដី មានវប្បធម៌ ប៉ុន្តែត្រូវការមនុស្សជាគោល ដោយមនុស្ស​គឺជាអ្នកថែរក្សាទឹកដី ជាអ្នកការពារ និង​អភិវឌ្ឍទឹកដី, មនុស្ស​ជាអ្នក​បង្កើតនូវវប្បធម៌ មនុស្ស​គឺជាអ្នកថែរក្សាប្រពៃណី ដូច្នេះមនុស្ស​គឺជាកត្តាសំខាន់ដែលធ្វើ​ឱ្យ​ប្រទេសជាតិរីកចម្រើនទៅមុខ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា បើយើងនិយាយអំពីមនុស្ស យើង​និយាយអំពីកត្តា២ធំ ដែលយើងហៅថា មូលធនមនុស្ស គឺសុខភាព និង​សមត្ថភាព ហើយ​បើយើងនិយាយពីសុខភាព សមត្ថភាព យើងត្រូវនិយាយអំពីការអប់រំ និងសុខាភិបាល។

ដូច្នេះការអប់រំ និងសុខាភិបាលជាគន្លឹះសម្រាប់ការពារ និង​ពង្រឹងជាតិមួយ ព្រោះជាកត្តាតែមួយគត់ដែលអាចធ្វើ​ឱ្យ​​ប្រជាពលរដ្ឋយើង មនុស្ស​របស់យើងការពារទឹកដី បង្កើតសមិទ្ធផលផ្សេងៗ ថែទាំនូវវប្បធម៌ សាសនា និងអ្វីទាំងអស់។

គ្រូពេទ្យដើរតួនាទីសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺអាទិភាពទៅលើមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិព្រឹត្តិកម្ម និង​កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងភាពធន់, សម្តេចបញ្ជាក់ថា មូលធន​មនុស្ស​មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ, ហើយការលើក​កម្ពស់សុខភាព និងសុខមាលភាពប្រជាជន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ដែលរាជរដ្ឋាភិបាលបានផ្តោតលើសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយ​មានគោលដៅយុទ្ធសាស្រ្តផ្តោតទៅលើការកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើក​កម្ពស់សុខភាពបន្តពូជ សុខភាពទារក​ កុមារ និងមាតា។

ពាក់ព័ន្ធនឹងសុខាភិបាល សម្តេចធិបតីមានប្រសាសន៍ថា ការកសាងសុខភាពមនុស្សទាក់ទងផ្នែកសុខាភិបាល គឺផ្ដោតលើសេវា និងការផ្ដល់ឱ្យ ដើម្បីឈានទៅដល់ការបណ្ដុះធនធានមនុស្សដែលមានជំនាញ។ ក្នុងនោះ គ្រូពេទ្យត្រូវការបណ្ដុះបណ្ដាល ផ្ដល់សម្ភារៈ ផ្ដល់សិទ្ធិ និងការគាំទ្រដើម្បីបំពេញភារកិច្ច។

«ពេទ្យត្រូវមានជំនាញច្បាស់លាស់នៅក្នុងការសម្រេចចិត្ត ព្រោះជីវិតមនុស្សមិនអាចរង់ចាំបាន»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការបណ្ដុះបណ្ដាល ការអប់រំ ពុំមែនមាននៅតែនៅក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជន ត្រូវធានាគុណភាពដើម្បីធ្វើយ៉ាងណាឱ្យដំណើរការល្អ ។ សម្តេចធិបតីបន្តថា ការពង្រឹងវិស័យសុខភិបាល គឺទាមទារពង្រឹងមន្ទីរពេទ្យ គុណភាពពេទ្យគ្រប់ជាន់ថ្នាក់ ស្របនឹងការដាក់ចេញគោលនយោបាលក្នុងការពង្រីកសេវាសុខភិបាលគ្របដណ្ដប់ទៅជាសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីវិធានការគន្លឹះដើម្បីពង្រឹងវិស័យសុខាភិបាល ដោយមានគោលការណ៍ចំនួនបី រួមមាន ៖ ១. ពង្រឹងមូលដ្ឋានគ្រឹះគ្រូពេទ្យបង្អែក ស្រុក មណ្ឌលសុខភាព, ២. ពង្រឹង និងបង្កើនសមត្ថភាពពេទ្យគ្រប់ថ្នាក់ និង៣. បង្កើនភាពជាដៃគូជាមួយវិស័យឯកជន។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្វាគមន៍ទាំងពេទ្យរដ្ឋ និងពេទ្យឯកជន សហការគ្នាដើម្បីបម្រើប្រជាពលរដ្ឋតាមរយៈការគាំទ្រ ផ្ដល់សិទ្ធិ រួមគ្នាគិត រួមគ្នាធ្វើ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។