ករណី​សិស្ស​វាយតប់​គ្នា​ផ្ទួន​ៗ​ ​៖ ​ស្នងការ​ភ្នំពេញ​ព្រមាន​អនុវត្ត​ច្បាប់​ ​ខណៈ​អ្នក​តាមដាន​សង្គម​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម​

ករណី​សិស្ស ​និង​យុវជន​វាយតប់​គ្នា​ចំនួន​ពីរ​ករណី​ជាបន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ជំរុញ​ឱ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​ចេញ​ការ​ព្រមាន​ថា​ ​អ្នក​ប្រព្រឹត្ត​ខុស​ទាំងអស់​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​ ​ខណៈ​អ្នក​ជំនាញ​លើកឡើង​ថា​ ​បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ក្នុង​សង្គម​ និង​ទាមទារ​ឱ្យ​មាន​យុទ្ធនាការ​ជាតិ​ចុះ​អប់រំ​ដោយ​ផ្ទាល់​។​

​ឧត្ដមសេនីយ៍​ឯក ​ជួន​ ណារិន្ទ ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស ​យុវជន​ និង​អាណាព្យាបាល​ ​ឱ្យ​រួមគ្នា​លើកកម្ពស់​សីលធម៌​ ​និង​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម​ ក្រោយ​កើតមាន​ករណី​អាកប្បកិរិយា​មិន​សមរម្យ​របស់​ក្រុម​យុវជន​នៅ​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ឫស្សីកែវ​។

​លោក​បាន​អំពាវនាវ​ឱ្យ​ឪពុក​ម្តាយ​ចំណាយ​ពេល​អប់រំ ​និង​ណែនាំ​កូន​ៗ​ ​កុំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ដែល​បំផ្លាញ​អនាគត​របស់​ខ្លួន​ និង​ប៉ះពាល់​ដល់​សង្គម​។ ​ទន្ទឹម​នឹង​នេះ​ លោក​បាន​បញ្ជាក់​ថា​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ទាំង​ពីរ​ក្រុម​រួចរាល់​ហើយ​ ​ហើយ​នឹង​អនុវត្ត​នីតិវិធី​ច្បាប់​ដោយ​មិន​មាន​ការ​លើកលែង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌​ ​អប់រំ ​និង​ទេសចរណ៍​ ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​ប្រាប់​ ​AMS​ថា​ ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា ​ភាព​ទំនើង​ និង​អំពើ​អសីលធម៌​ ​គឺជា​សញ្ញា​បង្ហាញ​ថា​ ​សីលធម៌​ ​និង​គុណធម៌​របស់​មនុស្ស​មួយ​ចំនួន​កំពុង​ធ្លាក់​ចុះ​។​

​លោក​បាន​បញ្ជាក់​ថា​ ​ទោះបី​មាន​ច្បាប់​រដ្ឋ​ជា​គោល​ក៏ដោយ​ ​ក៏​ច្បាប់​មិន​អាច​គ្របដណ្ដប់​គ្រប់​បញ្ហា​បាន​ទាំងអស់​ដែរ​។ ​ដូច្នេះ​ ​ការ​បណ្ដុះ​សីលធម៌​ ​និង​គុណធម៌​ ​ត្រូវ​ចាប់ផ្ដើម​ពី​គ្រួសារ​ ​ដោយ​ឪពុក​ម្តាយ​ត្រូវ​អប់រំ​កូន​ៗ ​ខណៈ​សាលារៀន​ត្រូវ​ពង្រឹង​ការ​អប់រំ​ផ្នែក​សីលធម៌​ ​ហើយ​អាជ្ញាធរ​ និង​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ប្រកបដោយ​យុត្តិធម៌​ ​និង​តម្លាភាព​។

​អ្នកតាមដាន​សង្គម​រូប​នេះ​បាន​កត់សម្គាល់​ថា​ ​ទោះបីជា​អាជ្ញាធរ ​សារព័ត៌មាន​ និង​អ្នកជំនាញ ​បាន​អំពាវនាវ​ជាបន្តបន្ទាប់​ក៏ដោយ​ ​ក៏​បញ្ហា​ភាព​ទំនើង​ និង​អំពើ​ហិង្សា​នៅតែ​បន្ត​កើតមាន​។ ​តាម​ការ​យល់ឃើញ​របស់​លោក​ ​មូលហេតុ​គឺ​ដោយសារ​ការ​អនុវត្ត​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​។​

​លោក​មានប្រសាសន៍​ថា​ «​បើ​គ្រាន់តែ​អំពាវនាវ ​ឬ​ចេញ​សេចក្ដីណែនាំ​ ​ដោយ​គ្មាន​ការ​ចុះ​អនុវត្ត​ជាក់ស្ដែង​ទេ ​បញ្ហា​ភាព​ទំនើង​ និង​អំពើ​ហិង្សា​ក្នុង​ចំណោម​យុវជន​ ​នឹង​ពិបាក​ដោះស្រាយ​បាន​។ ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​មាន​យុទ្ធនាការ​ជាតិ​លើកកម្ពស់​សីលធម៌​ ​និង​គុណធម៌​ ​ចុះ​ដល់​គ្រួសារ​ សាលារៀន​ ​និង​សហគមន៍​ហើយ​»​។​

​លោក​បាន​ស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​ ​និង​ក្រសួង​ពាក់ព័ន្ធ​ ​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ ​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​ដោយ​ផ្ទាល់​នៅ​តាម​គ្រួសារ​ សាលារៀន​ ​និង​សហគមន៍​ ​ដើម្បី​លើកកម្ពស់​សីលធម៌​ ​និង​គុណធម៌​ ​កែប្រែ​ឥរិយាបថ​យុវជន​ និង​កាត់បន្ថយ​អំពើ​ហិង្សា​ក្នុង​សង្គម​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...