ឱកាសក្លាយជាយុវជនស្ម័គ្រចិត្ត និងប្រតិភូជំរំក្នុងកម្មវិធីជំរំយុវជនសាកលលើកទី៩

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត និងប្រតិភូជំរំចូលរួមក្នុងកម្មវិធីជំរំយុវជនជាសាកលលើកទី៩ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព» ដែលមានរយៈពេលចំនួន ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីជំរំយុវជនជាសាកល ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០១០ ដោយមានការគាំទ្រពីសំណាក់ធនាគារកាណាឌីយ៉ា។  សម្រាប់ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង នឹងរៀបចំកម្មវិធីជំរំយុវជនជាសាកលលើកទី៩ នាថ្ងៃទី១១ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ទី១. អភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឌីជីថល ឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥)។ ទី២. បណ្តុះបណ្តាលជំនាញ ការបង្កើតគំនិតថ្មី និងចាប់យកឱកាសការងារ និងអាជីពសមរម្យក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី៣. ផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញយុវជន បណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល ភាពជាអ្នកដឹកនាំ ទី៤. ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងទី៥. លើកកម្ពស់បំណិនជីវិតដល់យុវជនក្នុងយុគ្គសម័យបច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តម រស់ សុវាចា បន្ថែមថា ការកំណត់យកប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព» សម្រាប់កម្មវិធីជំរំយុវជនជាសាកលលើកទី៩ បង្ហាញនូវឱ្យឃើញនូវ៖

– សច្ចៈធម៌ប្រវត្តិសាស្រ្ត និងតថភាពសង្គម ជាការឈ្វេងយល់ដឹងអំពីគុណតម្លៃនៃសុខសន្តិភាព នៃឥស្សរជន និងយុវជនកម្ពុជាជំនាន់មុនដែលបានខិតខំស្វែងរក និងរក្សាបានដោយលំបាក អមដោយដំណើរដ៏យូរលង់។

– សុខសន្តិភាពជាកត្តាឈានមុខ ដោយហេតុថាមានសន្តិភាពទើបជាការបើកឱកាសឱ្យប្រទេសមានលទ្ធភាពគិតគូរដល់ការបណ្តុះបណ្តាលមូលធនមនុស្ស។

– ការទាញចំណាប់អារម្មណ៍ពីសាធារណៈជនឱ្យឃើញនូវការរីកចម្រើន និងការដើរទន្ទឹមគ្នារវាងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ និងការលូតលាស់នៃការអភិវឌ្ឍយុវជន។

– នៅក្នុងយុទ្ធសាស្រ្ត នៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីក្នុងការ បណ្តុះបណ្តាលចំណេះដឹង ជំនាញ បំណិន ដល់យុវជនឱ្យក្លាយជាមូលធនមនុស្សរបស់សង្គម និងមានអាជីពសមស្រប។

– ចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកំណត់យកខេត្តសៀមរាប ដែលត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសឧត្តរ»។

រូបភាពប្រតិភូយុវជនសាកលលើកទី៨

ជាលទ្ធផលរំពឹងទុក ក្រោយចូលរួមកម្មវិធីនេះ ឯកឧត្តម រស់ សុវាចា សង្ឃឹមថា យុវជនចូលរួមជាប្រតិភូជំរំ និងយុវជនស្ម័គ្រចិត្តនឹងមានការប្រែប្រួលឥរិយាបទ ការកើនឡើងនៃការគិតបែបវិជ្ជមាន និងអភិវឌ្ឍសមត្ថភាព និងបំណិនមួយចំនួន រួមមាន  បំណិនវិទ្យាសាស្រ្តច្នៃប្រឌិត ការបង្កើតគំនិតថ្មី និងសិល្បៈរចនាបទបែបឌីជីថល, បំណិនព័ត៌មានសង្គម ការផ្សព្វផ្សាយ និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានសង្គម, បំណិនជីវិត ភាពជាអ្នកដឹកនាំ ជំនាញទន់ និងការបង្កើតគម្រោងក្នុងសហគមន៍, បំណិនសិក្សាតាមប្រព័ន្ធឌីជីថល និងចំណេះដឹងក្នុងបរិបទឧស្សាហកម្ម ៤.០ និងបំណិនទំនាក់ទំនង បច្ចេកវិទ្យាទូរគមនាគមន៍ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងព័ត៌មាន។

យុវជនចំនួន ២៥០នាក់ មកពី ២៥ រាជធានី ខេត្ត ទូទាំងប្រទេសនឹងត្រូវជ្រើសរើសចូលរួមដោយឥតគិតថ្លៃតាមរយៈការដាក់ពាក្យ។ សម្រាប់លក្ខខណ្ឌនៃការចូលរួមជាប្រតិភូជំរំ បេក្ខជនទាំងពីរភេទត្រូវមានអាយុចន្លោះពី ១៨-២៥ឆ្នាំ និងមានសុខភាពល្អ, ត្រូវបំពេញពាក្យស្នើសុំចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់ (link), មានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយគណៈកម្មការ។ លើសពីនេះ មិនធ្លាប់ចូលរួមកម្មវិធីនេះពីមុនមក និងអនុវត្តតាមសេចក្ដីណែនាំ និងមានទំនួលខុសត្រូវខ្ពស់។ សម្រាប់យុវជនតាមខេត្ត ត្រូវបានលើកទឹកចិត្ត។

រូបភាពក្រុមយុវជនចូលរួមកម្មវិធីជំរំយុវជនជាសាកលលើកទី៨

បេក្ខជនដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីជំរំយុវជនជាសាកលលើកទី៩  អាចចុះឈ្មោះចូលរួមធ្វើជាយុវជនស្ម័គ្រចិត្តតាមតំណភ្ជាប់ bit.ly/3O3Ldm1 និងចុះឈ្មោះចូលរួមធ្វើជាប្រតិភូយុវជនតាមតំណភ្ជាប់ bit.ly/43VbYyO ចាប់ពីថ្ងៃនេះ រហូតដល់ផុតកំណត់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...