លោកស្រី ព្រហ្ម សុភា ជំនះ​ការរារាំងរបស់ឪពុកម្តាយមិន​ឱ្យ​រៀន​ឆ្ងាយពីផ្ទះ ព្រោះមើលឃើញ​ពី​តម្លៃ​នៃការ​សិក្សា

ភ្នំពេញ – ការសិក្សាពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ព្រោះតម្លៃនៃការសិក្សានឹងជំរុញឱ្យមនុស្សមានចំណេះដឹង និងជំនាញច្បាស់លាស់មួយសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែប្រសិនយុវជនមិនឱ្យតម្លៃការសិក្សា ឬបោះបង់ចោលការសិក្សា នោះ​នឹងនាំឱ្យមានកង្វះខាតធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមជាតិ។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោកស្រីបណ្ឌិត ព្រហ្ម សុភា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងសហស្ថាបនិកនៃ Elite Vigour ។

បើតាមប្រសាសន៍របស់លោកស្រីបណ្ឌិត ព្រហ្ម សុភា តាមរយៈការសិក្សាបានផ្ដល់ឱកាសដល់លោកស្រីជាច្រើន ជាពិសេសឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស ឱកាសការងារ ក៏ដូចជាទៅរស់នៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ។ លោកស្រីបណ្ឌិតបន្តថា ការសិក្សាពិតមានតម្លៃព្រោះចំណេះជំនាញធ្វើឱ្យលោកស្រីអាចចិញ្ចឹមខ្លួនឯងបានយ៉ាងងាយស្រួល។

លោកស្រីបណ្ឌិត ព្រហ្ម សុភា បានរៀបរាប់ពីរឿង​អតីតកាលរបស់លោកស្រីថា ក្រោយប្រឡងថ្នាក់ទី១២ចប់ ​លោកស្រី​បាន​ត្រៀមខ្លួនបន្តការសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែពេលនោះ ស្រាប់​តែបងប្រុសរបស់លោកស្រីដែលបានឡើងមករៀនមុនបាន​ប្រាប់ឪពុកម្ដាយលោកស្រី ដោយ​មិនឱ្យលោកស្រីឡើងមករៀនឆ្ងាយពីផ្ទះ ដោយសារតែខ្លាចគ្រោះថ្នាក់សម្រាប់ក្មេងស្រី។ ប៉ុន្តែពេលនោះ​លោកស្រីតស៊ូ​ជំនះនូវ​ការ​រារាំង​នេះ ដោយ​បានចោទសួរទៅកាន់បងប្រុសរបស់លោកស្រីវិញថា ប្រសិនជាមិនឱ្យលោកស្រីមករៀន តើអ្នកណាគេដែលធានាខុសត្រូវចិញ្ចឹមលោកស្រី?

ក្រោយពីទទួលបានការអនុញ្ញាតិពីឪពុកម្ដាយសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ លោកស្រីបណ្ឌិត ព្រហ្ម សុភា បាន​ចាប់យកជំនាញវិស្វករព័ត៌មានវិទ្យា ចាប់ពីឆ្នាំ២០០២ ដល់ ឆ្នាំ២០០៨។ ក្រោយពីរៀនចប់ជំនាញវិស្វករព័ត៌មានវិទ្យា លោកស្រីបណ្ឌិតក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិត​នៅ​ប្រទេសបារាំង និងថ្នាក់​បណ្ឌិតរហូតដល់ឆ្នាំ២០១៣។ ក្រោយពីរៀនចប់ លោកស្រី​ក៏មានឱកាសធ្វើការជាគ្រូបង្រៀន ក៏ដូចជាអ្នក​ស្រាវជ្រាវនៅប្រទេសបារាំង រយៈពេល២ឆ្នាំ។

នៅឆ្នាំ២០១៥ លោកស្រីក៏ទទួលបានឱកាសការងារមួយទៀត មកធ្វើការនៅប្រទេសម៉ាឡេស៊ី នៅវិទ្យាស្ថានជាតិស្រាវជ្រាវម៉ាឡេស៊ី ផ្នែកបច្ចេកវិទ្យា ICT ។ នៅឆ្នាំ២០១៩ លោក​ស្រី​ក៏ប្ដូរធ្វើការជាគ្រូបង្រៀននៅសាកលវិទ្យាល័យឯកជនមួយនៅប្រទេសម៉ាឡេស៊ី ដោយធ្វើជាគ្រូបង្រៀនផង និងគ្រប់គ្រងស្រាវជ្រាវថ្នាក់អនុបណ្ឌិត និងបណ្ឌិតផង។

ក្រោយ​មក​នៅឆ្នាំ២០២០ លោកស្រីក៏សម្រេចចិត្តត្រឡប់មកស្រុកខ្មែរវិញ បើ​ទោះបីជាមើលឃើញឱកាសការងារនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែលោកស្រីនៅតែមានអារម្មណ៍ថា ឬសគល់របស់ខ្លួនគឺនៅស្រុកខ្មែរ ទើបត្រឡប់មកស្រុកខ្មែរធ្វើការនៅក្រុមហ៊ុនឯកជនមួយរយៈពេលមួយឆ្នាំជាង ហើយ​បន្ទាប់​មក​ដោយមើលឃើញពីតម្រូវការបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត ព្រហ្ម សុភា ក៏សម្រេចចិត្តបើកក្រុមហ៊ុនខ្លួនឯងមួយមានឈ្មោះថា Elite Vigour ។

លោកស្រីបណ្ឌិត ព្រហ្ម សុភា សហស្ថាបនិកនៃ Elite Vigour

“ប្រសិនបើគ្មានឱកាសសិក្សាទេ នោះខ្ញុំក៏នឹងគ្មានឱកាសមកដល់ពេលនេះទេ”

លោកស្រីបណ្ឌិត ព្រហ្ម សុភា បន្ថែមថា ពាក្យមួយឃ្លាដែលលោកស្រីស្រឡាញ់ចូលចិត្តជាងគេគឺ “សត្វចាបទុំនៅលើមែកឈើ ច្រៀងផងរាំផង មិនមែនសត្វចាបទុកចិត្តមែកឈើទេ គឺសត្វចាបទុកចិត្តលើស្លាបខ្លួនឯង បើទោះជាមែកឈើនោះបាក់ ក៏សត្វចាបអាចជួយខ្លួនឯងដោយស្លាបបាន”។ ក្នុងន័យនេះ លោកស្រីថា ក្នុងនាមជាមនុស្ស ជាយុវជនមួយរូបយើងត្រូវរៀនពីសត្វចាប មានន័យថា យើងត្រូវបង្កើតស្លាបរបស់ខ្លួនឯងឱ្យបានមួយគូ តាមរយៈការរៀនឱ្យមានចំណេះ ជំនាញមួយយ៉ាងពិតប្រាកដ ដែលជំនាញនោះនឹងជួយទ្រទ្រង់យើងឱ្យជំនះគ្រប់ឧបសគ្គ គឺយើងអាចប្រើចំណេះជំនាញ ទ្រទ្រង់ការរស់នៅរបស់យើង។

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងសហស្ថាបនិកនៃ Elite Vigour ក៏បានប្រាប់ទៅសិស្សានុសិស្សដែលទើបប្រឡងថ្នាក់ទី១២ចប់ ជាពិសេសសិស្សស្រីដែលចង់បន្តការសិក្សា ប៉ុន្តែគ្រួសារមិនអនុញ្ញាតិ ដោយសារខ្លាចបញ្ហាឆ្ងាយពីផ្ទះ អ្វីដែលគួរធ្វើ ទី១. ពិភាក្សាជាមួយក្រុមគ្រួសារ ដោយបង្ហាញប្រាប់ទៅដល់ឪពុកម្ដាយឱ្យមានទំនុកចិត្ត តាមរយៈសកម្មភាព ការយកចិត្តទុកដាក់លើការសិក្សា និងមានភាពម្ចាស់ការលើខ្លួនឯង។ ទី២. មានសេរីភាពហិរញ្ញវត្ថុ សិស្សានុសស្សអាចធ្វើការបណ្ដើររៀនបណ្ដើរ ទើបចំណេញទាំងបទពិសោធន៍ និងទទួលបានថវិកាផ្គត់ផ្គង់ការសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...