លោក អ៉ីង វន្នី ចំណាយពេលជាង ៨ឆ្នាំ ចងក្រងសៀវភៅ “ជំនាញចិញ្ចឹមអប់រំកូន” ដើម្បីរួមចំណែកកសាងគ្រួសារខ្មែរ និងសង្គមស៊ីវិល័យសម័យថ្មី

ភ្នំពេញ — លោក អ៉ីង វន្នី អ្នកជំនាញខាងចិត្តសាស្ត្រ ការអប់រំកុមារតូច និងការបណ្តុះបណ្តាលឪពុកម្តាយ បានចំណាយពេលតស៊ូ និងស្រាវជ្រាវអស់រយៈពេលជាង ៨ឆ្នាំ ដើម្បីចងក្រង និង​បោះពុម្ពផ្សាយសៀវភៅមួយក្បាលដ៏មានតម្លៃសម្រាប់ឪពុកម្តាយ​គ្រប់រូប មានចំណងជើងថា “ជំនាញចិញ្ចឹមអប់រំកូន៖ ការវិនិយោគដែលមិនអាចកាត់ថ្លៃបាន” ។ គោលបំណងចម្បងនៃសៀវភៅនេះ គឺដើម្បីជំរុញការចិញ្ចឹមអប់រំកូនសម័យថ្មី និងរួមចំណែកកសាងគ្រួសារខ្មែរឱ្យមានសុភមង្គល និងសង្គមស៊ីវិល័យកម្ពុជាឱ្យកាន់តែរីកចម្រើន។

ហេតុអ្វីត្រូវរៀនជំនាញចិញ្ចឹមអប់រំកូន?

ក្នុងនាមជាឪពុកដែលមានកូនស្រី ២នាក់ និងមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យបណ្តុះបណ្តាលជំនាញទន់ លោក អ៉ីង វន្នី បានលើកឡើងថា ពាក្យ “ជំនាញ” ត្រូវបានរំលេចក្នុងចំណងជើងសៀវភៅនេះ ពីព្រោះឪពុកម្ដាយភាគច្រើនមិនបានគិតថា ការចិញ្ចឹមអប់រំកូនគឺជាជំនាញដែលត្រូវរៀននោះទេ ពោលគឺពួកគាត់គ្រាន់តែធ្វើតាមអ្វីដែលធ្លាប់ឃើញ ឬយល់ឃើញប៉ុណ្ណោះ។

លោក អ៉ីង វន្នី អ្នកនិពន្ធសៀវភៅ «ជំនាញចិញ្ចឹមអប់រំកូន»

លោក អ៉ីង វន្នី បានសង្កត់ធ្ងន់ថា «ប្រសិនបើឪពុកម្ដាយអត់រៀនពីជំនាញចិញ្ចឹមអប់រំកូន គឺអត់ចេះ បើអត់ចេះ ចិញ្ចឹមកូនអត់បានល្អទេ។ ហើយយើងមិនអាចពឹងផ្អែកលើសំណាង ឬចៃដន្យទៀតទេ យើងត្រូវតែមានប្រព័ន្ធរួម ពោលគឺជំនាញចិញ្ចឹមអប់រំកូនឱ្យបានត្រឹមត្រូវ»

ការមើលឃើញពីគម្លាតនៃការអប់រំកុមារតូចនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទស្សនៈវិស័យចង់ឃើញកុមារកម្ពុជាក្លាយជា «ទំពាំងដ៏ល្អ» នេះ បានជំរុញទឹកចិត្តលោក វន្នី សរសេរសៀវភៅនេះឡើង ហើយលោកជឿជាក់ថា ប្រសិនបើយើងមិនចង់ឃើញអ្នកជំនាន់ក្រោយពិបាកដូចយើង ការចិញ្ចឹមអប់រំកុមារតូច គឺសំខាន់បំផុត។

សៀវភៅកើតចេញពីបេះដូង និងបទពិសោធន៍

សៀវភៅ «ជំនាញចិញ្ចឹមអប់រំកូន» នេះមានកម្រាស់ ២៧០ទំព័រ ចែកចេញជា ១០ជំពូក និង ៤៨មេរៀន។ មេរៀនទាំងអស់​ក្នុងសៀវភៅនេះ ត្រូវ​បានបំប្លែងពីបទពិសោធន៍ដែលផ្អែកលើលក្ខណៈវិទ្យាសាស្រ្ត ឱ្យទៅជាភាសាដ៏សាមញ្ញបំផុតសម្រាប់ឪពុកម្ដាយ និងសាធារណជនទូទៅងាយយល់។

លោក អ៉ីង វន្នី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ដោយចាត់ទុកសៀវភៅនេះ មិនមែនជាសៀវភៅធម្មតានោះទេ ប៉ុន្តែជា «ផលិតផលបញ្ញា» ដែលកើតចេញពីបេះដូង បទពិសោធន៍ និងបេសកកម្មរបស់លោកក្នុងការកសាងគ្រួសារដោយសុភមង្គល និងជួយឱ្យកុមារមានបញ្ញាខាងអារម្មណ៍ និងគុណភាពនៃការគិតខ្ពស់។

ជំរុញការចិញ្ចឹមអប់រំកូនសម័យថ្មី

ពិន្ទុវិជ្ជមានពីអ្នកអាន

សៀវភៅ “ជំនាញចិញ្ចឹមអប់រំកូន” បានបោះពុម្ពផ្សាយ​ជាលើកដំបូង​កាលពីប៉ុន្មានខែមុននេះ ហើយទទួល​បាន​ការឆ្លើយតបជាវិជ្ជមានពីអ្នកអានដែលជាឪពុកម្ដាយភាគច្រើន។ ពួកគាត់លើកឡើងថា សៀវភៅនេះបានជួយកាត់បន្ថយស្រ្តេស ដោយបង្រៀនពួកគាត់ឱ្យក្លាយជា «ឪពុកម្ដាយធម្មតា» ដែលចេះបន្តរៀន មិនចាំបាច់ជាឪពុកម្ដាយល្អឥតខ្ចោះនោះទេ។ សៀវភៅនេះ ក៏​ជួយឪពុកម្ដាយឱ្យយល់ពីគោលដៅវែងឆ្ងាយ ក្នុងការអប់រំកូនឱ្យបានល្អ ដោយឈប់ប្រើវិធីសម្លុត ឬគំរាមកូន។

លោក អ៉ីង វន្នី រីករាយបំផុតនៅពេលឪពុកម្ដាយចាប់ផ្ដើមយល់ថា ការសម្លុតកូន ដើម្បីចង់ឱ្យកូនមានទំនុកចិត្ត ភាពក្លាហាន និងស្មោះត្រង់ គឺមិនមែនជាវិធីល្អនោះទេ។ ដូច្នេះ ឪពុកម្ដាយភាគច្រើនបានកែប្រែមកជាការរស់នៅធ្វើជាគំរូល្អសម្រាប់កូន គោរពកូន និងមិនកុហកកូនវិញ ទើបអាចជួយបណ្ដុះកូនឱ្យមានទំនុកចិត្ត ភាពក្លាហាន ស្មោះត្រង់ និងក្លាយជាធនធានមនុស្សល្អសម្រាប់សង្គម។

យ៉ាងណាក៏ដោយ លោក អ៉ីង វន្នី រំពឹងថា សៀវភៅ “ជំនាញចិញ្ចឹមអប់រំកូន” នឹងក្លាយជាមគ្គុទ្ទេសក៍ ដ៏មានប្រយោជន៍សម្រាប់សាធារណៈជនទូទៅ ជាពិសេស អ្នកដែលត្រៀមយកគ្រួសារ និងមានកូន, ឪពុកម្ដាយថ្មីថ្មោង ឬយូរឆ្នាំ, គ្រូបង្រៀន និងអ្នកថែទាំកុមារ។ លោកក៏សង្ឃឹមដែរថា សៀវភៅនេះ ក៏នឹងទៅដល់ដៃមនុស្សគ្រប់រូប ទាំងសៀវភៅធម្មតា និងសៀវភៅសំឡេង ដើម្បីឱ្យពួកគាត់អាចបន្ថែមជំនាញចិញ្ចឹមអប់រំកូន យល់ពីចិត្តសាស្រ្តកុមារ និងការអប់រំកូនដោយសេចក្ដីស្រឡាញ់ ដើម្បីកសាងមនុស្សជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋដ៏មានគុណភាពសម្រាប់សង្គមជាតិ និងពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...