ក្រសួងការងារដាក់ឱ្យដំណើរ​ការ​ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់​ការ​សិក្សា​ពីមុន ពីចម្ងាយ

ភ្នំពេញ – អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៣ បានប្រកាសដាក់​ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សា​ពីមុន ពីចម្ងាយ សម្រាប់ការ​វាយ​តម្លៃ​ផ្អែក​លើសមត្ថភាព និង​ផ្តល់គុណវុឌ្ឍិជាតិកម្ពុជា (National E-RPL Platform) ដើម្បីបង្កភាពងាយស្រួលទៅលើប្រព័ន្ធដែលមានស្រាប់ តាមរយៈការពង្រីកដំណើរការវាយតម្លៃឱ្យកាន់តែកៀកទៅនឹងកម្មករ និងពលករដែលមានជំនាញ។

ពិធីប្រកាសដាក់​ឱ្យដំណើរការប្រព័ន្ធជាតិវាយតម្លៃនេះ ធ្វើ​ឡើង​ក្រោមវត្តមាន ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី GWYNETH WONG នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា។

ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតប្រព័ន្ធជាតិវាយតម្លៃនេះ ដើម្បីជួយដល់សិស្សានុសិស្ស និស្សិត កម្មករ និងពលករ ដែលទទួលបានជំនាញ ពីការអប់រំបណ្តុះបណ្តាលក្រៅប្រព័ន្ធ និងមិនផ្លូវការ អាចមានឱកាសមកទទួលការវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន ដើម្បីទទួលបាន វិញ្ញាបនបត្រគុណវុឌ្ឍិជាតិ ឬវិញ្ញាបនបត្រសមត្ថភាព ឬលិខិតបញ្ជាក់សមត្ថភាព ដែលអាច យកទៅប្រើប្រាស់ ក្នុងការស្វែងរកការងារ បង្កើនប្រាក់បៀវត្ស និងជាពិសេសអាចបន្ត ការអប់រំបណ្តុះបណ្តាល កម្រិតខ្ពស់បន្តបន្ទាប់ នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន សមាគម- អង្គការមិនមែនរដ្ឋាភិបាល ដែលនេះជាការចូលរួមចំណែក ក្នុងដំណើរការសិក្សា ពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋ កម្ពុជា។ ប្រព័ន្ធថ្មីនេះ ក៏អាចផ្តល់ដំណឹង អំពីការជ្រើសរើសបេក្ខជនប្រឡង ឬបេក្ខជន អាចចុះឈ្មោះ ស្នើសុំប្រឡងដោយខ្លួនឯង ព្រមទាំងអាចវាយតម្លៃសមត្ថភាព ផ្ទាល់ខ្លួន (ស្វ័យវាយតម្លៃ) ជាមុន ធៀបនឹងតម្រូវការសមត្ថភាពក្នុងស្តង់ដាជាតិ សមត្ថភាព ដើម្បីបញ្ជាក់ថា ខ្លួនពិតជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការវាយតម្លៃនេះ។

លោកស្រី GWYNETH WONG នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញយុវជនគឺចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានៃកង្វះខាតក្នុងការទទួលបានជំនាញពាក់ព័ន្ធប្រកបដោយគុណភាព និងការងារសមរម្យរបស់យុវជនងាយរងគ្រោះ និងបោះបង់ការសិក្សា ជាពិសេស ក្មេងស្រី និងស្ត្រីវ័យក្មេងមកពីគ្រួសារក្រីក្រ ឬ មានពិការភាព ឬ មានហានិភ័យនៃការរៀបការនៅវ័យក្មេង ដែលពួកគេទាំងនោះមិនអាចបន្តការអប់រំមូលដ្ឋានរបស់ខ្លួន។

គួរ​ជំរាបជូនថា គិតក្នុងរយៈពេលជាង ២ឆ្នាំ កន្លងមកនេះ ក្រសួងការងារ បានដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធជាតិធំៗចំនួន២ តាមបែបឌីជីថល ទី១.គឺប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបចេ្ចសទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ និងទី២.គឺប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ ការសិក្សាពីមុនពីចម្ងាយ សម្រាប់ការវាយតម្លៃ ផ្អែកលើសមត្ថភាព និងផ្តល់គុណវឌ្ឍិជាតិកម្ពុជា នាពេលនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...