វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ៖ ក្រសួងសុខាភិបាលកំពុង​បង្កើនការព្យាបាលកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល បានដាក់ចេញនៅយុទ្ធសាស្រ្ត អនុវត្តកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក និងកង្វះអាហារូបត្ថម្ភ ដែលបានដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្ត ដែលជាគោលដៅអទិភាពមួយក្នុងចំណោម គោលដៅអទិភាពទាំងបួននៃវិស័យសុខាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវ​សុខភាពបន្តពូជ និងការកាត់បន្ថយអត្រាស្លាប់ទារក កុមារ ក៏ដូចជាបង្កើនអត្រាគ្របដណ្តប់ ការទទួលបាននូវ​សេវាអាហារូបត្ថម្ភ ក្នុងការកាត់បន្ថយបញ្ហាកង្វះថាមពល ប្រូតេអ៊ីន និងកង្វះសារធាតុ ក្នុងចំណោមស្រ្តី និងកុមារអាយុក្រោម៥ឆ្នាំ។

វេជ្ជបណ្ឌិត សោភ័ណនារី បន្ថែមថា ទោះកម្ពុជាបានសម្រេចវឌ្ឍនភាពជាច្រើនក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារក៏ដោយ តែបើក្រឡេកមើលបញ្ហាកង្វះអាហាររូបត្ថមនៅកម្ពុជា គឺស្ថិតក្នុងការព្រួយបារម្ភ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូអភិវឌ្ឍទាំងអស់គ្នាផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តថា ​ចាប់ពីឆ្នាំ២០១១ ក្រសួងសុខាភិបាល បានព្យាបាលកុមារកង្វះអាហាររូបត្ថម្ភ ស្រួចស្រាលធ្ងន់ធ្ងរ ចំនួនប្រហែល ៥ម៉ឺននាក់តាមរយៈសេវាព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យនានា ដោយបានកសាងសមត្ថភាពមន្រ្តីសុខាភិបាល ក្នុងការស្រាវជ្រាវកុមារស្គមស្គាំង ក៏ដូចជាធ្វើការព្យាបាល និងថែទាំកុមារទាំងនោះ។ ចាប់តាំងពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដាក់បន្ថែមថវិកាជាតិសម្រាប់ទិញអាហារព្យាបាលដល់កុមារកង្វះអាហាររូបត្ថម្ភស្រួចស្រាល់ ធ្ងន់ធ្ងរ រួមជាមួយកិច្ចសហការណ៍គ្នាជាមួយអង្គការយូនីសេហ្វក្នុងការជួយគាំទ្រនូវ​កញ្ចប់ថវិកាមួយនេះ។ តាមការប៉ានប្រមាណកម្ពុជាមានបញ្ហាកង្វះអាហាររូបត្ថម្ភប្រមាណ ៦ម៉ឺននាក់ ហើយនៅក្នុងចំណោមនោះ មានប្រមាណតែ១០ភាគរយប៉ុណ្ណោះដែលទទួលបានការព្យាបាល ។

“អ៊ីចឹងយើងឃើញថា យើងនៅមានគម្លាតជាច្រើនតទៅទៀតដែលត្រូវការយកចិត្តទុកដាក់ និងធ្វើការថែទាំព្យាបាល ក៏ដូចជាស្វែងរកកុមារកង្វះអាហាររូបត្ថម្ភនោះឱ្យទាន់ពេលវេលា”

– លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី

បើតាម​លោកជំទាវវេជ្ជបណ្ឌិត បច្ចុប្បន្នថវិកា របស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍសម្រាប់​ការ​ព្យាបាលកុមារដែលមានការកង្វះអាហាររូបត្ថម្ភ ស្រួចស្រាលធ្ងន់ធ្ងរបានប្រហែលតែ១០ភាគរយប៉ុណ្ណោះ ដែលវានៅពុំទាន់អាចសម្រេចបានពេញលេញនូវគោលដៅក្នុងការព្យាបាលកុមារកង្វះអាហាររូបម្ភស្រួចស្រាល់ ធ្ងន់ធ្ងរប្រមាណ២.៥០០០ នាក់ ជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ២០២០នៅឡើយ។

យ៉ាងណាក៏ដោយ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា អង្គការ​ហេឡែន ខេ​ល​ល័​រ អន្តរជាតិ ​គាំទ្រ​ដោយ​ក្រសួងសុខាភិបាល បានចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ព្យាបាល​ និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ​៣​ គឺខេត្តតាកែវ សៀមរាប និង​កំពង់ឆ្នាំង ដោយមាន​រយៈពេល​ប្រាំ​ឆ្នាំ​ចាប់ពីឆ្នាំ២០២៣ រហូត​ដល់ឆ្នាំ​២០២៧ ហើយ​តាមរយៈ​ការដាក់​ដំណើរការ​គម្រោង​ខាងលើនេះ គេ​រំពឹងថា នឹង​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ​កម្ពុជា នាំ​ពួកគេ​ឱ្យមាន​សុខភាព​ល្អ មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ មាន​ IQ ខ្ពស់ និង​ជួយ​កាត់បន្ថយ​អត្រា​មរណៈភាព​កុមារ​កម្ពុជា​ថែមទៀត​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...