ក្រសួងអប់រំ បន្តកំណត់សាលាគោលដៅចំនួន ៣៦៦ ដើម្បីជាប់ជាស្តង់ដាសាលាគំរូសម្រាប់ឆ្នាំ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា បានបន្តកំណត់សាលាគោលដៅចំនួន៣៦៦ ដើម្បីវាយតម្លៃជាប់ស្តង់ដាសាលាគំរូចំនួន ១៣០សាលារៀនថែមទៀត សម្រាប់សន្និបាតអប់រំ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ ក្នុងនោះ សាលាមត្តេយ្យសិក្សាចំនួន៣៩, សាលាបឋមសិក្សាចំនួន ១៧៥ និងសាលាមធ្យមសិក្សាចំនួន ១៥២។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​យុវជន​ និងកីឡា មានប្រសាសន៍ថា ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដាសាលាគំរូទាំងបីកម្រិត ក្រសួងបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ, ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ, បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត, ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។ ក្រសួងក៏បានអភិវឌ្ឍឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាពផងដែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងកំពុងពិនិត្យវាយតម្លៃគ្រឹះស្ថានសាធារណៈកម្រិតមត្តេយសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដោយផ្តោតលើស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ, ស្តង់ដាសាលាបឋមសិក្សាគំរូ និងស្តង់ដាសាលាមធ្យសិក្សាគំរូ។ លោកជំទាវបន្តថា ទិសដៅសំខាន់នៃការរៀបចំស្តង់ដានេះ គឺដើម្បីជំរុញឱ្យគុណភាពអប់រំឱ្យ​មានភាពប្រសើរឡើង ពិសេសលទ្ធផលសិក្សារបស់សិស្សានុសិស្សមានភាពប្រសើរឡើង។ ហើយបច្ចុប្បន្ន ក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសគាំទ្រគ្រប់ផ្នែក និងសហការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យសាលាទាំងអស់បង្កើនគុណភាពនៃការអប់រំ។

ជាមួយគ្នានេះ ក្រសួងអប់រំ បាននិងកំពុងអនុវត្តស្តង់ដាសាលារៀនគំរូ ដោយជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន ៥ រួមមាន ស្តង់ដាទី១. លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២. ការបង្រៀននិងរៀន, ស្តង់ដាទី៣. ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន។

លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ

សាលាបឋមសិក្សាស្វាយជ្រំ ស្ថិត​ក្នុង​ខេត្តស្វាយរៀង គឺជា​សាលា​រៀន​ដែល​បានជាប់ជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កាលពីឆ្នាំ២០២៣។ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ មានប្រសាសន៍ថា ឆន្ទៈធ្វើជាអ្នកដឹកនាំសាលារៀនឱ្យមានការផ្លាស់ប្ដូរ គឺជាការតាំងចិត្ត និងជាផ្នត់គំនិតពីដំបូងរបស់សាលាចង់សម្រេចឱ្យបាន។

“នៅពេលដែលខ្ញុំធ្វើជាគ្រូបង្រៀន ខ្ញុំត្រូវតែធ្វើជាគ្រូបង្រៀនល្អម្នាក់ ហើយនៅពេលដែលខ្ញុំបានក្លាយជានាយកសាលា ក៏ខ្ញុំត្រូវតែធ្វើជានាយកសាលាល្អម្នាក់ផងដែរ”

នាយកសាលាបឋមសិក្សាស្វាយជ្រំ បន្ថែមថា នៅពេលចាប់ផ្ដើមធ្វើកិច្ចការដឹកនាំសាលារៀនឱ្យមានការកែប្រែល្អប្រសើរ ក៏មានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងអប់រំ ឱ្យមានការប្រឡងប្រជែងជាសាលារៀនស្អាត, សាលាមេត្រីបរិស្ថាន, ប្រឡងនាយកសាលាល្អ និងជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ។ លោក ចាន់ សំអន បន្តថា ការដែលថ្នាក់ដឹកនាំសាលាបានគិតទុកជាមុន និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលទៅលើវិស័យអប់រំ ធ្វើឱ្យសាលារបស់លោកបានផ្លាស់ប្ដូរមុខមាត់ ក៏ដូចជាបានចូលរួមប្រកួតប្រជែងរហូតទទួលបានជោគជ័យ។

គួរ​ជំរាបជូនថា កាលពីឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើ​ការ​វាយតម្លៃ និងទទួលស្គាល់សាលាគំរូចំនួន ១២០ ក្នុងនោះមត្តេយ្យសិក្សាចំនួន១០, បឋមសិក្សាចំនួន ៤០, អនុវិទ្យាល័យចំនួន ១៥ និងវិទ្យាល័យ ៥៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *