ក្រសួងមុខងារសាធារណៈ ៖ គ្រូបង្រៀនជាប់កិច្ចសន្យាកម្រិតបឋមសិក្សា នឹងមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌ នៅពេលបំពេញគ្រប់លក្ខខណ្ឌ

ក្រសួងមុខងារសាធារណៈ តាមរយៈបណ្តាញសង្គម​នៅថ្ងៃនេះ (២៧ កុម្ភៈ) បានប្រកាសថា គ្រូបង្រៀនជាប់កិច្ចសន្យាកម្រិតបឋមសិក្សា នឹងមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌ នៅពេលបំពេញគ្រប់លក្ខខណ្ឌ។ ការ​ប្រកាស​នេះ គឺតបតាម​ការ​ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបិទ​សន្និបាត​បូកសរុបការងារអប់រំ យុវជន និងកីឡា កាលពីថ្ងៃពុធ (២៦ កុម្ភៈ) សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាដល់ ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងមុខងារសាធារណៈ គិតគូរឡើងវិញ ចំពោះរយៈពេលនៃការបង្រៀនរបស់គ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋាន បានចូលគ្រូក្របខណ្ឌ ដោយពិនិត្យមើលផ្ទាល់ទៅលើគុណវុឌ្ឍរបស់គ្រូបង្រៀន ហើយមិនត្រូវទុករយៈពេលបង្រៀនស្ម័គ្រចិត្តយូរឆ្នាំពេកនោះទេ។ សម្រាប់លោកគ្រូអ្នកគ្រូកម្រិតបឋមសិក្សា ជាប់កិច្ចសន្យា ដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ ពួកគាត់អាចនឹងរៀបចំបណ្តុះបណ្តាលក្នុងវគ្គជំនាញ ឬវគ្គបច្ចេកទេស ២ឆ្នាំ ឬ១៨ខែ ដើម្បីអាចពិនិត្យរៀបចំបញ្ចូលជាក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិជូនតែម្តង។

ការប្រឡងជ្រើសរើសគ្រូបង្រៀននាពេលកន្លងមក

បន្ថែមពីនេះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកំណត់ឱ្យមានការកែសម្រួលរយៈពេល ក្នុងការធ្វើកិច្ចសន្យា ជាមួយគ្រូកិច្ចសន្យាថ្នាក់បឋមសិក្សា ដោយកែសម្រួលពី ១ឆ្នាំម្តង ទៅ២ឆ្នាំម្តង។ លោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ អាចពិនិត្យបន្តការបង្រៀន ក្នុងរូបភាពជាគ្រូបង្រៀនជាប់កិច្ចសន្យា។ ករណីនេះ ត្រូវតែជាការ បំពេញកន្លែងដែលខ្វះ ដោយឈរលើកម្លាំងនៃសុខភាព និងឆន្ទៈ នៃការចូលរួមរបស់លោកគ្រូអ្នកគ្រូផ្ទាល់។

ទន្ទឹមនេះ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក្ដាប់ឱ្យបានទិន្នន័យរបស់គ្រូបង្រៀនតាំងពីលើរហូតដល់ក្រោម ដើម្បីអាចដឹងបានថា ក្នុងចំណោមសាលាជាង ១ម៉ឺនទីតាំង តើទីតាំងណាដែលមានការខ្វះខាតគ្រូបង្រៀន និងដើម្បីពិនិត្យលើលក្ខខណ្ឌឱ្យបានច្បាស់លាស់ និងតឹងរឹង សម្រាប់លោកគ្រូ អ្នកគ្រូ ដែលចង់ផ្លាស់ប្តូរទីកន្លែងបង្រៀន។

គ្រូបង្រៀន

គួររម្លឹកថា នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន អង្គភាពពាក់ព័ន្ធដទៃទៀត រៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» សរុបចំនួន ២០៨៨នាក់ ដើម្បីបម្រើការងារនៅតាមសាលារៀនដែលមានតម្រូវការនៅទូទាំងប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *