ឯកឧត្តម សាយ សំអាល់ ៖ និទ្ទេស A គ្រាន់តែជាជោគជ័យ​ជំហានទី១ក្នុងជីវិត​ប៉ុណ្ណោះ ជំហានបន្ត​បន្ទាប់យុវជន​ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យ​រឹងមាំ ដើម្បី​ទទួលបានជោគជ័យថ្មីៗក្នុងជីវិត

ក្នុង​ឱកាស​ជួបសំណេះសំណាលជាមួយ​សិស្ស​ជ័យលាភី​និទ្ទេស A របស់ខេត្តព្រះសីហនុ ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម សាយ​ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជា​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះសីហនុ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការសិក្សារបស់សិស្សប្រឡងជាប់ជ័យលាភីនិទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​បញ្ជាក់ថា នេះគឺជាជោគជ័យមួយនៅក្នុងជីវិតសិក្សារបស់សិស្សានុសិស្ស ហើយនេះជាជោគជ័យមួយដែលឪពុកម្ដាយអាណាព្យាបាលសិស្សនិងលោកគ្រូអ្នកគ្រូមានមោទនភាពបំផុត។ តែយ៉ាងណានេះគ្រាន់តែជាជោគជ័យជំហានទីមួយក្នុងជីវិតប៉ុណ្ណោះ ហើយ​ជំហានបន្តបន្ទាប់ទៀតគឺត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យ​បានរឹងមាំ ហើយភាពរឹងមាំនេះនឹងអាចជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ ឈានទៅ​ទទួលបានជោគជ័យថ្មីៗក្នុងជីវិត​បន្ត​ទៀត។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី មានចក្ខុវិស័យចង់ប្រែក្លាយកម្ពុជាឱ្យ​ទៅជាអារ្យប្រទេសមួយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៥០ ដែលគោលដៅនេះនឹងអាចសម្រេចទៅបានលុះត្រាតែកម្ពុជារក្សាបាននូវសុខសន្តិភាពនិងសម្បូរធនធានមនុស្សប្រកបដោយគុណភាពនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះសីហនុ ក៏​បានធ្វើការណែនាំដល់សិស្សជ័យលាភីឱ្យជ្រើសរើសមុខវិជ្ជាសិក្សា​បន្ត​ដែលខ្លួនពេញចិត្ត ពិសេសមុខវិជ្ជាដែលយកមកអភិវឌ្ឍខេត្តព្រះសីហនុ ដោយ​ត្រូវចេះចាប់យកឱកាស ព្រោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាខេត្តដែលមានសក្តានុពលផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលជាចក្ខុវិស័យក្នុងការដឹកនាំអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេចជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានឱ្យ​ដឹងថា នៅក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤កន្លងមកនេះ នៅទូទាំងខេត្តព្រះសីហនុមានបេក្ខជនដាក់ពាក្យប្រឡងសរុប១៩០២នាក់ ស្រី៩៨៣នាក់ក្នុងនោះបានប្រឡងជាប់ចំនួន១៥៩៧នាក់ស្មើនឹង៨៣,៩៦%។ សិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន ៤៥នាក់ ស្រី ២៤នាក់, និទ្ទេស B មានចំនួន ១៨៦នាក់ ស្រី១១៥នាក់, និទ្ទេស C មាន ៣២៩នាក់ ស្រី២១០នាក់, និទ្ទេស D មាន ៥១៦នាក់ ស្រី២៧៥នាក់ និងនិទ្ទេស E មាន៥២១នាក់ ស្រី២៤៩នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *