រដ្ឋមន្រ្តីសុខាភិបាល ៖ ការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កាត់បន្ថយចំណាយប្រាក់គ្រួសារលើសុខភាព

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ការ​បង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព។

ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក កាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។

បើតាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បង ៤រួមគ្នា គឺ របបអាហារដែលគ្មានសុខុមាលភាព, ការប្រើប្រាស់ថ្នាំជក់, កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបានផ្តល់ជាអនុសាសន៍ ក្នុងការជៀសវាងបានពីជំងឺ និងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ រួមមាន បន្តផលិតសារ និងសម្ភារអប់រំសុខភាពទៅតាមប្រធានបទផ្សេងៗ ដូចជាតិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលអនឡាញ។ បង្កើត និងអនុវត្ត ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច (EMR) ដើម្បីគ្រប់គ្រងនិងតាមដានករណីជំងឺមិនឆ្លង និងធ្វើការវិភាគទិន្នន័យរួមផ្សំជាមួយការសិក្សាស្រាវជ្រាវ សម្រាប់រៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត បង្ការជំងឺមិនឆ្លង។

ជាមួយគ្នានេះ បន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព ព្រមទាំងជំរុញការចូលរួមប្រកបដោយការទទួលខុសត្រូវពីបុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង ជំងឺឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ លើសពីនេះ បន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធនានា ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេស ធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំ។

បើតាមរបាយការណ៍ សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត បានបង្ហាញថា ជំងឺមិនឆ្លង គឺជាជំងឺនាំមុខគេ នៃការស្លាប់ និងពិការភាពនៅកម្ពុជា។ ការស្លាប់មុនអាយុបណ្តាលពីជំងឺមិនឆ្លងមានអត្រា ២៣% ក្នុងចំណោមប្រជាជនអាយុពី ៣០-៧០ឆ្នាំ ដែលបានស្លាប់ដោយជំងឺណាមួយ ក្នុងចំណោម ជំងឺមិនឆ្លងចម្បង ៤ គឺ ជំងឺបេះដូងសសៃឈាម-ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ៨០% នៃជំងឺមិនឆ្លង បណ្តាលមកពីកត្តាហានិភ័យរួម ហើយដែលអាចបង្ការបាន ដូចជា របបអាហារមិនសមស្រប កង្វះការហាត់ប្រាណ ការប្រើប្រាស់ថ្នាំជក់ និងការប្រើប្រាស់ គ្រឿងស្រវឹង។

យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក(WHO) រដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ លើការថែទាំសុខភាព និងសុខុមាលភាពដោយសារជំងឺមិនឆ្លង ប្រមាណ៨៤លានដុល្លា ដោយគេប៉ានស្មានប្រហែលស្មើនឹង ១,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹង ៦,៦ភាគរយ នៃផលទុនជាតិសរុប(GDP) ដែលទាំងនេះបណ្តាលមកពីអវត្តមាន និងការថយចុះសមត្ថភាពការងារ និងមរណៈភាពមុនអាយុកាលក្នុងចំណោមប្រជាជនស្ថិតនៅក្នុងវ័យបំពេញការងារដោយផលិតភាពខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *