GGTC៖ ផលិតកម្មថ្នាំជក់នៅលើពិភពលោកបានបំផ្លាញព្រៃឈើប្រមាណ ៥ភាគរយនៃព្រៃឈើដែលបាត់បង់សរុប

ភ្នំពេញ- យោងតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ពិភពលោក (GGTC) បានឱ្យដឹងថា ផលិតកម្មថ្នាំជក់នៅលើពិភពលោកបានបំផ្លាញព្រៃឈើប្រមាណ ៥ភាគរយ នៃព្រៃឈើដែលបាត់បង់សរុប។ ទន្ទឹមគ្នានេះ ផ្ទៃដីប្រមាណ ៣,៥ លានហិកតា ត្រូវបានបំផ្លាញ សម្រាប់ការដាំដុះថ្នាំជក់ជារៀងរាល់ឆ្នាំ ហើយការដាំថ្នាំជក់ រួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ ក្នុងនោះ ដើមឈើប្រមាណ៦០០លានដើមត្រូវបានកាប់បំផ្លាញដើម្បីផលិតបារីជារៀងរាល់ឆ្នាំ ។

ប្រភពដដែលបានឱ្យដឹងថា ផលិតកម្មថ្នាំជក់ផ្ដល់ផលប៉ះពាល់ដោយបង្កើតជាកាកសំណល់រឹងប្រមាណជា២៥លានតោន ទឹកកខ្វក់ប្រមាណ៥៥លានម៉ែត្រគូប និងបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ៨៤លានតោនចូលទៅក្នុងបរិយាកាស ។ ម៉្យាងវិញទៀត ប្រេងឥន្ធនៈប្រមាណ ២១ពាន់លានលីត្រត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការដុតសម្ងួតផលិតថ្នាំជក់។

ប្រសិនបើការប្រើប្រាស់ផលិតផលថ្នាំជក់ថយចុះ នឹងនាំឱ្យការផលិតថ្នាំជក់ដែលបញ្ចេញកាបូនឌីអុកស៊ីត (CO2) ៨០លានតោនទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ នឹងថយចុះដូចគ្នា ដែលសារធាតុគីមីនេះហើយ គឺជាឧស្ម័នផ្ទះកញ្ចក់ដែលរួមចំណែកដល់ការបង្កើនសីតុណ្ហភាពលើផ្ទៃផែនដី ។

បើតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់បង្កជាជំងឺសំខាន់ៗដូចជា ដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជាពិសេសគឺជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ ក្នុងនោះ ប្រជាជនកម្ពុជាប្រមាណ១៥០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ និងប្រមាណ ៨លាននាក់/ឆ្នាំ លើពិភពលោក ក្នុងនោះ ១លានអ្នកជាអ្នកស្រូបផ្សែងពីគេ។

ទោះជាយ៉ាងនេះក្ដី ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ផលិតភាពសេដ្ឋកិច្ច ដូចជា ស្លាប់មុនអាយុកំណត់ ផលិតភាពការងារថយចុះ សម្រាកជក់បារី អវត្តមានការងារ។ល។ លើសពីនេះ ចំណាយព្យាបាលជំងឺដែលបង្កដោយការប្រើប្រាស់ផលិតផលថ្នាំជក់គិតជាទឹកប្រាក់ ជារៀងរាល់ឆ្នាំ សម្រាប់​កម្ពុជាវិញ​ខាតបង់ប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៣% នៃ GDP សរុប។

ចំពោះដំណោះស្រាយកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីថ្នាំជក់ បើយោងតាមអង្គការសុខភាពពិភពលោក ដំណោះស្រាយ​ទាំងនោះរួមមាន ១-ដំឡើងពន្ធលើផលិតផលថ្នាំជក់, ២-ពង្រឹងការហាមជក់បារីនៅកន្លែងធ្វើការ និង កន្លែងសាធារណៈ, ៣- ដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់, ៤-ហាមឃាត់ការផ្សាយពាណិជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់ និង ៥- យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ក្នុងនោះ ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងចំណោមវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥។

គួរជម្រាបជូនថា ទិវាពិភពលោកគ្មានថ្នាំជក់ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ។ ដោយឡែកទិវា ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២២នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ថ្នាំជក់គំរាមកំហែងដល់បរិស្ថាន”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...