គ្រូបង្រៀនល្អ ភាសាខ្មែរ និងគណិតវិទ្យា​ ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គ្រូបង្រៀនថ្នាក់បឋមសិក្សា​ចំនួនពីររូប ក្នុងខេត្តសៀមរាប និងបាត់ដំបង បានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ជាគ្រូបង្រៀនល្អ ភាសាខ្មែរនិងគណិតវិទ្យា​ ថ្នាក់ទី១ ទី២ ទី៣ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន។

ក្នុងនោះ​ចំណាត់ថ្នាក់លេខ១ គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី២ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន បានទៅលើ​លោកគ្រូ ដា មុនីរ័ត្ន ជាគ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប​ និងចំណាត់ថ្នាក់លេខ១ គ្រូបង្រៀនល្អ គណិតវិទ្យា ថ្នាក់ទី១ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន បានទៅលើ អ្នកគ្រូ តាន់ ចរិយា គ្រូបង្រៀននៃសាលាបឋមសិក្សាបោះពោធិ៍ ខេត្តបាត់ដំបង។

លោក ដា មុនីរ័ត្ន គ្រូបង្រៀននៅសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប

លោកគ្រូ ដា មុនីរ័ត្ន ម្ចាស់ជ័យលាភីគ្រូបង្រៀនល្អភាសាខ្មែរ មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យលោកគ្រូជាប់ជាគ្រូបង្រៀនល្អ ភាសាខ្មែរ គឺផ្ដោតសំខាន់លើគ្រូមានចំណេះដឹងជ្រៅជ្រះ មានជំនាញបង្រៀន និងមានសមត្ថភាពបង្រៀនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ កត្តា​សំខាន់​មួយ​ទៀតដែរ​នោះ គឺមានការជំរុញលើកទឹកចិត្តពីគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូរួមអាជីព ព្រមទាំងមានការគាំទ្រពីសំណាក់មាតាបិតា និងសហគមន៍។ ជាពិសេស លទ្ធផលសិក្សាល្អរបស់សិស្សានុសិស្ស។

គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាមុខនាគ រូបនេះបន្ថែមថា ដើម្បីអាចក្លាយជាគ្រូបង្រៀនល្អ ភាសាខ្មែរបាន គ្រូបង្រៀនត្រូវបង្រៀនដោយអនុវត្តតាមកញ្ចប់អំណានកម្រិតថ្នាក់ដំបូងរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាព, ប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្រៀន និងមានសិល្បៈក្នុងការបង្រៀន ដើម្បីអាចទាក់ទាញចិត្តកុមារឱ្យចូលរួមរៀនដោយក្ដីរីករាយ។ ទន្ទឹមគ្នានេះ ត្រូវចេះប្រើសម្ភារៈដែលជាវត្ថុពិតជាក់ស្ដែងផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបង្រៀនកុមារ, មានក្ដីស្រឡាញ់ចំពោះកុមារ អត់ធ្មត់ចំពោះកុមារ និងចែករំលែកផ្ទេរចំណេះដឹងទៅកាន់កុមារដោយឥតលាក់លៀម។ លើសពីនេះ គ្រប់គ្រងថ្នាក់រៀនឱ្យមានប្រសិទ្ធភាព និងប្រើវិន័យបែបវិជ្ជមានទៅកាន់កុមារ, មានទំនាក់ទំនងល្អជាមួយមាតាបិតាសិស្ស លើកទឹកចិត្តមាតាបិតាអាណាព្យាបាលជួយជំរុញកូនឱ្យខិតខំរៀន និងជួយបង្រៀនកូនបន្ថែមនៅផ្ទះ។

លោកគ្រូ ដា មុនីរ័ត្ន បន្ថែមថា គ្រូក៏ត្រូវលើកទឹកចិត្តមាតាបិតាដែលប្រើទូរស័ព្ទស្មាតហ្វូន (smart phone) ត្រូវប្រើឱ្យបានជាប្រយោជន៍ ដើម្បីបម្រើដល់ការរៀនរបស់កូនៗ, ជួយកុមាររៀនយឺត លើកទឹកចិត្ត សរសើរ កុមាររៀនយឺតជាប្រចាំក្នុងពេលពួកគេធ្វើកិច្ចការ។ ទម្លាប់កុមារឱ្យចេះបង្រៀនគ្នា (កុមាររៀនពូកែជួយបង្រៀនកុមាររៀនយឺត), ឧស្សាហ៍ដឹកនាំកុមារចូលបណ្ណាល័យនិទានរឿងនិទានខ្លីៗឱ្យកុមារស្ដាប់ ដើម្បីបណ្ដុះទម្លាប់កុមារឱ្យចូលចិត្តអាន ស្រឡាញ់ការអានសៀវភៅ។ ជាពិសេស ទម្លាប់កុមារឱ្យចេះធ្វើការងារស្រាលៗប្រចាំថ្ងៃ ដូចជា ប្រមូលកិច្ចការមិត្តភក្កិ ចែកកិច្ចការទៅមិត្តភក្កិ ធ្វើអនាម័យថ្នាក់រៀន និងចេះរៀបចំសម្ភារៈសិក្សាឱ្យមានរបៀប មុននឹងចាប់ផ្ដើមសកម្មភាពរៀនជាមួយគ្រូ។

លោកស្រី តាន់ ចរិយា គ្រូបង្រៀននៃសាលាបឋមសិក្សាបោះពោធិ៍ ខេត្តបាត់ដំបង

ដោយឡែកអ្នកគ្រូ តាន់ ចរិយា គ្រូបង្រៀន ថ្នាក់ទី១ នៃសាលាបឋមសិក្សាបោះពោធិ៍ ខេត្តបាត់ដំបង ដែលជាប់ជាគ្រូបង្រៀនល្អគណិតវិទ្យា មានប្រសាសន៍ថា កត្តាជំរុញឱ្យជាប់ជាគ្រូបង្រៀនល្អ គឺដោយសារតែការវាយតម្លៃ ដែល​គេ​ពិនិត្យមើលទៅលើ ១. គុណវុឌ្ឍគ្រូបង្រៀនមានចំណេះដឹងចាប់ពីបរិញ្ញាបត្រឡើងទៅ, ២. មានចំណេះដឹងព័ត៌មានវិទ្យា, ៣. បច្ចេកទេសបង្រៀនច្បាស់លាស់, ៤. ភាពជាអ្នកដឹកនាំ, ៥. គំនិតច្នៃប្រឌិត និងការស្រាវជ្រាវ, ៦. បំណិនក្នុងការប្រាស្រ័យទាក់ទង, ៧. លទ្ធផលសិក្សារបស់សិស្ស ត្រូវធានាថាសិស្សចេះធ្វើលំហាត់បានចាប់ពី៨០%ឡើង, ៨. ការគ្រប់គ្រងថ្នាក់រៀន និង ៩. ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

អ្នកគ្រូ តាន់ ចរិយា បន្ថែមថា ក្រសួងអប់រំ បានចុះវាយតម្លៃនៅសាលាដោយផ្ទាល់ ដោយយកកូនសិស្ស៥នាក់ទៅធ្វើតេស្ត ហើយប្រសិនបើសិស្សមិនទទួលលទ្ធផល៨០% មិនអាចជាប់បានទេ។ ប៉ុន្តែជាក់ស្ដែង សិស្សរបស់អ្នកគ្រូ គឺទទួលបាននិទ្ទេស A គ្រប់គ្នា។

គ្រូបង្រៀនថ្នាក់ទី១ រូបនេះ បន្ថែមថា ប្រសិនបើចង់ក្លាយជាគ្រូល្អ សូមព្យាយាមខិតខំប្រឹងប្រែងបំពេញការងារដោយយកចិត្តទុកដាក់បំផុត ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយមាតាបិតា សហគមន៍ ធ្វើយ៉ាងណាឱ្យការងារដំណើរការទៅដោយរលូន។

បើតាមអ្នកគ្រូ តាន់ ចរិយា មុននឹងក្លាយជាគ្រូល្អរបស់ក្រសួង របស់ថ្នាក់ជាតិ លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគ្រូល្អរបស់​សហគមន៍សិន ដើម្បីឱ្យសហគមន៍ទទួលស្គាល់ថា លោកគ្រូ អ្នកគ្រូ ជាគ្រូល្អ ជាគ្រូដ៏មានប្រជាប្រិយភាព ដែលកូនៗចង់មករៀន រៀនចេះ ទទួលលទ្ធផលល្អ និងកែប្រែឥរិយាបទ។ នៅពេលអនុវត្តក្នុងសហគមន៍បានល្អហើយ គឺងាយស្រួលក្នុងការឈានទៅគ្រូល្អថ្នាក់ជាតិ ហើយកុំភ្លេចអភិវឌ្ឍខ្លួនបន្ថែមទៅលើផ្នែកបច្ចេកវិទ្យា។ ជាពិសេស ការស្រាវជ្រាវ ក៏ជាវិធីសាស្រ្តឱ្យក្លាយជាគ្រូល្អបានដែរ ធ្វើយ៉ាងណាឱ្យខ្លួនឯងលេចធ្លោ ឱ្យខុសប្លែកពីគេ ទើបអាចក្លាយជាគ្រូល្អបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *