តើទំនោរអានសៀវភៅ​ប្រលោមលោក និងសៀវភៅ​លើកទឹកចិត្ត​របស់​យុវជន អាច​ជះផលអ្វីដល់សង្គមទៅថ្ងៃអនាគត?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យោង​តាម​គ្រឹះស្ថានបោះពុម្ពផ្សាយ ក៏​ដូចជាអ្នក​និពន្ធបាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ​ទំនោរអានសៀវភៅ​របស់​យុវជន​កម្ពុជា​មានការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​សៀវភៅ​ភាគច្រើនដែល​យុវជន​អាន គឺជា​សៀវភៅ​បែបប្រលោមលោក និង​សៀវភៅ​លើកទឹកចិត្ត។ តើ​ទំនោរ នៃការ​អានសៀវភៅ​ប្រលោមលោក និង​សៀវភៅ​លើកទឹកចិត្ត​របស់យុវជន អាច​ជះ​ឥទ្ធិពលល្អ ឬអាក្រក់ ទៅ​ដល់សង្គម​ទៅថ្ងៃអនាគត?

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា បច្ចុប្បន្នការអានសៀវភៅរបស់យុវជនមានការកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាមានបច្ចេកវិទ្យាទំនើប និងបណ្ដាញសង្គមច្រើនក៏ដោយ។ ជាមួយ​គ្នា​លោក​ក៏​ទទួល​ស្គាល់ថា បច្ចុប្បន្នយុវជនភាគច្រើនចូលចិត្តអានសៀវភៅបែបប្រលោមលោក និងសៀវភៅបែបលើកទឹកចិត្តក្នុងការរៀនសូត្រ និងធ្វើជំនួញ។

លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 

តែយ៉ាងណា ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ បញ្ជាក់ថា ការអានសៀវភៅអ្វី ក៏មានសារប្រយោជន៍ដែរ ទោះជាសៀវភៅប្រលោមលោក សៀវភៅអប់រំ សៀវភៅទស្សនវិជ្ជា សៀវភៅប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ ក៏​ដោយ។ លោក កុក រស់ បន្តថា ការអានប្រលោមលោកជារឿងល្អ ប្រសិនបើអ្នកនិពន្ធប្រលោមលោកនោះមានចក្ខុវិស័យវែងឆ្ងាយ គិតពីសង្គម អប់រំមនុស្សជាតិ ដោយលោក​បានលើកជាឧទាហរណ៍ដូចជា រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងកូលាបប៉ៃលិន រឿងផ្កាស្រពោន រឿងទុំទាវ ដែល​សុទ្ធតែជាប្រលោមលោក ដែលមានប្រយោជន៍ដល់មនុស្សជាតិ មិនមែនតែប្រជាជនខ្មែរនោះទេ។

លោក កុក រស់ បន្ថែមថា ប្រលោមលោកមានគុណសម្បត្តិ និងគុណវិបត្តិ គឺអាស្រ័យលើអ្នកនិពន្ធ ប្រសិនបើអ្នកនិពន្ធ មានចក្ខុវិស័យដើម្បីអប់រំមនុស្សជាតិ ដើម្បីផ្ដល់ពុទ្ធិដល់មនុស្សជាតិ គឺប្រលោមលោកមានសារសំខាន់សម្រាប់មនុស្សជាតិ។ ប៉ុន្តែអ្វីដែលជាការបារម្ភបំផុត គឺអ្នកនិពន្ធគិតតែខ្លួនឯង អាត្មានិយម សរសេរពង្វក់យុវវ័យ ធ្វើបែបណាឱ្យតែគេទិញទៅអាន សាបព្រួសអ្វីដែលភ្លើតភ្លើន ទើបប្រលោមលោកនោះមានគុណវិបត្តិ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា 

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការអានសៀវភៅអ្វីក៏ជួយបង្កើនចំណេះដឹង បទពិសោធន៍ និងការគិតពិចារណារបស់មនុស្សដែរ ប៉ុន្តែប្រសិនបើយុវជនអានតែប្រលោមលោក មិនអានសៀវភៅប្រវត្តិសាស្រ្ត វប្បធម៌ ការគិតស៊ីជម្រៅ នោះនឹងធ្វើឱ្យយុវជនវង្វេងប្រវត្តិសាស្រ្ត មិនស្គាល់អ្វីជាអត្តសញ្ញាណជាតិ បាត់ចំណេះដឹង ឬក្លាយជាអ្នកគ្មានចំណេះដឹងលើវិស័យដែលខ្លួនមិនបានអាន។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ប្រសិនបើចង់ឱ្យយុវជនងាកមកអានសៀវភៅបែបការគិតស៊ីជម្រៅ សៀវភៅប្រវត្តិសាស្រ្ត ទស្សនវិជ្ជា ចាំបាច់ត្រូវមានការពន្យល់បកស្រាយ អ្នកនិពន្ធសរសេរ ឬមានអ្នកជំនាញឧស្សាហ៍ឡើងធ្វើបទបង្ហាញ ឬសរសេរអត្ថបទចុះផ្សាយ។ បើគ្មានការពន្យល់ ការផ្សព្វផ្សាយ ហើយដេកតែព្រួយបារម្ភ នោះយុវជននឹងមិនយល់ មិន​មានកម្លាំងជំរុញ មិន​មានអ្នកតម្រង់ទិស ដែល​នាំឱ្យយុវជនអានតាមចិត្តចង់។

យ៉ាងណាក៏ដោយ ទាំងលោក រស់ កុក និង​លោក​បណ្ឌិត ឈត ប៊ុនថង បានអំពាវនាវដល់អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ សូមធ្វើ​ការ​ស្រាវជ្រាវឱ្យមានមូលដ្ឋានច្បាស់លាស់មុនបោះពុម្ពផ្សាយ​ស្នាដៃរបស់ខ្លួន ព្រោះប្រសិនបើបោះពុម្ពតម្រូវទៅតាមតែទីផ្សារ មិនគិតពីផលវិបាកដល់សង្គម នោះការជំរុញការអានដែលយើងខំប្រឹងប្រែងនឹងទទួលផលអវិជ្ជមានមិនខាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *