WE Forum ៖ ការវិនិយោគលើការពង្រឹងសុខុមាលភាពកុមារ ជាតម្រូវការបន្ទាន់ដែលត្រូវធ្វើ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានឱ្យដឹងថា វិបត្តិដ៏ច្រើនក្នុងសកលលោកនាពេលបច្ចុប្បន្ន បានធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សវិវត្តន៍ទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗ។ ភាពក្រីក្រ​ ការផ្លាស់ប្ដូរទីលំនៅ និងបម្រែបម្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងលើកុមារ គ្រួសារ និងសហគមន៍ពួកគេ។

បញ្ហានេះ តម្រូវឱ្យមានការគាំទ្រផ្លូវចិត្តបន្ថែមទៀតសម្រាប់ការរស់នៅរបស់មនុស្សសព្វថ្ងៃ ហើយការគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម (Mental health and psychosocial support) អាចដំណើរការទៅបាន គឺតម្រូវឱ្យមានការបង្កើនធនធានមនុស្សក្នុងវិស័យចិត្តសាស្ត្របន្ថែមទៀត។ ការពង្រីកជំនួយផ្នែកសុខភាពផ្លូវចិត្ត តម្រូវឱ្យមានអ្នកជំនាញ ដែលទទួលបានការបណ្ដុះណ្ដាល, ការផ្ដល់សេវាដែលងាយស្រួលប្រើប្រាស់ និងការប្រឹងប្រែងផ្សព្វផ្សាយអំពីគុណតម្លៃសុខភាពផ្លូវចិត្ត។

ទិន្នន័យធនាគារពិភពលោកបង្ហាញថា ប្រជាជនប្រមាណ ៧០០លាននាក់នៅក្នុងភាពក្រីក្រ ហើយកាលពីឆ្នាំមុន មនុស្ស ១២០លាននាក់ បានបង្ខំចិត្តផ្លាស់ទីលំនៅដោយសារជម្លោះ អំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។ កុមារស្ទើរតែពាក់កណ្ដាលពិភពលោក រស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដែលមានហានិភ័យខ្ពស់ ដែលមានន័យថា ពួកគេត្រូវប្រឈមនឹងហានិភ័យ នៃការផ្លាស់ប្ដូរទីលំនៅ និងការកើនឡើងនូវភាពលំបាកក្នុងតំបន់ជាច្រើន។

លក្ខខណ្ឌក្នុងបរិយាកាសសង្គមដែលមនុស្សកើត រស់នៅ សិក្សា ធ្វើការ និងធំធាត់ឡើង មានឥទ្ធិពលខ្លាំងលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពមនុស្សទាំងក្នុងមូលដ្ឋាន តំបន់ និងពិភពលោក។ ស្ថានភាពលំបាកក្នុងមូលដ្ឋាន បានរីករាលដាលដល់ក្នុងតំបន់ និងសាកលលោក ដែលលក្ខខណ្ឌទាំងនោះ មានដូចជា ភាពក្រីក្រខ្លាំង ជម្លោះ ការផ្លាស់ប្ដូរទីលំនៅ និងបម្រែបម្រួលអាកាសធាតុ។

របាយការណ៍ហានិភ័យសកលឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានកំណត់ថា ស្ថានភាពកាន់តែអាក្រក់នៃសុខភាពផ្លូវចិត្ត ជាហានិភ័យសកល ដែលវិវត្តន៍កាន់តែអាក្រក់ទៅៗ ហើយជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាព ទំនាក់ទំនងសង្គម និងផលិតភាព។ របាយការណ៍ឆ្នាំ២០២៤ បានបន្តកំណត់អត្តសញ្ញាណថា ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរ៉ាំរ៉ៃ ជាមួយនឹងការគម្រាមកំហែងជាសកលចំពោះសុខុមាលភាព ដែលរួមមាន ជម្លោះប្រដាប់អាវុធ វិបត្តិអាកាសធាតុ កង្វះឱកាសសេដ្ឋកិច្ច និងការបែងចែកសង្គម, បញ្ហាប្រឈមទាំងនេះ នឹងជះឥទ្ធិពលខ្លាំង លើសុខុមាលភាពផ្លូវចិត្តកុមារ គ្រួសារ និងសហគមន៍។ ការគាំទ្រប្រកបដោយគុណភាព ដល់សុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសង្គម (MHPSS) ប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ កំពុងប្រឈមនឹងទុក្ខលំបាក អាចពង្រឹងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ។

MHPSS ផ្ដល់ឱកាសដើម្បីបង្អាក់ផលប៉ះពាល់អវិជ្ជមាន នៃភាពតានតឹង ដែលបង្កឡើងដោយទុក្ខលំបាក ដើម្បីពង្រឹងសុខុមាលភាពកុមារ គ្រួសារ​និងសហគមន៍ជុំវិញពិភពលោក។ សុខុមាលភាពផ្លូវចិត្តកុមារ និងគ្រួសាររបស់ពួកគេ នឹងត្រូវបានពង្រឹងតាមរយៈ MHPSS ហើយឥទ្ធិពលអវិជ្ជមាននៃភាពតានតឹង នឹងត្រូវបានកាត់បន្ថយ តាមវិធីដែលជួយរក្សាសុវត្ថភាពបុគ្គល និងការពារសុខភាពផ្លូវចិត្តនាពេលអនាគត។ សកម្មភាពនេះ អាចជួយទាំងកុមារ និងមនុស្សពេញវ័យ ឱ្យទទួលបានការរស់នៅកាន់តែប្រសើរឡើង និងអាចចូលរួមក្នុងសង្គមបានប្រសើរជាងមុន ដោយសារសុខភាព ការអប់រំ លទ្ធផលសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ ត្រូវបានពង្រឹង។

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ការបង្កើតដំណោះស្រាយ ដែលគិតពីផលប្រយោជន៍រួម និងមាននិរន្តរភាពគឺជាគន្លឹះសំខាន់ ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តកុមារ គ្រួសារ និងសហគមន៍ពួកគេ។ យ៉ាងណាក៏ដោយ ការអនុវត្តកម្មវិធី MHPSS ទាមទារ​ឱ្យមានមូលនិធិគាំទ្រគ្រប់គ្រាន់ ដើម្បីអាចដំណើរការសកម្មភាពទៅបានដោយរលូន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...