ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យទាមទារការយកចិត្តទុកដាក់ខ្ពស់ពីសមាជិកគ្រួសារ

ភ្នំពេញ – ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យគឺមិនខុសពីជំងឺធ្លាក់ទឹកចិត្តរបស់មនុស្សវ័យកណ្តាលទេ ប៉ុន្តែរោគសញ្ញាវា អាចវិវត្តន៍ខុស​ពីមនុស្សពេញវ័យដោយសារភា​ព​ខុស​គ្នានៃបញ្ហាសង្គម និងការលូតលាស់របស់គេ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ TPO មានប្រសាសន៍ថា ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យ ម្តាយឪពុកចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា មានប្រសាសន៍ថា បច្ចុប្បន្នមានយុវវ័យជាច្រើនមានបញ្ហាជំងឺធ្លាក់ទឹកចិត្ត ហើយ​ពួកគាត់បានស្វែងយល់ពីបញ្ហា នេះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុកវេជ្ជសាស្ត្រផ្លូវចិត្ត​ ប្រាប់បញ្ហាទៅឪពុកម្តាយ ប៉ុន្តែផ្ទុយទៅយុវវ័យតែងទទួលបានការឆ្លើយតបបែបអវិជ្ជមាន ដូចជាចោទថា ក្មេងខូច ក្មេងចូលចិត្ត ធ្វើពើរ ឬចូលចិត្តរំអួយជាដើម។

អ្នកជំនាញរូបនេះ បានបន្តថា ឪពុកម្តាយត្រូវចេះ​តាមដានបញ្ហាសុខភាព​ផ្លូវចិត្តរបស់កូន ជំងឺធ្លាក់ទឹកចិត្តកូន ព្យាយាមស្គាល់​ពី​រោគសញ្ញានៃជំងឺនេះ និង​ស្វែង​រក​មូលហេ​តុ​ពិ​តប្រាកដដែលកើតចេញពី​បញ្ហាសង្គម និងការលូតលាស់របស់គេ ។

លោកវេជ្ជបណ្ឌិត បន្ថែមថា យុវវ័យបានជួបបញ្ហាច្រើន ពិសេសទាក់ទងនឹងសម្ពាធពីមិត្តភក្តិ ការផ្លាស់ប្តូរអ័រម៉ូន (វ័យគ្រប់ការ) ការលូតលាស់នៃរាងកាយ វិបត្តិ​ដែល​​ទាក់ទង និងការឆ្លងពីយុវវ័យទៅមជ្ឈឹមវ័យ ការកសាងជីវិតថ្មីក្នុងសង្គម ការជ្រើសរើសមុខវិជ្ជាសិក្សាជាដើម ដែលជាហេតុនាំឱ្យពួកគេផ្តាច់​ខ្លួនពីសង្គម និងមនុស្សជុំវិញខ្លួន ។ 

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា ៖

“ជួនកាលជំងឺធ្លាក់ទឹកចិត្តអាចច្រឡំជាមួយអារម្មណ៍ដែលកើតមានរបស់យុវវ័យក្នុងវ័យគ្រប់ការ ឧទាហរណ៍ អារ​ម្មណ៍ឆាប់ខឹង អារម្មណ៍ឆាប់ប្រែប្រួល ថយ​ចុះការគោរពខ្លួនឯង និងក្រៀមក្រំដែរ ! ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យ មានអាការៈលើសពីការធុញទ្រាន់ ឬ ការមិនចង់រៀនសូត្រ”

វេជ្ជបណ្ឌិតផ្លូវចិត្តរូបនេះ បានបន្តបញ្ជក់​បន្ថែម​ថា ​មូលហេតុនៃជំងឺធ្លាក់ទឹកចិត្តលើយុវវ័យ​មិនអាចកំណត់មូលហេតុណាមួយពិតប្រាកនោះទេ វាអាច​បណ្តា​ល​មក​ពី​​បញ្ហាខួរក្បាល បញ្ហាទាក់ទងនិងអ័រម៉ូន បញ្ហាទាក់ទងនឹងព្រឹត្តិការណ៍ ភាពភ័យរន្ធត់ ការបាត់បង់ឪពុកម្តាយ ជម្លោះ​នៅ​ក្នុងគ្រួសារ កា​រ​រំលោភ​បំពាន​លើផ្លូវ​ភេទ​ បញ្ហាតំណរពូជ សមាជិកគ្រួសារមានជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាចូលចិត្តគិតអវិជ្ជមាន ឬអាចជាមូលហេតុផ្សេងទៀត។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានឱ្យដឹងថា អ្នកជំ​ងឺធ្លាក់ទឹកចិត្តប្រភេទនេះ ជួបវេជ្ជបណ្ឌិតជំនាញដើម្បី​វិនិច្ឆ័យឱ្យបានច្បាស់លាស់មុននឹងព្យាបាល ។ ប្រសិន​មាន​រោគ​សញ្ញាណាមួយកើតឡើងផ្ទាល់ខ្លួន ឬកើតឡើងលើសមាជិកគ្រួសារ មិននៅស្ងៀមស្ងាត់ ឬលាក់បាំងឡើង៕  




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)