បណ្ឌិត ឈត ប៊ុនថង ៖ ពីមួយអាណត្តិ ទៅមួយអាណត្តិ ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែមានភាពចាស់ទុំ

រូបភាពគ្មានសណ្តាប់ធ្លាប់នៅតាមមណ្ឌលបោះឆ្នោត​​ គ្មានទៀតឡើយ​នៅ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលបានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ ។ ជាការកត់សម្គាល់ គេ​ឃើញ​ប្រជាពលរដ្ឋ​ទៅចូលរួមបោះឆ្នោត​ប្រកបដោយសណ្តាប់ធ្លាប់ របៀបរៀបរាយ ដែលបង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជាកាន់តែមានភាពចាស់ទុំ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និង​ទេសចរណ៍ នៃរាជបណ្ឌិតសភា​កម្ពុជា មានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋ​ខ្មែរ​ដែលគ្រប់​អាយុ​បោះឆ្នោត ចាប់តាំងពីសម័យអ៊ុនតាក់មក ឬអាណត្តិទី១ ដែល​កម្ពុជា​យើង​រៀបចំ​ការ​បោះឆ្នោត​ដោយ​ខ្លួនឯង យើងមានចំណេះដឹង មានបទពិសោធន៍ និង​ពីរបៀបរបបបោះឆ្នោត ដោយ​មិន​ចាំបាច់​មានអាជ្ញាធរមកបង្រៀន ក៏​ប្រជាពលរដ្ឋ​អាចទៅបោះឆ្នោតបាន ព្រោះតែមានបទពិសោធន៍។

អញ្ចឹងហើយបានឆ្លុះបញ្ចាំងនៅអាណត្តិទី៧នេះ គឺប្រជាពលរដ្ឋយើងគាត់ដឹងថា គាត់អ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដឹងថា ត្រូវធ្វើយ៉ាងម៉េចនៅពេលបោះឆ្នោតហ្នឹង

លោកបណ្ឌិត ឈត ប៊ុនថង

បើតាម​លោកបណ្ឌិត ឈត ប៊ុនថង ឥរិយាបទរបស់ប្រជាពលរដ្ឋ​នៅ​ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ ក៏អាចបង្ហាញបានថា ប្រជាពលរដ្ឋ​យើង​មានភាពចាស់ទុំ​ខាងនយោបាយ ខាងសង្គមប្រជាធិបតេយ្យ ស្គាល់អ្វីជាការឃោសនា អ្វីទៅជាច្បាប់ អ្វីទៅជាការពិត ពោល​គឺប្រជាពលរដ្ឋយើង​កាន់តែមានភាពចាសទុំ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មានប្រជាពលរដ្ឋ​ទៅបោះឆ្នោតជាង ៨,២លាននាក់ ដែលស្មើនឹងប្រមាណ ៨៤,៥៨ភាគរយ ។ អ្នកសង្កេតការណ៍អន្តរជាតិបានបង្ហាញចំណាប់អារម្មណ៍ថា ដំណើរការបោះឆ្នោតនេះ អ្នក​មានសិទ្ធិ​បោះឆ្នោត​បាន​គោរពច្បាប់ និង​គោរព​បទបញ្ជា​ពាក់ព័ន្ធ ហើយ​អ្នក​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ក៏​បានចូលរួម​ទៅបោះឆ្នោត​យ៉ាង​សកម្ម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...